របាំវាយស្គររបស់ជួនរួមជាតិ Giay នៅខេត្ត Ha Giang

Chia sẻ
(VOVWORLD) - ក្នុងសហគមន៍ជនជាតិនៅស្រុក Meo Vac ខេត្ត Ha Giang ក្រុមជនជាតិ Giay ភាគច្រើនបានរស់នៅប្រមូលផ្ដុំគ្នានៅភូមិ Tat Nga ឃុំ Tat Nga។ បណ្ដាប្រៀបខ្លាំងអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានជួយប្រជាជននៅទីនេះឈានជាជំហានៗ ឆ្ពោះទៅកសាងជីវភាពរស់នៅសម្បូរធូធា។ ទន្ទឹមនឹងនេះ ជីវភាពរស់នៅខាងស្មារតីក៏កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះជនជាតិ Giay នៅភូមិ Tat Nga របាំវាយស្គរ ឬហៅថា Long trong បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវជីវភាពរស់នៅ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៅទីនេះផងដែរ។
របាំវាយស្គររបស់ជួនរួមជាតិ Giay នៅខេត្ត Ha Giang - ảnh 1 មេភូមិធ្វើពិធីដាក់ស្គរចុះក្រោម

តាមព្រឹទ្ធាចរ្យក្នុងភូមិបានដំណាល់ថា នៅភូមិ Tat Nga ដែលជាកន្លែងប្រមូលផ្ដុំជនជាតិ Giay ច្រើនបំផុតនោះ ហើយមានតាំងពីរយូរលង់ណាស់មកហើយ ប្រជាជនបានកសាងទីអាសនៈ ដែលដាក់ឈ្មោះថា ទីអសនៈលោកតា និងទីអាសនៈលោកយាយ។ នេះមិនត្រឹមជាទីកន្លែង ដើម្បីប្រជាជនអុជធូបទានសុំសេចក្ដីសុខ ចម្រុងចម្រើនប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងដើម្បីព្យួរស្គរធំមួយគូសម្រាប់ពិធីបុណ្យធំៗទៀតផង។

ជារៀងរាល់ឆ្នាំស្គរមួយគូត្រូវបានដាក់ចុះចំនឹងថ្ងៃទី ១ នៃបុណ្យតេត។ តាមទស្សនៈទានរបស់ជនជាតិ Giay ថា ជីដូន និងជីតាគឺជាបុព្វការីជនរបស់អ្នកភូមិ ព្រមទាំងជាទេវតាមើលថែ និងការពារកូនចៅ។ លោក Vi Dau Min មកពីឃុំ Tat Nga បានឲ្យដឹងថា៖

“ទីអាសនៈលោកតា និងទីអាសនៈលោកយាយមានវត្តមានតាំងពីយូរយារ ណាស់មកហើយ ខណៈដែលត្រូវបានបន្តមរតកពីដូនតា។ ទីអាសនៈលោកតា និងទីអាសនៈលោកយាយគឺជាទេវតាពីរអង្គ។ ទេវតាមួយអង្គមើលថែរក្សាដីធ្លី ស្រែចំការ និងអាកាសធាតុឲ្យទទួលបានអំណោយផល។ ចំណែកទេវតាមួយអង្គទៀតមើលថែសុខភាព ដើម្បីមនុស្សគ្រប់រូបទទួលបានជោគជ័យ និងមានសុភមង្គល“។

របាំរាយស្គរគឺជាសកម្មភាពវប្បធម៌ ដែលត្រូវបានជនជាតិ Giay រក្សាទុក និងបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ ហើយក្លាយទៅជាចំណីខាងស្មារតី ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅខាងវប្បធម៌របស់ប្រជាជន។

របាំវាយស្គររបស់ជួនរួមជាតិ Giay នៅខេត្ត Ha Giang - ảnh 2 លក្ខណៈពិសេសនៃរបាំវាយស្គរគឺជាការរួមបញ្ចូល
គ្នារវាងចលនារបស់បុរសនិងនារី

ជាច្រើនជំនាន់មកហើយ របាំវាយស្គរមិនត្រឹមតែត្រូវបានចាត់ទុក ជាវប្បធម៌ប្រពៃណីដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជនគ្រប់រូបនៅក្នុងភូមិផងដែរ។

ស្នូរស្គរអ៊ូអរនឹងបណ្តេញឧបទ្រប់ចង្រៃនៃឆ្នាំចាស់ ដើម្បីឆ្ពោះទៅរកជីវភាពរស់នៅសុខសានសម្រាប់គ្រួសារនីមួយៗ។ ហេតុដូច្នេះហើយ អស់រយៈពេល រាប់រយឆ្នាំកន្លងទៅ ស្នូរស្គរបានផ្សារភ្ជាប់ជាមួយទីអសនៈលោកតា និងទីអសនៈលោកយាយ ហើយផ្សារភ្ជាប់ជាមួយបំណងប្រាថ្នារបស់ជនជាតិ Giay អំពីឆ្នាំថ្មីពោរពេញទៅដោយលាភសំណាង និងសាន្តត្រាណ។

លក្ខណៈពិសេសនៃរបាំវាយស្គរគឺជាការរួមបញ្ចូលគ្នារវាងចលនារបស់បុរសនិងនារី។ កំលោះ និងក្រមុំជនជាតិ Giay បានស្លៀកពាក់ សំលៀកបំពាក់ប្រពៃណីរាំវង់ជំវិញស្គរ ហើយក្រោយមករាំជាគូ។

កំលោះតែងតែគោះលើផ្ទៃមុខស្គរ ចំណែកក្រមុំគឺបានគោះលើដងស្គរវិញ។ របាំរាយស្គរជាមួយចលនាដ៏សាមញ្ញ ប៉ុន្តែសប្បាយរីយរាយ សំដៅបួងសួងសុំសេចក្ដីចម្រុងចម្រើនក្នុងឆ្នាំថ្មីចំពោះមនុស្សគ្រប់រូប។

បណ្ដារបាំវាយស្គរគឺសុទ្ធតែជារបាំវាយស្គរបុរាណ ដែលបានរតកពីដូនតាមក។ អត្ថន័យគឺបួងសួងសុំសេចក្តីសុខដល់អ្នកភូមិ។ ចលនារាំពិតជាសាមញ្ញណាស់ ប៉ុន្តែ មានការផ្សំជាមួយឧបករណ៍នានាដូចជា ដូនស្លឹប្រពៃណីរបស់ជនជាតិ Giay ។ ជាពិសេស ចលនាជាច្រើនដូចជាការពិពណ៌នាអំពីជីវភាពរស់នៅធ្វើពលកម្មរបស់ប្រជាជននៅវាលស្រែ។ លោក Vi Dau Min បានឲ្យដឹងថា៖

“ព្រឹកថ្ងៃទី ១ នៃបុណ្យតេត គឺជាថ្ងៃដើមដំបូងនៃពិធីបុណ្យចូលឆ្នាំ បានជាយើងត្រូវរៀបចំយ៉ាងអធឹកអធម។ របាំទីមួយគឺរបាំដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ដើម្បីជំរាបដល់ទីអសនៈលោកយាយ ឲ្យប្រទានពរដល់អ្នកភូមិ។ របាំទី ២ គឺជារបាំសុំរដូវអំណោយផល។ របាំទី ៣ គឺជារបាំសុំស្គរ ដង្ហែរស្គរ និងរបាំលេងកំសាន្តសម្រាប់ពេញមួយឆ្នាំ “។

របាំវាយស្គររបស់ជួនរួមជាតិ Giay នៅខេត្ត Ha Giang - ảnh 3អ្នកភូមិរាំរាយស្គរយ៉ាងសម្បាយរីយរាយ

ក្នុងរបាំរាយស្គរ គឺស្គរញីជានិច្ចកាលតត្រូវបានរៀបដាក់នៅចំកណ្ដាល ហើយត្រូវបានវាយដោយបុរសមួយនាក់ និងនារីមួយនាក់។ ស្គររបស់ជនជាតិ Giay មានរាងជាស៊ីឡាំងពិសេស ដែលមានកំពស់ជាង ១ ម៉ែត្រ ហើយមានអង្កត់ផ្ចិតប្រមាណ ៦០ សង់ទីម៉ែត្រ។  

ពិធីរាំវាយស្គររបស់ជនជាតិ Giay តែងតែចាប់ផ្តើមដោយពិធីសុំស្គរ។ គ្រូសែនព្រែនតំណាងបានធ្វើសក្ការបូជាទេវតា សុំទេវតាថែទាំ និងការពារដល់អ្នកភូមិ។ ក្រោយពីការបួងសួង ពិធីរាំវាយស្គរនឹងចាប់ផ្ដើមប្រព្រឹត្តិទៅ។

ប្រជាជន Giay មានទស្សនៈទានថា បើទៅជាទេវតានៅលើមេឃក៏ដោយ ប៉ុន្តែតាមរយៈស្នូរស្គរនោះ ទេវាតាអាចស្ដាប់បានការបួងសួង ហើយនឹងប្រទានពរឲ្យភ្ញៀងធ្លាក់ រដូវអំណោយផល។

ដើម្បីបញ្ចប់ពិធីរាំវាយស្គរ គឺមានផ្នែកដង្ហែរស្គរសុំសេចក្ដីលាភសំណាង។ នៅពេលក្បួនដង្ហែស្គរដល់ផ្ទះណា គឺគ្រួសារនេះនឹងទទួលបានលាភសំណាងជាច្រើន។ ដើម្បីឆ្លើយតបវិញ ម្ចាស់ផ្ទះនឹងជូនក្បួនដង្ហែរនេះនូវនំអន្សម សត្វម៉ាន និងសត្វទា។

ពិធីបុណ្យរាំវាយស្គររបស់ជនជាតិ Giay មានលក្ខណៈវិញ្ញាណផង និងបង្ហាញនូវការច្នៃប្រឌិតក្នុងរបាំនីមួយៗរបស់កំលោះ និងក្រមុំ។ ដូច្នេះ បើទោះជាឆ្លងកាត់ការផ្លាស់ប្តូរនៃប្រវត្តិសាស្រ្តកដ៏យ ប៉ុន្តែរបាំវាយស្គរស្ទើរតែរក្សានូវលក្ខណៈដើម របាំវាយស្គរមិនត្រឹមតែធ្វើឡើងក្នុងឱកាសបុណ្យតេតប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាលក្ខណៈវប្បធម៌ប្រពៃណី ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Giay នៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ