Khau cut នៅលើដំបូលផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅនៅ Muong Lo

Chia sẻ
(VOVWORLD) - Khau cut គឺជានិមិត្តរូបមួយ ដែលត្រូវបានរៀបដាក់នៅលើដំបូលផ្ទះ ខាងមុខទ្វារនៃផ្ទះផុតពីដី របស់ជនជាតិ Thai ខ្មៅ នៅ Muong Lo និយាយដោយឡែក និងជនជាតិ Thai ខ្មៅ នៅភាគពាយព្យនិយាយរួម។ 

អ្នកសិក្សាស្រាវជ្រាវខ្លះបានចាត់ទុកថា រឿងព្រេងនិទាន Khau cut បានផ្សារភ្ជាប់ជាមួយដំណើរការធ្វើដំណើរបំលាស់ទីរបស់ជនជាតិ Thai ខ្មៅ  កាលពីសតវត្សរ៍ទី ១១ ។ ដូច្នោះហើយ ជនជាតិ Thai ខ្មៅ បានកំណត់ថា នៅពេលទៅដល់ទីកន្លែងណា ខណៈសង់ផ្ទះថ្មីដើម្បីរស់នៅ គឺសុទ្ធតែធ្វើ Khau cut សំដៅធ្វើជាសញ្ញាសម្គាល់គ្នា ហើយជានិច្ចកាលនឹករលឹកដល់ប្រភពដើមនៃជនជាតិផងដែរ។

Khau cut នៅលើដំបូលផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅនៅ Muong Lo - ảnh 1 លោក Lò Tuyên Dung - ជាអ្នកសិក្សាស្រាវជ្រាវមួយរូប

យោងតាមលោក Lò Tuyên Dung - ជាអ្នកសិក្សាស្រាវជ្រាវមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីវប្បធម៌ជនជាតិ Thai ឃុំ Nghia Loi ទីរួមខេត្ត  Nghia Lo ខេត្ត  Yen Bai ថា និមិត្តរូប Khau cut របស់ជនជាតិ Thai ខ្មៅ គឺមានសារៈសំខាន់ដ៏ពិសេស ដោយផ្សារភ្ជាប់នឹងរឿងព្រេងនិទានអំពីដំណើរបំលាស់ទីរបស់ដូនតាជនជាតិ Thai ។ ក្នុងគ្រាបែកគ្នាដ៏អាឡោះអាល័យ នៅរាត្រីព្រះច័ន្ទមិនពេញវង់នោះ ពួកគេបានសន្យានឹងគ្នាថា នៅពេលទៅដល់ទឹកដីថ្មីដើម្បីសង់ផ្ទះ គឺត្រូវមាននិមិត្តរូបព្រះច័ន្ទមិនពេញវង់នៅលើដំបូលផ្ទះ ដើម្បីស្គាល់គ្នា រំលឹកដល់ដូនតាជនជាតិ Thai នៅគ្រប់ទីកន្លែង។

នាគ្រាដំបូង និមិត្តរូប Khau cut មានលក្ខណៈសាមញ្ញ ពោលគឺមានរាងឈើឆ្កាង  (ហៅថា Khau cut mai) មានន័យថាជួយមនុស្សការពារព្យុះភ្លៀង  និងគ្រោះធម្មជាតិ។

ចាប់ពីនិមិត្តរូបដ៏សាមញ្ញដើមដំបូងនោះ Khau cut ត្រូវបានអភិវឌ្ឍន៍ទៅជានិមិត្តរូបប្រណិតជាង ដូចជា៖ Khau cut រូបស្នែងក្របី (ហៅថា Khau cut khau quai ) គឺជានិមិត្តរូបនៃអរិយធម៌ស្រូវលើទឹក និង Khau cút រូបអឌ្ឍច័ន្ទ (ហៅថា Khau cut buon bin)។

Khau cut នៅលើដំបូលផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅនៅ Muong Lo - ảnh 2 Khau cut នៅលើដំបូលផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅនៅ Muong Lo

កម្របំផុតគឺ Khau cút មាស (ហៅថា Khau cut cam) ដែលធ្វើពីឈើប្រណិត មានស្រទាប់ចង្កោមផ្កាជាច្រើន; ត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ ហើយជាពិសេសគឺមាននិមិត្តរូបដាវពីរ ដែលតំណាងឲ្យឋានៈ និងសិទ្ធិអំណាច។

ពេញនិយមបំផុត គឺ Khau cut ចង្កោមផ្កា (ហៅថា Khau cut pua)។ នៅលើឈើឆ្កាងមានចង្កោមផ្កា (ផ្កាឈូក និងស្លឹកចន្ទល់ភ្នំជាដើម)។ នេះគឺជារុក្ខជាតិដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងវប្បធម៌របស់ជនរួមជាតិ  Thai ហើយជាជានិមិត្តរូបនៃភាពបរិសុទ្ធ។ ទាក់ទងនឹងនិមិត្តរូប Khau cut ស្លឹកចន្ទល់ភ្នំ ដែលជា Khau cút ពេញនិយមបំផុតនោះ លោក Lo Tuyen Dungបានពន្យល់ថា៖

Khau cut ស្លឹកចន្ទល់ភ្នំគឺជានិមិត្តរូបនៃកម្លាំងរស់ដីខ្លាំងក្លា។ ដើមចន្ទល់ភ្នំអាចរស់ ទាំងលើដីគោក និងលើផ្ទៃទឹក ពោលគឺមានកម្លាំងរស់យ៉ាងខ្លាំងក្លា បន្សាំនឹងគ្រប់អាកាសធាតុ។ ហេតុដូច្នេះហើយ ជនជាតិ Thai បានជ្រើសរើសយកផងដែរ“។

Khau cut នៅលើដំបូលផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅនៅ Muong Lo - ảnh 3 Khau cut នៅលើដំបូលផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅនៅ Muong Lo

ក្រឡេកមើល Khau cut នៅលើដំបូលផ្ទះ របស់ជនជាតិ Thai គឺអាចដឹងថា គ្រួសារនេះស្ថិតក្នុងវណ្ណៈណា។ ឧទាហរណ៍ថា វណ្ណៈជនសាមញ្ញគឺប្រើប្រាស់ khau cut mai ។ វណ្ណៈកណ្ដាលគឺប្រើប្រាស់ Khau cut pua ។ រីឯ Khau Cút căm គឺសម្រាប់គ្រួសារដែលមានសិទ្ធិអំណាច ហើយមានទ្រព្យស្តុកស្តម្ភនៅក្នុងភូមិ។ លោក Lo Van Bien ជា“ អ្នកសិក្សាជនជាត thai ” មួយរូប នៅសង្កាត់ Nghia Lo ខេត្ត Yen Bai បានឲ្យដឹងថា

“ក្រឡេកមើលលើដំបូលផ្ទះឃើញ Khau cut គឺដឹងថាជាជនជាតិ Thai ខ្មៅ ហើយ។ ទោះបីជាពួកគេមានត្រកូល Luong ឬ Ha ក៏ដោយ គឺសុទ្ធតែជាជនជាតិ Thai ខ្មៅផងដែរ។ ចាប់ពី Nghia Lo រហូតដល់ Dien Bien   Son La   និង Lai Chau នោះ  Khau cút របស់ជនជាតិThai ខ្មៅ គឺមានលក្ខណៈដូចគ្នាផងដែរ“។

នាបច្ចុប្បន្ននេះ Khau cut ភាគច្រើនមានវត្តមាននៅផ្ទះរបស់ចាស់ភូមិ និងមនុសុ្សដែលមានការយល់ដឹងអំពីវប្បធម៌ Thai ។ ការឃោសនានិងការអភិរក្ស Khau cut ជានិច្ចកាលជាក្តីកង្វល់របស់អ្នកដែលបានយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវវប្បធម៌ Thai ដូចជា សិប្បករ Lo Van Bien និង Lo Tuyen Dung។

“ជនចាស់ជរា និងអ្នកដែលមានចំណេះដឹង គប្បីធ្វើ Khau cut នៅតាមផ្ទះរបស់ខ្លួន ដើម្បីមនុស្សគ្រប់រូបសិក្សាតាម“។

“និមិត្តរូប  Khau cut គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដែលមនុស្សគ្រប់រូបគប្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លូន ដល់ជំនាក់ក្រោយៗ“។

Khau cut ក្នុងស្ថាបត្យកម្មផ្ទះផុតពីដី គឺជាជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thai ខ្មៅ ដែលនាំមកនូវទស្សនទានយ៉ាងជ្រាលជ្រៅរបស់ជនជាតិ Thai ខ្មៅ អំពីជីរភាពរស់នៅ និងប្រភពដើមរបស់ខ្លួន។ ហេតុដូច្នេះហើយ បញ្ហាអភិរក្ស Khau cut ត្រូវបានយកចិត្តទុកដាក់នៅ  Muong Lo ដែលជាទឹកដីដូនតារបស់ជនជាតិ Thai ខ្មៅនៅភាគពាយព្យវៀតណាម៕

ប្រតិកម្មទៅវិញ