ជំរុញថែមទៀតជំនួបប្រាស្រ័យរវាងប្រជាជនវៀតណាម - អាមេរិក

Chia sẻ
(VOVWORLD) - ឯកអគ្គរដ្ឋទូត លោក Nguyen Van Huynh អនុប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមបានអះអាងថាវៀតណាមនិងអាមេរិកបាន ប្រក្រតីភាពនូវទំនាក់ទំនង និងនិងបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩៥ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ។ នាបច្ចុប្បន្ននេះ វៀតណាម និងអាមេរិកបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា៖ នយោបាយ ការទូត សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ វប្បធម៌ និងការអប់រំ។
ជំរុញថែមទៀតជំនួបប្រាស្រ័យរវាងប្រជាជនវៀតណាម - អាមេរិក - ảnh 1 ជំនួបប្រាស្រ័យរវាងប្រជាជនវៀតណាម - អាមេរិក (រូបថត៖ vnanet.vn)

ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃទិវា ប្រក្រតីភាពនៃទំនាក់ទំនងវៀតណាម - អាមេរិក (១៩៩៥-២០២០) នោះ នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយ សមាគម វៀតណាម - អាមេរិក  ចំណុះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បានរួមសហការជាមួយអង្គការ Peace Trees Vietnam រៀបចំពិធីជួបសំណេះសំណាលរវាងសមាគម វៀតណាម - អាមេរិក គណប្រតិភូអតីតយុទ្ធជនវៀតណាម - អាមេរិក និងអង្គការ Peace Trees Vietnam ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Van Huynh អនុប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមបានអះអាងថាវៀតណាមនិងអាមេរិកបាន ប្រ ក្រតីភាពនូវទំនាក់ទំនង និងនិងបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩៥ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ។ នាបច្ចុប្បន្ននេះ វៀតណាម និងអាមេរិកបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា៖ នយោបាយ ការទូត សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ វប្បធម៌ និងការអប់រំ។

ជាការឆ្លើយតប លោកស្រី Claire Yunker នាយិការ ប្រតិបត្តិ អង្គការ Peace Trees Vietnam  បានឲ្យដឹងថា អង្គការ Peace Trees Vietnam  នឹងបន្តរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងជួបប្រាស្រ័យរវាងប្រជាជនវៀតណាម និងអាមេរិក។ តាមរយៈសកម្មភាពជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែកមីននៅវៀតណាមនោះ អង្គការ Peace Trees Vietnam បានផ្សព្វផ្សាយអំពីសុខសន្តិភាព សេចក្ដីស្រឡាញ់រវាងប្រជាជនវៀតណាម និងអាមេរិក៕

ប្រតិកម្មទៅវិញ