រដ្ឋមន្ត្រីក្រសួងការងារ -យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung (រូបថត៖ baodansinh.vn) |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Dao Ngoc Dung បានវាយតម្លៃខ្ពស់ចំពោះខេត្ត Tay Ninh ដែលបានផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ-សង្គមនិងប្រជាជន ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់។ ខេត្តក៏សម្រេចបានសមិទ្ធិផលជាច្រើនលើវិស័យផ្សេងៗ ក្នុងនោះរួមមានការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។
លោក Dao Ngoc Dung ក៏បានសង្ឃឹមថានាពេលខាងមុខខេត្ត Tay Ninh ចាំបាច់ត្រូវបន្តអនុវត្តកម្មវិធីស្តីពីគោលដៅជាតិក្នុងការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំង ផ្តោតសំខាន់លើការពង្រីកតួនាទីមជ្ឈភាពរបស់ប្រជាជនក្នុងការបំផុសចលនា កសាងជនបទថ្មីនិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ៕