ខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" គឺជាស្នាដៃរបស់អ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង Phi Tien Son ជាមួយដើមទុនវិនិយោគចំនួន ២០ ពាន់លានដុង។ ភាពយន្តនេះត្រូវបានបំផុសគំនិតពីការតស៊ូប្រយុទ្ធ រយៈពេល ៦០ ថ្ងៃនិងយប់នៅចុងឆ្នាំ ១៩៤៦ និងដើមឆ្នាំ ១៩៤៧ របស់កងទ័ពនិងប្រជាជនទីក្រុងហាណូយ “សុខចិត្តស្លាប់ដើម្បីមាតុភូមិរស់” ។
ខ្សែភាពយន្តនេះនិយាយពីសេចក្តីស្នេហារវាងយុទ្ធជនម្នាក់នៃកងស្វ័យការពារ ឈ្មោះ Van Dan (សម្ដែងដោយ Doan Quoc Dam) និងនារីវ័យក្មេង Ha Thanh Thuc Huong (សម្ដែងដោយ Cao Thuy Linh)។ ពួកគេបានជម្នះរាល់ការលំបាកនិងគ្រោះថ្នាក់ដើម្បីស្វែងរកគ្នា នៅប៉ុន្មានថ្ងៃចុងក្រោយនៃសង្គ្រាម (ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៤៧) នៅពេលដែលកងទ័ពប្រជាជនវៀតណាមបានដកខ្លួនចេញពីរដ្ឋធានី ទៅកាន់តំបន់តស៊ូប្រយុទ្ធ ដើម្បីឈានចូលការតស៊ូយូរអង្វែង។
ខ្សែភាពយន្តមានការចូលរួមពីតារាសម្តែង៖ សិល្បករប្រជាជន Trung Hieu អ្នកដឹកនាំរឿង - សិល្បករឆ្នើម Tran Luc តារាសម្តែង Anh Tuan តារាចម្រៀង Tuan Hung...។ ភាពយន្តនេះបានឈ្នះពានរង្វាន់ផ្កាឈូកប្រាក់នៅមហោស្រពភាពយន្តវៀតណាមលើកទី ២៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Lam Dong ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣៕