(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២០៧មកពី៤២ប្រទេសនិងតំបន់ដែនដី។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់យោបល់របស់លោកអ្នកនាង។ក្នុង
សំបុត្ររបស់ខ្លួន លោក Pongtay Chaleunsouk ជនជាតិឡាវបានលើក សំណើរចង់
ស្វែងយល់អំពីទេសចរណ៍និងម្ហូបអាហារនៅតំបន់ប៉ែកពាយព្យវៀតណាម។ដើម្បី
ឆ្លើយតបសំណួរនេះ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេស
នាមជាមួយលោកអ្នកនាងអំពីផ្សារ Bac Ha នៅតំបន់ព្រៃភ្នំ។
|
ផ្សារគ្រឿងចរបាប់ (រូបថត៖vnexpress) |
តំបន់ពាយព្យជាតំបន់ព្រៃភ្នំប៉ែកខាងលិចនៃភូមិភាគខាងជើងវៀតណាមដែល
មានខ្សែព្រំដែនរួមជាមួយប្រទេសឡាវនិងចិន។តំបន់នេះរួមមានខេត្តចំនួន៦នោះគឺ
Hoa Binh Son La Dien Bien Lai Chau Lao Cai និង Yen Bai ដោយមានចំនួនប្រជាជន
សរុបជាង៣លាន៥សែននាក់ចំណុះជនជាតិចំនួន២០។ប្រសិនបើលោកអ្នកចង់
ស្វែងយល់អំពីលក្ខណៈជីវភាពរស់នៅនិងវប្បធម៌របស់ប្រជាជននៅទីនេះ ការធ្វើ
ដំណើរទស្សនាផ្សារ Bac Ha គឺប្រសើរបំផុត។
ផ្សារ Bac Ha ជាផ្សារណាត់មួយនៅស្រុក Bac Ha ខេត្ត Lao Cai ឆ្ងាយពីរដ្ឋធានី
ហាណូយប្រមាណ៣០០គីឡូម៉ែត្រ។ផ្សារនេះប្រព្រឹត្តទៅនាថ្ងៃអាទិត្យជារៀងរាល់
សប្ដាហ៍តាំងពីពេល ព្រឹកព្រលឹមដល់ពេលរសៀល។ផ្សារនេះត្រូវបានបែងចែក
ទៅជាតំបន់លក់ដូរទំនិញដោយឡែកនានាដូចជា៖ ផ្សារគ្រឿងចរបាប់ ផ្សារស្បៀង
អាហារ ផ្សារសេះ ផ្សារបក្សី ផ្សារម្ហូបអាហារជាដើម។ ផ្សារណាត់ Bac Ha មិនត្រឹម
តែជាកន្លែងទិញលក់ទំនិញប៉ុណ្ណោះទេ ថែមទាំងវា បានប្រមូលផ្ដុំរាល់ភាពវិសេស
វិសាលនៃវប្បធម៍របស់ជនរួមជាតិជាជនជាតិMong Tay Nung ដែលរស់នៅទីនេះ
ទៀតផង។ ចំពោះប្រជាជនដំបន់នោះ ទៅផ្សារបានក្លាយទៅ ជាទិវាបុណ្យតូច
មួយ។សាស្ត្រាចារ្យ Hoang Chuong នៃមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្សនិងពង្រីក
វប្បធម៌ជនជាតិវៀតណាមបានឲ្យដឹងថា៖
“អ្នកភូមិនៅលើភ្នំ អ្នកខ្លះជិះសេះ អ្នកខ្លះទៀតដើរថ្មើជើងទៅចូលរួមផ្សារនេះ។
ហើយគេស្លៀកពាក់សំលៀកបំពាក់ ចរបាប់ដ៏ស្អាតៗ។គេទៅផ្សារមិនត្រឹមតែដើម្បី
លក់ទិញទំនិញប៉ុណ្ណោះទេថែមទាំងដើម្បីជួបប្រាស្រ័យខាងវប្បធម៌ទៀតផង។”
|
ផ្សារក្របី (រូបថត៖vnexpress)
|
ចំពោះភ្ញៀវទេសចរពីឆ្ងាយនោះ ផ្សារ Bac Ha ជាកន្លែងដើម្បីស្វែងយល់ទំនៀម
ទំលាប់របស់ជនរួមជាតិនៅទីនេះ តាមរយៈម្ហូបអាហារពោរពេញទៅដោយអត្ត
សញ្ញាណជនជាតិភាគតិច។ម្ហូបអាហារល្បីល្បាញបំផុតនៅទីនេះគឺម្ហូប thang co
ដែលត្រូវបានធ្វើពីសាច់និងគ្រឿងក្នុងរបស់សេះឬក្របីផ្សំជាមួយគ្រឿងទេស
ពិសេសដោយឡែកនៃតំបន់ពាយព្យ។ញ៉ាំ thang co ផឹកស្រាពោតពេញដោយរស់
ជាតិឈ្ងុយឆ្ងាញ់ ជាការនិយមចូលរួមរបស់មនុស្សជាច្រើននៅពេលមកផ្សារ Bac
Ha ម្ដងៗ។
|
ម្ហូប thang co នៅផ្សារ Bac Ha (រូបថត៖vnexpress)
|
Pho ក៏ជាមុខម្ហូបដែលត្រូវបាននិយមចូលចិត្តនៅទីនេះ ដោយសារសសៃ
pho ត្រូវបាន ធ្វើពីអង្ករក្រហម ជាប្រភេទអង្ករពិសេសនៃតំបន់។ក្រៅពីនោះ ភ្ញៀវ
ទេសចរក៏អាច ទទួលទាននំជាច្រើនប្រភេទដូចជានំពោត នំបាយដំណើបក៏ដូច
ជាផ្លែឈើដ៏ សម្បូរបែបនៃតំបន់ព្រៃភ្នំផងដែរ។លោក Steve Wong ភ្ញៀវទេសចរ
ជនជាតិ ម៉ាឡេស៊ីមួយរូបបានចែករំលែកថា៖
“ផ្សារនេះសប្បាយអ៊ូអរណាស់។មានប្រការគួរឲ្យចាប់អារម្មណ៍ជាច្រើននៅ
ទីនេះ និងមានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ទៀតផង។ខ្ញុំចូលចិត្តម្ហូបនំអង្ករនិង
ក្រឡាននិងផ្លែឈើយ៉ាងខ្លាំង”។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោល
ខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.vn៕