ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យច្រើនរវាងវៀតណាមនិងបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិក

Chia sẻ
(VOVWORLD) - កិច្ចប្រជុំ “ ជំនួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ឆ្នាំ ២០១៩” បានបើកនាព្រឹកថ្ងៃទី ៩ ខែកញ្ញានៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងចំនួន ៤៤ នាក់មកពីបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា - អាហ្វ្រិក រួមទាំងតំណាងស្ថាប័នបេសកម្មការទូតប្រចាំនិងមិនប្រចាំ កុងស៊ុលកិត្តិយសនៃបណ្តាប្រទេសមជ្ឈឹមបូព៌ា - បណ្តាប្រទេសអាហ្វ្រិកនៅវៀតណាម។
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យច្រើនរវាងវៀតណាមនិងបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិក - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកិច្ចប្រជុំ “ ជំនួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ឆ្នាំ ២០១៩”  (រូបថត៖baoquocte.vn)

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Cuong បានវាយតំលៃថាឆ្លងកាត់ការគំលាតភូមិសាស្ត្រ ភាពខុសគ្នាខាងវប្បធម៌ និងឧបសគ្គខាងភាសា វៀតណាមនិងបណ្តាប្រទេសនៅមជ្ឈឹម     បូព៌ា - អាហ្វ្រិក នៅតែរក្សាបាននូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរផងដែរ ។ ថ្លែងនៅក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Quoc Cuong បានមានប្រសាសន៍ថា៖

«នៅក្នុងកិច្ចប្រជុំនេះ គោលដៅមួយដ៏សំខាន់គឺតាមរយៈឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា-អាហ្រ្វិ យើងខ្ញុំនឹងផ្តល់ព័ត៌មានជូនគេអំពីស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាទិសដៅសំខាន់ៗនាពេលខាងមុខនេះផងដែរ។ ជាពិសេស កិច្ចប្រជុំនេះមានការចូលរួមមិនត្រឹមតែពីក្រសួងការបរទេសប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមពីក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសគឺការចូលរួមពី        បណ្តាមូលដ្ឋាននានារបស់វៀតណាមផងដែរ។ លើសពីនេះទៀត មានសហគ្រាសប្រមាណ ៧០ បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ ហេតុដូច្នេះហើយក្រៅពីការផ្លាស់ប្តូរព័ត៌មាននិងបង្កើនការយល់ដឹង កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាមជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិកនាពេលខាងមុខផងដែរ។»

ក្នុងរយៈពេលកន្លងទៅ មានឯកសារជាង ២០០ រវាងភាគីទាំងពីរត្រូវបានចុះហត្ថលេខា ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ចាប់ពីឆ្នាំ ២០១០ ដល់បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិក បានកើនឡើង ៣,៥ ដង ពី ៥ ពាន់លានដុល្លារដល់ ១៨ ពាន់លានដុល្លារ។ ការរៀបចំសិក្ខាសាលាក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលសំរាប់អ្នកធ្វើគោលនយោបាយនិងអ្នកការទូត អាចលើកសំណើរអំពីវិធានការជាក់ស្តែង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងប្រទេសដទៃទៀតក្នុងតំបន់ទ្វីបអាហ្រ្វិកនិងមជ្ឈឹមបូព៌ាអភិវឌ្ឍន៍ស្របតាមទំនាក់ទំនងនយោបាយផងដែរ។ ទន្ទឹមនឹងនេះសិក្ខាសាលាក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីសក្តានុពលរបស់វៀតណាម បង្កើនទំនាក់ទំនងមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងវៀតណាមនិងប្រទេសដទៃទៀតក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ