ខេត្ត Lang Son - ទិសដៅវិនិយោគប្រកបដោយជោគជ័យរបស់វិនិយោគិន

Chia sẻ
(VOVWORLD) -សន្និសីទនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖ ប្រកាសបញ្ជីរាយនាមគម្រោងទាក់ទាញទុនវិនិយោគរបស់ខេត្ត ចំនួន ៣៧ សម្រាប់ដំណាក់កាល ២០១៩  - ២០២៥។
ខេត្ត Lang Son - ទិសដៅវិនិយោគប្រកបដោយជោគជ័យរបស់វិនិយោគិន - ảnh 1 លោក Nguyễn Công Trưởng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តLang Son (រូបថត nhadautu)

សន្និសីទពន្លឿនវិនិយោគនៅខេត្ត Lang Son ដោយប្រធានបទ  “ខេត្ត Lang Son - ទិសដៅវិនិយោគប្រកបដោយជោគជ័យរបស់វិនិយោគិន”នឹងប្រព្រឹត្តិទៅនាថ្ងៃទី ៣០ ខែកញ្ញាខាងមុខនៅខេត្ត Lang Son។

នៅក្នុងសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនខេត្ត Lang Son បានឲ្យដឹងថា៖ សន្និសីទនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖ ប្រកាសបញ្ជីរាយនាមគម្រោងទាក់ទាញទុនវិនិ យោគរបស់ខេត្ត ចំនួន ៣៧ សម្រាប់ដំណាក់កាល ២០១៩  - ២០២៥; ប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគ សេចក្ដីសម្រេចចិត្តស្ដីពីការជ្រើសរើសវិនិយោ គិន និងសេចក្ដីសម្រចចិត្តស្ដីពីការដេញថ្លៃជាដើម។ លើសពីនេះទៅទៀត គណចាត់តាំងក៏បានរៀបចំស្តង់ទំនិញតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលវិសេសវិសាលនានារបស់ខេត្ត ផ្សព្វផ្សាយសក្តានុពល ឧត្តមភាពទេសចរណ៍ ព័ត៌មានអំពីរូបភាព មនុស្ស និងមណ្ឌលទេសចរណ៍របស់ខេត្ត ក៏ដូចជារាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ខេត្ត។ បង្ហាញផែនការនិងណែនាំគម្រោងសំខាន់ៗរបស់ខេត្តជាដើមផងដែរ៕

ប្រតិកម្មទៅវិញ