របរត្បាញរនាំងឫស្សីរបស់សិប្បករជនជាតិ Dao ក្រហម

Chia sẻ

(VOVWORLD) - “Sanh Phin រនាំងឫស្សី” គឺជារបៀបហៅដោយគោរពរាប់អានរបស់បងប្អូនជនជាតិ Dao ក្រហមនៅខេត្ត Ha Giang ជូនចំពោះលោក Lo Sanh Phin ជាសិប្បករជនជាតិ Dao តែម្នាក់គត់នៅភូមិ Thanh Son ទីរួមស្រុក Viet Quang ស្រុក Bac Quang ខេត្ត Ha Giang ដែលនៅតែថែរក្សារបរត្បាញរនាំងឫស្សីសម្រាប់ធ្វើក្រដាសរបស់បងប្អូនជន រួមជាតិរហូតដល់សព្វថ្ងៃនេះ។ រាប់សិបឆ្នាំកន្លងមក លោក Phin នៅតែព្យាយាម ត្បាញរនាំងជារៀងរាល់ថ្ងៃ ដែលជាឧបករណ៍ប្រើប្រាស់មិនអាចខ្វះបានក្នុងរបរធ្វើ ក្រដាសរបស់ប្រជាជននៅទីនេះ។

របរត្បាញរនាំងឫស្សីរបស់សិប្បករជនជាតិ Dao ក្រហម - ảnh 1លោក Lo Sanh Phin សិប្បករជនជាតិ Dao តែ ម្នាក់គត់នៅភូមិ Thanh Son ស្រុក Bac Quang ខេត្ត Ha Giang ដែលនៅតែកំពុងរក្សា របរត្បាញរនាំងសម្រាប់ធ្វើក្រដាសរបស់បងប្អូនជនជាតិ Dao ក្រហម។ (រូបថត៖ VOV)
“កាលពីមុននេះ នៅពេលរនាំងត្រូវខូចម្ដងៗ បងប្អូនច្រើនតែយកមកពឹងពូខ្ញុំជួស ជុលឡើងវិញ។ ប៉ុន្តែក្រោយពីគាត់ចាស់ជរាហើយ មិនអាចធ្វើបានទៀតទេ គឺផ្ទេរបន្ត ជូនខ្ញុំបានជាងដប់ឆ្នាំមកហើយ”។ នោះគឺជាការចែករំលែករបស់លោក Lo Sanh Phin សិប្បករជនជាតិ Dao តែ ម្នាក់គត់នៅភូមិ Thanh Son ស្រុក Bac Quang ខេត្ត Ha Giang ដែលនៅតែកំពុងរក្សា របរត្បាញរនាំងសម្រាប់ធ្វើក្រដាសរបស់បងប្អូនជនជាតិ Dao ក្រហម។ លោកបានឲ្យ ដឹងថា ក្រដាសផ្សាភ្ជាប់នឹងវប្បធម៌ ជំនឿរបស់ជនជាតិ Dao ហើយតែងតែត្រូវបានប្រើ ប្រាស់ក្នុងពិធីបួងសួងឬពិធីបុណ្យទាននានា។ ដើម្បីធ្វើក្រដាស មិនអាចខ្វះរនាំងឫស្សី បានឡើយ។ របរត្បាញរនាំងនេះ មិនសាមញ្ញដូចត្បាញឧបករណ៍ប្រើប្រាស់ផ្សេងៗ មួយចំនួនដូចជា កាផា កន្ត្រក ឬល្អី នោះទេ តែទាមទារឲ្យមានភាពផ្ចិតផ្ចង់ និងល្អិត ល្អន់ក្នុងជំហាននីមួយៗ។ ដើម្បីសម្រេចរួចរាល់រនាំងមួយគ្រឿងត្រូវចំណាយពេល វេលាប្រមាណ៥ថ្ងៃ។
វត្ថុធាតុដើមសំខាន់ត្រូវបានប្រើប្រាស់សម្រាប់ការត្បាញរនាំងនោះ គឺដើមឫស្សីធម្មជាតិ មួយប្រភេទ ដែលគេហៅថា ដើម វ៉ូវ (vau)។ ដើម vau បន្ទាប់ពីកាប់យកមកវិញ ជ្រើស រើសបំពង់ដែលមានប្រវែងពី៨៥ដល់៩០សាំងទីម៉ែត្រ ពុះជា២ បោះចោល ខ្លឹមឈើ យកតែសំបកខាងក្រៅជ្រៀកជាជំរៀកតូចៗ។ បន្ទាប់មក បិតឲ្យមូលស្មើគ្នា ពេលត្បាញ ទើបមានរនាំងស្មើ ស្អាតនិងជាប់បានយូរ។ ការ ហាលរនាំងជាជំហានចុងក្រោយមុនពេលយកទៅប្រើប្រាស់។ លោក Phin ឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីត្បាញរនាំងរួច ត្រូវតែយកទៅហាលនៅក្រោមពន្លឺព្រះ អាទិត្យដោយផ្ទាល់ ទើបធ្វើឲ្យរនាំង តឹងនិងជាប់។ ក្រៅពីនោះ អាចព្យួរចង្កាក់ឫស្សីនៅ លើចង្ក្រានក្នុងរយៈពេល១សប្ដាហ៍មុនពេលត្បាញ ដើម្បីជួយឲ្យរនាំងប្រើប្រាស់បាន យូរអង្វែងជាងផងដែរ។ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលប្រកបរបរធ្វើក្រដាសជាប្រពៃណីតាំងពី៤ជំនាន់មក លោកស្រី Trieu Thi Mui នៅភូមិ Thanh Son បានឲ្យដឹងថា មុននេះ គ្រួសារច្រើនតែត្រូវទិញរនាំងធ្វើក្រដាសនៅឯផ្សារ សូម្បីតែត្រូវទិញដោយតម្លៃខ្ពស់ ណាស់ ចន្លោះពី ១,៨ដល់២,២លានដុងមួយរនាំង ប៉ុន្តែមិនប្រើប្រាស់បានទេ។ លោកស្រីបានបន្ថែមទៀតថា៖ “កាលពីមុន គ្រួសារនាងខ្ញុំច្រើនតែទិញរនាំងនៅឯផ្សារ ប៉ុន្តែយកមកពិបាកប្រើ ប្រាស់ណាស់។ ទីមួយ រនាំងមិនបានតឹងដូចរនាំងរបស់លោក Phin ធ្វើទេ។ ទីពីរ រនាំង រាងមូល ពិបាកប្រើប្រាស់ណាស់។ បច្ចុប្បន្ននេះ ប្រើប្រាស់រនាំងរបស់លោក Phin ល្អណាស់ ២-៣ឆ្នាំទើបត្រូវផ្លាស់ម្ដង ហើយតម្លៃតែ៨សែនដុងមួយរនាំងតែប៉ុណ្ណោះ”។
របរត្បាញរនាំងឫស្សីរបស់សិប្បករជនជាតិ Dao ក្រហម - ảnh 2ការ ហាលរនាំងជាជំហានចុងក្រោយមុនពេលយកទៅប្រើប្រាស់។
របរត្បាញរនាំងឫស្សីបានជួយគ្រួសារលោក Lo Sanh Phin មានបន្ថែមប្រភព ចំណូលដោយស្ថិរភាពចន្លោះពី២,៨ដល់៣,៥លានដុងជារៀងរាល់ខែ។ ចំពោះលោក Phin មានប្រាក់ចំណូលបន្ថែមក៏ល្អមែន ប៉ុន្តែនៅពេលចាស់ជរាហើយ លោកត្រឹមតែ មានបំណងចង់ផ្ទេរបន្តរបរជូនកូនចៅប៉ុណ្ណោះដើម្បីថែរក្សារបរប្រពៃណីដែលជីដូន ជីតានបន្សល់ទុកមក។ លោក Phin បានចែករំលែកថា៖  “ខ្ញុំមានអាយុជិត៧០ឆ្នាំហើយ ដូច្នេះចង់ផ្ទេរបន្តរបរនេះជូនកូនចៅណាស់ ប៉ុន្តែ នាសព្វថ្ងៃ មានមនុស្សតិចតួចណាស់ដែលជក់ចិត្តយ៉ាងពិតប្រាកដនឹងរបរនេះ ពីព្រោះថា វាទាមទារឲ្យមានភាពផ្ចិតផ្ចង់។ ប៉ុន្មានឆ្នាំមុននេះ ចៅៗក្នុងគ្រួសារក៏ធ្លាប់រៀនតាម ហើយ”។
ដើម្បីថែរក្សារបរប្រពៃណីរបស់ជនជាតិ Dao ក្រហម លោក Lo Duc Chiu មេភូមិ Thanh Son ស្រុក Bac Quang ខេត្ត Ha Giang មានបំណងយ៉ាងដូច្នេះថា៖ “នាបច្ចុប្បន្ន ខេត្ត Ha Giang ត្រឹមតែមានសិប្បករ Lo Sanh Phin តែម្នាក់គត់ប៉ុណ្ណោះដែលនៅតែរក្សាទុករបរត្បាញរនាំងសម្រាប់ធ្វើក្រដាស។ ឧបករណ៍ នេះមិនអាចខ្វះបានក្នុងការធ្វើក្រដាសប្រពៃណីរបស់ជនជាតិ Dao ឡើយ។ ដូច្នេះ ត្រូវ ការមានគោលនយោបាយលើកទឹកចិត្តបណ្ដាសិប្បករដែលបាននិងកំពុងថែរក្សារបរ ប្រពៃណី បន្តបង្រៀនជូនជំនាន់ក្មេងដើម្បីអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់បងប្អូនជន រួមជាតិ ក្នុងនោះមានរបរត្បាញរនាំងរបស់ជនជាតិ Dao ក្រហម Ha Giang”។
ដើម្បីអភិរក្សនិងពង្រីករបរប្រពៃណីដូចជារបរត្បាញរនាំងឫស្សីដែលបានផ្សា ភ្ជាប់នឹងបងប្អូនជនជាតិ Dao ក្រហម Ha Giang តាំងពីរាប់សតវត្សកន្លងមកនេះ ត្រូវ ការមានគោលនយោបាយជាក់ស្ដែង សំដៅលើកទឹកចិត្តបណ្ដាសិប្បករសិប្បការិនី ដែលបាននិងកំពុងរក្សារបរប្រពៃណីដូចលោក Lo Sanh Phin។ នេះជាការងារចាំបាច់ ដែលចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិ៕

ប្រតិកម្មទៅវិញ