ការិយាល័យនយោបាយ​សម្រេចចិត្ត​ប្រគល់គ្រឿងឥស្សរិយយស​ផ្កាយមាស​ជូនអគ្គលេខាបក្សលោក Nguyen Phu Trong

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ កក្កដា ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តប្រគល់ គ្រឿងឥស្សរិយយសផ្កាយមាសជូនអគ្គលេខាបក្សលោក Nguyen Phu Trong។ 

គ្រឿងឥស្សរិយយសផ្កាយមាសគឺជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាបំផុតរបស់វៀតណាមដើម្បីប្រគល់ជូនបុគ្គលដែលមានគុណបំណាច់ដ៏ធំធេង និងឆ្នើមពិសេសក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងរបស់ប្រទេសជាតិវៀតណាម។ បន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្ដីសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក To Lam បានចុះហត្ថលេខាលើសេចក្តីសម្រេចប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយសារមានគុណបំណាច់ដ៏ធំធេង និងឆ្នើមពិសេសដល់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ