រូបថតឧទាហរណ៍ (ប្រភព៖ AFP) |
ប្រទេសប៉ូឡូញ បានកត់ត្រាករណីនៃជំងឺកូវីដ១៩ ថ្មី ចំនួន ១០.០៤០ ករណីនៅថ្ងៃទី ២១ ខែតុលា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង ហើយបានធ្វើឲ្យចំនួនអ្នកជំងឺសរុបកើនឡើងដល់ ២០២.៥៧៩ នាក់ដែលក្នុងនោះមានមនុស្សចំនួន ៣.៨៥១ នាក់បានស្លាប់។
នៅថ្ងៃដដែលនោះ រដ្ឋាភិបាល Litva ក៏បានសម្រេចចិត្តដាក់បទបញ្ជាធ្វើចត្តា ឡីស័កក្នុងរយៈពេល ២ សប្តាហ៍លើទីក្រុងចំនួន ១២ (ចាប់ផ្តើមពីថ្ងៃទី ២៦ ខែតុលា) ដើម្បីគ្រប់គ្រងល្បឿននៃការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ៕