ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Kirby បានឲ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា លោក Brett McGurk បានជួបជាមួយសមភាគីមកពីប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងហ្ស៊កដានី នៅទីក្រុងគែរកាលពីម្សិលមិញ។ ក្នុងអំឡុងពេលនៃការពិភាក្សានេះ ភាគីនានាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចបង្រួមការយល់ឃើញរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិក និងសមភាគីរបស់ពួកគេមកពីប្រទេសផ្សេងទៀតនឹងនៅតែរក្សាការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការពិភាក្សាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
នៅថ្ងៃដដែល សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក Husam Badran បាននិយាយថា ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គឺអាស្រ័យលើអ៊ីស្រាអែលនៅពេលនេះ ជាពិសេសនៅពេលដែលក្រុមហាម៉ាសបានបង្ហាញភាពបត់បែនក្នុងសំណើរសុំកិច្ចព្រមព្រៀងឈប់បាញ់៕