លើកកម្ពស់សិប្បកម្មជាងដែករបស់ជនជាតិ Nung An នៅខេត្ត Cao Bang

Chia sẻ

(VOVWORLD) -  Phuc Sen ជាឃុំខ្ពង់រាបមួយនៃក្រុមជន ជាតិភាគតិច Nung នៅស្រុក Quang Uyen ខេត្ត Cao Bang ។ សព្វថ្ងៃនេះ Phuc Sen មានគ្រួសារចំនួន ៤២០ គ្រួសារដែលមានជនជាតិ Nung ចំនួន ២០០០ នាក់  ដែលបែង ចែកជាសាខាតូចៗ ដូចជា Nung An, Nung Inh និង Nung Loi ជាដើម។  ជនរួមជាតិ Nung មានប្រវត្តិអភិវឌ្ឍន៍យូរអង្វែងជាមួយនឹងឃ្លាំងទំនៀមទម្លាប់វប្បធម៌ដ៏វិសេសវិសាល។ ជាពិសេសជនជាតិ Nung An នៅទីនេះ មានរបរសិប្បកម្មប្រពៃណីដែលល្បីល្បាញទូទាំងប្រទេស។

លើកកម្ពស់សិប្បកម្មជាងដែករបស់ជនជាតិ Nung An នៅខេត្ត Cao Bang - ảnh 1ពិធីទទួលស្គាល់របរដំណែករបស់ជនជាតិ Nung ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ 

តាមបណ្តោយផ្លូវជាតិលេខ៣ មានចំងាយប្រហែល ៣០ គីឡូម៉ែត្រពីទីក្រុង Cao Bang  ហើយវាមិនពិបាកទេ សម្រាប់អ្នកទេសចរអាចមកដល់ ភូមិសិប្បកម្មជាងដែក  Phuc Sen នៅ Quang Uyen ។ នៅលើក្បែឡសម្រាប់ដុតដែក  តែងតែមានភ្លើងពណ៌ក្រហមជានិច្ច ហើយសម្លេងដំដែកលាន់ឡឺរន្ទឺនពេញព្រៃព្រឹក្សា។

Phuc Sen ជាភូមិប្រកបមុខរបរដំដែកមួយដែលមានប្រវត្តិអភិវឌ្ឍន៍ជាង ២០០ ឆ្នាំមកហើយ។ ដំបូងឡើយ ភូមិត្រឹមតែធ្វើឧបករណ៍កសិកម្មនិងប្រដាប់ប្រដាប្រើប្រាស់សម្រាប់ផលិតកម្មកសិកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។ ដោយសារតែគុណភាពល្អ កេរ្តិ៍ឈ្មោះរបស់ភូមិសិប្បកម្មបានគេស្គាល់បន្តិចម្តងៗ ហើយផលិតផលត្រូវបានគេពេញនិយមប្រើប្រាស់ជាច្រើន។ សព្វថ្ងៃផលិតផលរបស់ភូមិមានកាំបិត កន្ត្រៃ ឧបករណ៍ផលិតកម្មកសិកម្ម ហើយផលិតផលធ្វើពីភូមិសិប្បកម្មដែលត្រូវបានប្រជាកសិករភាគខាងជើងនិងតំបន់ខ្ពង់រាប Tay Nguyen ពេញនិយមប្រើប្រាស់។ លោក Luong Van Cuong មេជាងក្នុងភូមិដែក បានឲ្យដឹងថា៖ គ្រួសារលោកប្រកបមុខរបរធ្វើដំដែកតាំងពីជំនាន់ជីដូនជីតាមក។ បច្ចុប្បន្ន បងប្អូនលោកទាំងបីនាក់ នៅបន្តការងារជាជាងដំដែក។ ហើយក្នុងមួយថ្ងៃ បងប្អូនរបស់លោកធ្វើបានឧបករណ៍កសិកម្មពី១៣ដល់១៥គ្រឿង។ លោក Luong Van Cuong បានចែក រំលែកថា៖ “បងប្អូនបីនាក់យើងខ្ញុំបានបែងចែកជាគូរ ពីព្រោះ ធ្វើបានកំបិតមួយត្រូវមានពីរនាក់ ហើយឡមួយត្រូវចំណាយពេលវេលា៣ម៉ោង”។

យោងតាមលោក Cuong ដើម្បីធ្វើបានកាំបិតមុតស្រួចមួយ ជនជាតិ Nung គេមានរូបមន្តដោយឡែករបស់ខ្លួន។ រូបមន្តនេះគឺចាប់ផ្តើមពីវត្ថុធាតុដើម។ វត្ថុធាតុដើមសម្រាប់ធ្វើកំបិតគឺជាចន្ទាសរថយន្តដែលខូចហើយ។ ប្រភពដែកត្រូវបានទិញពីខេត្ត Vinh Phuc ដែលជាកន្លែងមានវាលចតយានយន្តចាស់និងប្រភពធ្យូងថ្ម។ ប្រសិនបើ កន្លែងដទៃគេប្រើធ្យូងថ្មសម្រាប់ដុតដែក ប៉ុន្តែនៅភូមិ Phuc Son គេប្រើធ្យូងឈើ ដើម្បីជួយរក្សាកម្តៅ។ តាមជាងដែក ប្រើធ្យូងឈើងាយស្រួលជាង ហើយឡសម្រាប់ ដុតដែកត្រូវធ្វើពីថ្ម។ ក្រៅពីនេះ  ត្រូវមានបច្ចេកទេសប្រើញញួរ ឲ្យប៉ិនប្រសព ពោល គឺធ្វើបានកំបិតមួយ គឺត្រូវវាយលើដំដែកប្រហែល ២៤ ទៅ៣០ដង ទើបបានផលិតផលតាមចិត្ត។ យោងទៅតាមសិប្បករជើងចាស់ មុខរបរធ្វើដំដែក គឺពុំសូវមានរូបមន្តទេ ប៉ន្តែភាគច្រើន អាស្រ័យតែលើអារម្មណ៍ត្រចៀក ភ្នែក របស់សិប្បករ រួមទាំងបទពិសោធន៍និងជំនាញផ្ទាល់ខ្លួនរបស់ជាងផងដែរ។ លោក Ngoc Van Kim មេជាងពូកែមួយរូបនៃភូមិរបរបានឲ្យដឹងថា តាំងពីរវត្ថុធាតុដើមគឺត្រូវបែងចែកប្រភេទចន្ទាសយានយន្ត ដែលអាចធ្វើបានប្រភេទឧបករណ៍ណាមួយ។ ដំណើរការដើម្បីបង្ហើយផលិតផលមួយ គឺតែងតែអាស្រ័យទៅលើបទពិសោធន៍របស់ជាងដំដែកតែប៉ុណ្ណោះ។ លោក Ngoc Van Kim បានឲ្យដឹងថា៖ “ត្រូវដុតដែកដល់ពេលដែកមានពណ៌ក្រហមល្មម ពោលគឺភ្លើងខ្លាំងពេចគឺមិនល្អទេ ។ សម្រាប់ខ្ញុំ គឺមិនធ្វើតាមរយៈពេលវេលាទេ គឺខ្ញុំបានសង្កេតដោយភ្នែកផ្ទាល់ ដើម្បីឃើញថា ភ្លើងក្រហមល្មមហើយនៅ។ ធ្វើបានដូច្នេះ កំបិតទើបមានភាពមាំនិងមុតស្រួច”។

រហូតមកដល់ពេលនេះ ឃុំ Phuc Sen មានភូមិចំនួន៦លើ១០ ដែលប្រកបដោយមុខរបរដំដែក ដោយមានឡចំនួន១៥៧ ដែលជួយដោះស្រាយការងារធ្វើសម្រាប់ប្រជាកសិករជាង៣០០នាក់ ជាមួយនឹងប្រាក់ចំណូលជាមធ្យមទទួលបាន៥លានដុង ក្នុងមួយខែ រួមចំណែកកែលំអជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។ មុខរបរដំដែកនៅឃុំ Phuc Sen មានលក្ខណៈវិសេសវិសាលបំផុតនៅខេត្ត Cao Bang ក៏ដូចជានៅវៀតណាម។ ក៏ដោយសារមានមុខរបរដ៏វិសេសវិសាលនេះ បានជា ចំនួនភ្ញៀវទេសចរបានមកទស្សនានៅឃុំ Phuc Sen កាន់តែច្រើនជារៀងរាល់ ឆ្នាំ នាំមកចំណូលគួរឲ្យកត់សម្គាល់ជូនដល់ប្រជាជន។ ដោយអត្ថន័យប្រវត្តិសាស្ត្រ វប្បធម៌សំខាន់ ក្នុងជីវភាពរស់នៅរបស់ជនជាតិ Nung An នោះ នាថ្ងៃទី២៩ខែមករា ឆ្នាំ២០១៩ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានចេញសេចក្តីសម្រេចចិត្ត ទទួលស្គាល់របរដំដែករបស់ជនជាតិ Nung An នៅឃុំ Phuc Sen បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ