វិទ្យុសម្លេងវៀតណាមបំផុសការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម”

Chia sẻ

(VOVWORLD) -  ឆ្នាំ ២០២០ គឺជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិ ការណ៍សំខាន់ៗជាច្រើន នៅក្នុងទូទាំងប្រទេសនិងវិទ្យុសម្លេង វៀត ណាម។ វិទ្យុសម្លេងវៀតណាមរៀបចំការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” សម្រាប់អ្នកស្តាប់វិទ្យុទាំងអស់ ដែលជា ជនបរទេសនៅទូទាំងពិភពលោក និងជនជាតិវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅឯបរទេសផងដែរ។

I.សំណួរ៖ ពិន្ទុសរុប ១០០

ប្រយោគ ១: ២០ ពិន្ទុ

នៅឆ្នាំ ២០២០ ប្រទេសវៀតណាមបានកាន់តំណែងជាប្រធានសមាគមប្រជាជាតិជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ តើអ្វីទៅជាអាទិភាពរបស់វៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាននិងការចូលរួមវិភាគទានរបស់វៀតណាមចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងដូចម្ត៉េច (ខែមករាឆ្នាំ២០២០)?

ប្រយោគ ២: ២០ ពិន្ទុ

ប្រទេសវៀតណាមនឹងប្រារព្ធព្រឹត្តិការណ៍នយោបាយនិងព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២០។ តើអ្នកអាចរៀបរាប់យ៉ាងហោចណាស់នូវព្រឹត្តិការណ៍ចំនួន ៥ ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសវៀតណាមនិងវិទ្យុសម្លេងវៀតណាមក្នុងឆ្នាំ ២០២០។ តើព្រឹត្តិការណ៍ណាដែលលោកអ្នកចាប់អារម្មណ៍បំផុត?

ប្រយោគ ៣: ២០ ពិន្ទុ

វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សូមលោកអ្នកបង្ហាញនូវសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងសកម្មភាពនេះ ហើយវៀតណាមនឹងអនុវត្តន៍នូវសកម្មភាពអ្វីខ្លះនាពេលអនាគត?

ប្រយោគ ៤: ១៥ ពិន្ទុ

ប្រទេសវៀតណាមមានបេតិកភណ្ឌអរូបីជាច្រើន ត្រូវបានអង្គការ UNESCO ទទួលស្គាល់។ តើអ្នកអាចរៀបរាប់យ៉ាងហោចណាស់បេតិកភណ្ឌចំនួន ៥ របស់វៀតណាម ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ក្នុងពេលកន្លងមក ហើយរៀបរាប់ពីចំណាប់អារម្មណ៍របស់លោកអ្នកអំពីបេតិកភណ្ឌដែលលោកអ្នកចាប់អារម្មណ៍បំផុត?

ប្រយោគ ៥: ១០ ពិន្ទុ

និយាយអំពីវៀតណាម តើលោកអ្នកចាប់អារម្មណ៍បំផុតនូវរូបភាពឬព្រឹត្តិការណ៍អ្វីខ្លះ? សូមប្រាប់ខ្ញុំពីអារម្មណ៍របស់លោកអ្នក?

ប្រយោគ ៦: ១០ ពិន្ទុ

តើលោកអ្នកស្តាប់វិទ្យុសម្លេងវៀតណាមយ៉ាងណាដែរ? កម្មវិធីណាដែលលោកអ្នកចូលចិត្តជាងគេ ហើយហេតុអ្វី?

ពិន្ទុចំនួន៥ ដែលនៅសេសសល់ត្រូវបានផ្តល់ជូនសម្រាប់ការប្រឡងល្អបំផុត។

ពេលវេលាដើម្បីទទួលអត្ថបទប្រឡងគឺចាប់ផ្តើមពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០ និងបញ្ចប់នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ (តាមកន្លែងប្រៃសណីយ៍សាមីខ្លួន)។ ទស្សនិកជនអាចផ្ញើអត្ថបទប្រឡងនេះតាមការិយាល័យប្រៃសណីយ៍ មកកាន់អាស័យដ្ឋាន៖ គណៈកម្មាធិការកិច្ចការបរទេស (VOV5) - វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu, Ha Noi, វៀតណាម ឬតាមរយៈអ៊ីមែល vovworld@vov.vn។ សូមភ្ជាប់មកជាមួយនូវឯកសារអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនរបស់អ្នកចូលរួម។ លោកអ្នកនាងអាចស្វែងរកចម្លើយតាមរយៈកម្មវិធីវិទ្យុនិងនៅលើគេហទំព័រ vovworld.vn របស់យើងខ្ញុំ។ វិទ្យុសម្លេងវៀតណាមសូមជូនពរលោកអ្នកនាងសម្រេចបានជោគជ័យ។

II.រចនាសម្ព័នរង្វាន់

- រង្វាន់៖ ការដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃមកកាន់ប្រទេសវៀតណាម ដោយឥតគិតថ្លៃ សម្រាប់បេក្ខជនចំនួន ៣ នាក់ ដែលមានអត្ថបទចូលរួមប្រឡងល្អបំផុត។

- ក្រៅពីនោះ បេក្ខជនទាំងអស់នឹងទទួលបានវិញ្ញាបនប័ត្រផងដែរ។

ប្រតិកម្មទៅវិញ