ការព្យាបាលជំងឺមហារីកនៅវៀតណាមកំពុងខិតមកជិតកម្រិតពិភពលោក

Chia sẻ
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាមូលដ្ឋានព្យាបាលជំងឺមហារីកជួរមុខនៅវៀត ណាម បានបំពាក់ឧបករណ៍ទំនើបៗជាបន្តបន្ទាប់ ដែលក្នុងនោះមានម៉ាស៊ីនវះ កាត់ដោយវិទ្យុសកម្មជំនាន់ថ្មីបំផុតលើពិភពលោកនាបច្ចុប្បន្ន ក៏ដូចជាការអនុវត្ត បច្ចេកទេសថ្មីៗដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការវះកាត់ដោយវិទ្យុសកម្មផង ដែរ។
ការព្យាបាលជំងឺមហារីកនៅវៀតណាមកំពុងខិតមកជិតកម្រិតពិភពលោក - ảnh 1 មន្ទីរពេទ្យ K មជ្ឈឹមត្រូវបានបំពាក់ឧបករណ៍និងម៉ាស៊ីនទំនើបៗ (រូបថត៖ TTXVN)

  បច្ចេកទេសនិងឧបករណ៍ព្យាបាលជំងឺមហារីកនៅវៀតណាមកំពុងត្រូវបានធ្វើទំនើបកម្មពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីខិតមកជិតកម្រិតពិភពលោក។ នេះជាមតិ របស់បណ្ដាវេជ្ជបណ្ឌិតជួរមុខនៃមន្ទីរពេទ្យ K មជ្ឈឹមនៅសិក្ខាសាលា “ការរីក ចម្រើនក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីក” ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងហូជីមិញកាលពីថ្ងៃទី១១ ខែកញ្ញា។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាមូលដ្ឋានព្យាបាលជំងឺមហារីកជួរមុខនៅវៀត ណាម បានបំពាក់ឧបករណ៍ទំនើបៗជាបន្តបន្ទាប់ ដែលក្នុងនោះមានម៉ាស៊ីនវះ កាត់ដោយវិទ្យុសកម្មជំនាន់ថ្មីបំផុតលើពិភពលោកនាបច្ចុប្បន្ន ក៏ដូចជាការអនុវត្ត បច្ចេកទេសថ្មីៗដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការវះកាត់ដោយវិទ្យុសកម្មផង ដែរ។ ដោយប្រព័ន្ធម៉ាស៊ីននេះ ជនមានជំងឺមហារីកនៅវៀតណាមមានឱកាសត្រូវ បានព្យាបាលដោយវិធិសាស្ត្រទំនើបៗ ដោយមិនត្រូវតែចេញទៅឯបរទេសទៀតឡើយ។

        វេជ្ជបណ្ឌិត Nguyen Cong Hoang នាយករងមជ្ឈមណ្ឌលវះកាត់ដោយវិទ្យុ សកម្មជាតិ បានអោយដឹងថា ក្នុងរយៈពេលតែ១៩ឆ្នាំចាប់តាំងពីឆ្នាំ២០០០កន្លង មកនេះ វៀតណាមបានខិតមកជិតដល់កំពូលនៃវិធីសាស្ត្រវះកាត់ដោយវិទ្យុ សកម្ម ដែលស្មើរនឹងការអភិវឌ្ឍក្នុងអំឡុងពេល៧០ឆ្នាំនៃការព្យាបាលជំងឺមហា រីកលើពិភពលោក៕

ប្រតិកម្មទៅវិញ