រដ្ឋាភិបាលប្រេស៊ីលបានប្រមូលថវិកាជាង ២,៣ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងរដ្ឋនេះ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកក៏កំពុងទាក់ទងជាមួយរដ្ឋាភិបាលប្រេស៊ីល ដើម្បីផ្តល់ជំនួយចាំបាច់ផងដែរ។
ទឹកជំនន់នៅរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីលថ្ងៃទី ៩ ឧសភា ២០២៤ ។ រូបថត៖ THX/TTXVN |
ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នឹងបន្តនៅភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឱ្យកម្រិតទឹកទន្លេកើនឡើង ហើយអាចហៀរច្រាំងទន្លេផងដែរ។ រដ្ឋ Rio Grande du Sol ស្ថិតនៅក្នុងតំបន់ភូមិសាស្រ្តដែលមានទាំងលក្ខណៈអាកាសធាតុត្រូពិច និងតំបន់ប៉ូល ដូច្នេះហើយអាចជួបប្រទះភ្លៀងធ្លាក់ខ្លាំង ឬគ្រោះរាំងស្ងួតយូរលង់។ បាតុភូតអាកាសធាតុនេះកំពុងកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុសកល៕