កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥៖ ដំណើរការចរចា RCEP ទទួលបានជំហានលោតផ្លោះធំ

Chia sẻ
(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានលើកច្បាស់ថា ប្រទេសជាសមាជិក RCEP ទាំង១៥បានសម្រេចការចរចា អំពីបញ្ហាអភិក្រមនឹងទីផ្សារ។

        យោងតាមថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន+៣ រួមមានប្រទេស អាស៊ានទាំង១០ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅ រាជធានីបាងកក ថៃ បានអោយដឹងថាដំណើរការចរចាអំពីកិច្ចព្រមព្រៀងសម្រាប់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានជំហាន លោតផ្លោះធំមួយ។ ថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានលើកច្បាស់ថា ប្រទេសជាសមាជិក RCEP ទាំង១៥បានសម្រេចការចរចា អំពីបញ្ហាអភិក្រមនឹងទីផ្សារ។ តាមលោកថា នេះជាជំហានលោតផ្លោះដ៏ធំមួយ ក្នុងការជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ីបូព៌ា ដែលប្រមូលផ្ដុំចំនួន ប្រជាជនជាច្រើនបំផុត សមាជិកសម្បូរបែបបំផុត ក៏ដូចជាមានសក្ដានុពល អភិវឌ្ឍធំធេងបំផុតផងដែរ។

        លោក Li Keqiang បានចាត់ទុកថា ការវិវត្តន៍ថ្មីបំផុតនេះនឹងជំរុញដំណើរការ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការពារពាណិជ្ជកម្មសេរី ហើយជំរុញជំនឿជឿ ជាក់ចំពោះទីផ្សារជាពុំខាន៕

ប្រតិកម្មទៅវិញ