វប្បធម៌ពណ៌ធ្លះនិងលក្ខណៈស្រស់ស្អាតក្នុងសំលៀកបំពាក់របស់នារីជនជាតិ Tay

Chia sẻ

(VOVWORLD) -  វៀតណាមដែលជាកន្លែងស្នាក់នៅរបស់ជនជាតិចំនួន ៥៤ ហើយ ក្រុមជនជាតិនីមួយៗ មានលក្ខណៈវិសេសដោយឡែករបស់ខ្លួនផងដែរ។  ចំណុចលេចធ្លោមួយរបស់ក្រុមជនជាតិនីមួយៗ គឺតាមរយៈសំលៀកបំពាក់ប្រពៃណីរបស់ពួកគេ។ ក្នុងចំណោមជនជាតិទាំងអស់នេះ ជនជាតិ Tay  គឺជាសហគមន៍ដែលបានបង្ហាញលក្ខណៈពិសេសដោយឡែករបស់ខ្លួនតាមរយៈសំលៀកបំពាក់ប្រពៃណីដែលមានពណ៌ ធ្លះតែម្តង។

វប្បធម៌ពណ៌ធ្លះនិងលក្ខណៈស្រស់ស្អាតក្នុងសំលៀកបំពាក់របស់នារីជនជាតិ Tay  - ảnh 1សំលៀកបំពាក់របស់នារីជនជាតិ Tay បានក្លាយទៅជានិមិត្តរូបវប្បធម៌ ក៏ដូចជា ពោរពេញទៅដោយលក្ខណៈសាមាញដ៏ស្រស់ស្អាត (រូបថតៈ dulichvietnam ) 

រឿងព្រេងប្រជាប្រិយរបស់ជនជាតិ Tay  បានដំណាលពីប្រភពបង្កើតដើមធ្លះ ដែលផ្សាភ្ជាប់នឹងសេចក្តីស្នេហាស្មោះត្រង់របស់គូស្នេហ៍មួយគូ។ សាច់រឿងបានប្រាប់ថា តាំងពីយូរលង់ណាស់មកហើយ ក្នុងគ្រាដែលសត្រូវមកឈ្លានពាននោះ មានកំលោះម្នាក់បានចេញដំណើរទៅវាយកំទិចពួកឈ្លានពាន ហើយមានក្រមុំម្នាក់ទន្ទឹងរង់ចាំកំលោះម្នាក់នោះ ត្រឡប់មកផ្ទះវិញដោយភាពឯកកោនិងនឿយណាយចិត្តយ៉ាងខ្លាំង ។  ឆ្លងកាត់ច្រើនឆ្នាំមក ក្រមុំរីម្នាក់នោះ បានសម្រេចចិត្តទៅកាន់សមរភូមិដើម្បីស្វែងរកកំលោះដែលកំពុងបាត់ដំណឹង។ ដោយសារតែនាងនឹករលឹកនិងហត់ នឿយពេក នាងបានដួលស្លាប់នៅតាមផ្លូវ។ អ្នកភូមិបានកោតសរសើរចំពោះដួងចិត្តដ៏ស្មោះស្ម័គ្របស់នាង ហើយបានយកសពរបស់នាងកប់នៅកន្លែងដែលនាងដួលស្លាប់ហើយកន្លែងនោះបានដុះចេញដើមឈើចម្លែកមួយដែលមានក្លិនក្រអូប។

ដើមឈើនោះគឺជារុក្ខជាតិធ្លះ ដែលសព្វថ្ងៃនេះជនជាតិភាគតិចតែងតែប្រើធ្វើជាថ្នាំជ្រលក់សម្លៀកបំពាក់។ សម្លៀកបំពាក់ព័ណ៌ធ្លះមានដើមកំណើតពីរឿងព្រេងនិទាននោះ បន្ទាប់មកបានក្លាយជានិមិត្តរូបវប្បធម៌វិសេសវិសាលសម្រាប់ស្គាល់ជនជាតិ Tay ផងដែរ។  លោក Nguyen Quang Hanh អ្នកស្រាវជ្រាវនៃវប្បធម៌ជនជាតិនៅខេត្ត Ha Giang (ភាគខាងជើងវៀតណាម) ដែលជាខេត្តមួយមានជនជាតិភាគតិច Tay រស់នៅច្រើននោះ  បានមានប្រសាសន៍ថា៖ “បើនិយាយពីសំលៀកបំពាក់វិញ ជនជាតិ Tay ត្រូវបានគេស្គាល់តាមរយៈសម្លៀកបំពាក់ពណ៌ធ្លះ ពោលគឺអាវខ្លីនៅខាងក្នុង និងអាវវែងនៅខាងក្រៅ ហើយស្ទើរតែគ្មានលំនាំប៉ាក់ឡើយ។ ថ្វីត្បិតតែមិនសូវមានពណ៌ស្រស់ឆើតឆាយក៏ដោយ ប៉ុន្តែអាវពណ៌ធ្លះ របស់ជនជាតិ Tay  តែងតែបង្ហាញភាពសាមញ្ញា ស្រស់ស្អាត ក៏ដូចជាបុគ្គលិកលក្ខណៈ សុភាពរាបសារបស់នារីជនជាតិ Tay អញ្ជឹង”។

ឆ្លងកាត់ច្រើនឆ្នាំមក ភាពស្រស់ស្អាតតាមបែបប្រពៃណីរបស់ជនជាតិភាគតិចជាច្រើនត្រូវបានសាបរលាបជាបណ្តើរៗ ក្នុងនោះ មុខរបរជ្រលក់សម្លៀកបំពាក់ពណ៌ ធ្លះ របស់ជនជាតិ Tay តែម្តង។ យ៉ាងណាមិញ ដោយមានបំណង ចង់រក្សាមុខរបរប្រពៃ ណីរបស់ជនជាតិខ្លួន លោកស្រី Hoa Thi Nhan ជនជាតិ Tay នៅស្រុក Bao Lac ខេត្ត Cao Bang នៅតែបន្តមុខរបរជ្រលក់សម្លៀកបំពាក់ពណ៌ Cham របស់ជនជាតិខ្លួន។ លោកស្រី Hoa Thi Nhan បានសំណេះសំណាលថា៖ “កាលនៅអាយុ ១៨,១៩ និង ២០ ខ្ញុំបានស្គាល់ពីរបៀបជ្រលក់ពណ៌ធ្លះ ឆ្លងកាត់ច្រើនដំណាក់កាលដ៏ពិបាកណាស់។ ដោយសារត្រូវឆ្លងកាត់ការពិបាកច្រើននោះ បានជាបច្ចុប្បន្នមានតែមនុស្សតែ ៣ នាក់ប៉ុណ្ណោះ កំពុងប្រកបមុខរបរនេះ ហើយក្មេងៗមិនធ្វើទេ។  ថ្វីត្បិតដូច្នេះក៏ដោយ បច្ចុប្បន្ននេះ រដ្ឋកំពុងលើកទឹកចិត្តអោយរក្សាមុខរបរនេះ ពោលគឺរក្សាអត្តសញ្ញាណរបស់ជនជាតិខ្លួនផងដែរ”។

យោងទៅតាមលោកស្រី Nhan នៅស្រុក Bao Lac អ្នកភូមិដែលស្គាល់ពីការជ្រលក់ ពណ៌ មិនសូវមានទេ អ្នកចេះមុខរបរនេះភាគច្រើនគឺស្ថិតក្នុងវ័យអាយុចាស់ហើយ។ ជនជាតិ Tay នៅតែស្លៀកសំលៀកបំពាក់ ពណ៌ធ្លះ  ប៉ុន្តែភាគច្រើនពួកគេទិញតាមផ្សារដែលមានស្រាប់។  យ៉ាងណាមិញ សម្លៀកបំពាក់របស់នារីជនជាតិ Tay នៅតែបញ្ចេញភាពទាក់ទាញរបស់ជនជាតិខ្លួនផងដែរ។ កាលពីមុននេះ នារីជនជាតិ Tay ល្បីឈ្មោះដោយសារត្បាញចរបាប់។ ម្យ៉ាងវិញទៀត ក្រុមជនជាតិនេះ ក៏បានប្រើប្រាស់ពណ៌ធ្លះ ក្នុងការតុបតែងនៅលើសម្លៀកបំពាក់ផងដែរ។

នៅតាមភូមិស្រុកនានារបស់ជនជាតិ Tay  សព្វថ្ងៃនេះ របរតម្បាញចរបាប់ប្រពៃណីនៅតែមានវត្តមាន។ មុននេះ ការត្បាញចរបាប់ត្រូវបានគេចាត់ទុកថាជាបទដ្ឋានសម្រាប់វាយតម្លៃលក្ខណៈសម្បត្តិ ភាពប៉ិនប្រសពនិងភាពឧស្សាហ៍ព្យាយាមរបស់នារីជនជាតិ Tay ហេតុដូច្នេះ ស្ទើរតែគ្រប់ផ្ទះទាំងអស់មានកីតម្បាញដែរ។  សព្វថ្ងៃការត្បាញក្រណាត់ដោយខ្លួនឯងនៅតែជាសម្រស់របស់ស្ត្រី ដែលបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌របស់ជនជាតិ Tay៕

ប្រតិកម្មទៅវិញ