ទិដ្ឋភាពដ៏សុខសាន្តត្រានរបស់ភូមិ Khuoi Ky (រូបថតៈ Thu Hang) |
ជាយូរណាស់មកហើយ ប្រជាជន ជនជាតិ Tay នៅស្រុក Trung Khanh តែងតែចាត់ទុកផ្ទះខ្ពស់ផុតពីដី ជាកន្លែងដ៏ពិសិដ្ឋ ដែលរក្សាបាននូវលក្ខណៈពិសេស នៅក្នុងជីវ ភាពខាងសម្ភារៈក៏ដូចជាជីវភាពខាងព្រលឹងវិញ្ញាណ។ ជាពិសេស ប្រជាជនជនជាតិ Tay នៅស្រុក Trung Khanh មានការគោរពបូជាអារក្សថ្ម ទៀតផង។ ឆ្លងកា់តការឡើងចុះនៃប្រវត្ដិសាស្ដ្រជាច្រើន រហូតមកដល់សព្វថ្ងៃនេះ ក្នុងផ្នត់គំនិតរបស់ប្រជា ជនជនជាតិ Tay “អារក្សថ្ម” នៅតែឌិតដាមក្នុងអារម្មណ៍របស់ពួកគេ។ អ្នកភូមិគេមានទស្សនទានថា ថ្មគឺជាប្រភពដើមនៃជីវិតនិងជាមជ្ឈមណ្ឌលនៃសាកលលោកផងដែរ។ យ៉ាងណាមិញ មនុស្សកើតមកពីថ្ម ហើយនៅពេលលាចាកលោក ពួកគេនឹងប្រែទៅជាថ្មដែរ។ ថ្មនៅក្នុងគំនិតរបស់ពួកគេ គឺពិសិដ្ឋដូចជាព្រះមួយអង្គដែលជួយការពារអ្នកភូមិគេចផុតពីភាពកាចសាហាវនៃធម្មជាតិ។ ហេតុដូច្នេះ ហើយក្នុងចំណោមពិធីបុណ្យទាំងអស់ដែលប្រព្រឹត្តទៅនៅតំបន់ដី Cao Bang នេះ គឺតែងតែមានមួយថ្ងៃ គឺសម្រាប់សែនព្រែន គោរពដល់អារក្សថ្ម និងអារក្សព្រៃជាពុំខាន។
គំរូសហគមន៍ទេសចរណ៍តាមផ្ទះនៅទីនេះជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូល (រូបថត៖ Thu Hang) |
លោក Dam Van Vu អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Trung Khanh ខេត្ត Cao Bang បានអោយដឹងថា៖ “នៅស្រុក Trung Khanh ផ្ទះខ្ពស់ផុតពីដី របស់ប្រជា ជនជនជាតិ Tay ដែលពុំមានកន្លែងណានៅវៀតណាមមានដូចសំណង់ទាំងនោះ ត្រូវបានសាងសង់ពីថ្មឡើយ។ ផ្ទះធ្វើពីថ្ម ត្រូវបានរចនាឡើងមាន ២ ជាន់ ហើយមុនេះ ជាន់ក្រោមគឺដើម្បីចិញ្ចឹមសត្វបក្សី រីឯក្រុមគ្រួសារអ្នកភូមិគេនៅជាន់ខាងលើ។ ដោយសារ អ្នកភូមិគេបានរស់នៅជំវិញតំបន់ភ្នំថ្ម ហេតុដូច្នេះ ភ្នំថ្ម និងវត្ថុធាតុធ្វើពីថ្ម គឺមិនអាចខ្វះបានពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះបានឡើយ។ យើងអាចមើលឃើញ ត្បាល់កិនធ្វើពីថ្ម ត្បាល់បុកធ្វើពីថ្ម ហើយរបងនិងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនដូចជាកៅអី ក៏ត្រូវបានអ្នកភុមិគេច្នៃពីថ្មដែរ”។
ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ប្រជាជនជាតិ Tay នៅភូមិ Khuoi Ky |
ជញ្ជាំងដូចជាបន្ទាយនាគ្រាសង្រ្គាម រួមទាំងផ្ទះផុតពីដីដែលមានស្ថាបត្យកម្មប្លែកៗ ត្រូវបានរចនាឡើងពីថ្វីដៃប៉ិនប្រសព និងពីដួងចិត្តគោរពរបស់ប្រជាជនជនជាតិ Tay។ ប៉ុន្តែប្រហែលជាមានមនុស្សតិចតួចទណាស់ ដែលដឹងពីរបៀបសាងសង់ផ្ទះថ្មពោលគឺមិនងាយស្រួលនោះទេ។ ចាប់តាំងពីមានបំណងចង់សាងសង់ផ្ទះ ជនជាតិ Tay ត្រូវរៀបចំសម្ភារៈជាមុន។ គិតតាំងពីចាប់ផ្តើមសាងសងផ្ទះដល់ពេលបង្ហើយផ្ទះផុតពីដីមួយខ្នង គឺត្រូវចំណាយពេលពី ២ ទៅដល់ ៣ ឆ្នាំ។ ការជ្រើសរើសថ្មក៏មានអត្ថន័យជ្រាលជ្រៅផងដែរ ពីព្រោះ អ្នកភូមិតែងតែគិតថា ថ្មទាំងនោះត្រូវបានកកើតឡើងពីក្នុងដីជ្រៅ ឆ្លងកាត់ស្ថានភាពភូមិសាស្ត្រដ៏ស្មុគស្មាញនិងយូរអង្វែង បានស្រូបយកនូវឋាមពលខ្ពស់។ លោកស្រី Trieu Thi Mo ជនជាតិ Tay នៅភូមិថ្ម Khuoi Ky បានអោយដឹងថា៖ “ផ្ទះផុតពីដីធ្វើពីថ្មនេះ មានតាំងពីយូរណាស់មកហើយ។ ពោលគឺ ជីដូនជីតាបានសងតាំងពីយូរណាស់មកហើយដែរ។ កាលខ្ញុំមកធ្វើកូនប្រសារនៅទីនេះ គឺផ្ទះថ្មមានស្រាប់ហើយ។ សាងសង់ឡើងបានផ្ទះថ្មមួយគឹពិបាកណាស់ ប៉ុន្តែ ផ្ទះថ្មគឺស្រូបយកនូវខ្យល់អាកាសត្រជាក់ស្រួលណាស់”។
ស្ពានដែលនាំភ្ញៀវមកទស្សនាភូមិ Khuoi Ky |
បច្ចុប្បន្ននៅ Khuoi Ky មានផ្ទះថ្មចំនួន ១៤ ខ្នង ហើយដើម្បីអភិរក្សនិងជួសជុលឡើងវិញ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្ត Cao Bang ត្រូវចំណាយពេលជិត ៣ ឆ្នាំសម្រាប់ការរៀបដាក់ថ្ម។ រហូតមកដល់ឆ្នាំ ២០១០ "ភូមិថ្ម" នេះ ទើបត្រូវបានបញ្ចប់ដោយលក្ខណៈស្ថាបត្យកម្មប្លែកៗ។ Khuoi Ky ត្រូវបានក្រសួងវប្បធម៌កីឡានិងទេស ចរណ៍ទទួលស្គាល់ថាជាភូមិវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច។ ឥឡូវនេះ អ្នកភូមិ Khuoi Ky បានដឹងពីរបៀបធ្វើទេសចរណ៍ពីកម្រាស់វប្បធម៌របស់ខ្លួនដែរ។ លោក Nong Ich Dat ភូមិ Khuoi Ky មានប្រសាសន៍ថា៖ “ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ គឺ សហគមន៍ទេសចរណ៍ត្រូវបានបង្កើតឡើង។ នាពេលខាងមុខ ហើយភូមិថ្មនេះត្រូវបានវិនិយោគនូវភួយ អគ្គិសនីនិងទឹកស្អាតមួយចំនួនដើម្បីបម្រើភ្ញៀវទេសចរ មកទស្សនានិងរស់នៅជាមួយអ្នកស្រុកនៅទីនេះផងដែរ”។
យោងតាមគណៈគ្រប់គ្រងរបស់ឧទ្យានភូគព្ភសាស្ត្រទឹកដី Cao Bang គឺប្រពៃណីប្រើប្រាស់ថ្មរបស់ជនជាតិ Tay នៅតំបន់ព្រំដែននេះមានតាំងពីសម័យរាជវង្ស Mac។ វិលត្រលប់ទៅក្នុងវេលាប្រវត្តិសាស្រ្តនៃឆ្នាំ ១៥៩៤-១៦៧៧ វិញ នៅពេលដែលរាជវង្ស Mac បានចូលមកទឹកដី Cao Bang ដើម្បីសាងសង់កំពែងមានតែមួយ ដើម្បីការ ពារប្រទេសជាតិ ហើយផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មត្រូវបានសាងសង់ដូចជាបន្ទាយតែមួយសម្រាប់តែអភិជនប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះ ផ្ទះបុរាណធ្វើពីថ្ម នៅតែរក្សាបានសម្រស់ដើមរបស់វា ជាមួយនឹងរូបរាងបុរាណពីរាជវង្ស Mac បង្កើតឡើងទស្ស នីយភាពដូចរឿងព្រេងបុរាណសម្រាប់ភូមិព្រំដែននៃមាតុប្រទេស៕