ការពិព័រណ៍ Hoang Sa, Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅខេត្ត Binh Thuan

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ៣០ ខែកញ្ញា នៅស្រុក Tanh Linh មន្ទីរព័ត៌មាននិងគមនាគមន៍ខេត្ត Binh Thuan បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Tanh Linh បានរៀបចំពិព័រណ៍តាំងបង្ហាញផែនទីនិងឯកសារ “Hoang Sa, Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិ សាស្ត្រនិងគតិយុត្តិ”។

ការពិព័រណ៍ Hoang Sa, Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅខេត្ត Binh Thuan - ảnh 1

ផែនទីចំនួន ៩៥ ច្បាប់, សៀវភៅអាត្លាសចំនួន ៤ ក្បាល ដែលត្រូវបានជ្រើសរើសពីផែនទី និងអាត្លាសជាង ២៦០ ច្បាប់ ទាក់ទងទៅនឹងបញ្ហាអធិបតេយ្យភាពរបស់ វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលត្រូវបានបង្ហាញនៅពិព័រណ៍នេះ គឺជាភ័ស្តុតាងជាក់លាក់បញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរគឺប្រជុំកោះ Hoang Sa និង Truong Sa តែម្តង។ ទន្ទឹមជាមួយគ្នានោះ ត្រូវ បដិសេធរាល់ឧបាយកលបំប្លែងការពិត  ក៏ដូចជាការទាមទារអធិបតេយ្យភាពដោយមិនសមហេតុផលរបស់ចិន លើប្រជុំកោះទាំងពីរពោលខាង លើ រួមទាំងតំបន់ដែនសមុទ្រផ្សេងទៀតនៅសមុទ្រខាងកើត។

ពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ