ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 សកម្មភាពនៃArmy Games 2019 (រូបថត៖ Dương Trí/TTXVN )

មិត្តហេង ដារ៉េត និស្សិតកម្ពុជាឆ្នាំទី ២ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រថៃប៊ិញបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះលទ្ធផល ដែលក្រុមជម្រើសជាតិរថក្រោះវៀតណាមទទួលបាននៅ Army Games 2019 ថា “សូមអបអរសាទរវៀតណាម ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសាប្រណាំងរថគ្រោះ ធ្វើដំណើរបាញ់គោលដៅ ឆ្លងកាត់ឧបសគ្គ និង ប្រណាំងល្បឿន (Tank Biathlon)។ នេះគឺជាស្នាដៃគួរឲ្យមោទនៈរបស់ក្រុមជម្រើសជាតិវៀតណាម ខណៈដែលទើបចូលរួមការប្រកួតនេះជាលើកទីពីរតែប៉ុណ្ណោះ”។

មិត្តហេង ដារ៉េតជាទីមេត្រី។ Tank Biathlon គឺជាវិញ្ញាសារប្រគួតដ៏សំខាន់បំផុតនៅ Army Games 2019 ដែលត្រូវបានរុស្ស៊ីរៀបចំឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៧ ខែសីហា។ ដោយប្រើអស់រយៈពេល ២ ម៉ោង ២៥ នាទី នឹង ០៣ វិនាទីនោះ ក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ ២ ។ លើសពីនេះទៅទៀត នេះគឺជាឱកាស ដើម្បីវៀតណាមជួបប្រាស្រ័យ តភ្ជាប់ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងដំណើរការហ្វឺកហ្វឹននៅប្រទេសនិមួយៗ ហើយថែមទាំងជួយរឹតបន្តឹងចំណងមិត្តភាពរវាងរវាងកងទ័ពនៃបណ្ដាប្រទេសនិយាយរួម ក៏ដូចជារវាងកងកម្លាំងរថក្រោះនៃបណ្ដាប្រទេសនិយាយដោយឡែកផងដែរ។

 មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍បណ្ដាជនជាតិនៅតំបន់ភាគពាយព្យ។ លោកអ្នកនាងជាទីមេត្រី។ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា នៅ ទីក្រុង Son La នឹងប្រព្រឹត្តិទៅ ពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិនៅតំបន់ភាគពាយព្យលើកទី ១៤ ឆ្នាំ២០១៩ ក្រោមប្រធានបទ  “ អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិនៅតំបន់ពាយព្យក្នុងសម័យសមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ប្រទេសជាតិ ”។ ពិធីបុណ្យនេះគឺចាសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ សំដៅលើកតម្កើងនូររាល់តម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្ដាជនជាតិនៅតំបន់ ពាយព្យ ហើយថែមទាំងជាឱកាស ដើម្បីសិល្បករ និងអ្នកសម្ដែងជួបសំណេះសំណាល ផ្លាស់ប្ដូរបទពិសោធន៍ លើកកំពស់ការយល់ដឹងក្នុងការអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិនៅតំបន់ភាគពាយព្យ។

ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីរូបសណ្ឋាន homestay នៅ ស្រុក Mai Chau។ លោកអ្នកនាងជាទីមេត្រី។ ជ្រលង Mai Chau ស្ថិតនៅខេត្ត Hoa Binh ដែលមានចម្ងាយ ១៤០ គីឡូម៉ែត្រពីទីក្រុងហាណូយតាមទិសពាយព្យតែប៉ុណ្ណោះ។ ជាពិសេស ស្រុក Mai Chau មានតំបន់ទេសចរណ៍  Ban Lac ដ៏ល្បីឈ្មោះជាមួយសេវាកម្ម homestay។ នៅទីនេះ ភ្ញៀវទេសចរនឹងបានស្នាក់នៅ នៅផ្ទះផុតពីដីដីស្រស់ស្អាត ដែលមានសេវាកម្មគ្រប់គ្រាន់។ រូបសណ្ឋាន homestay មិនត្រឹមតែនាំមកនូវប្រាក់ចំណូលសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយអភិរក្ស និងឧទ្ទេសនាមវប្បធម៌ជនជាតិដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៀតផង។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ