ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មានមិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 ពិធីលើកសរសើរគំរូវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ឆ្នាំ ២០១៨ ̣(រួបថត៖ kinhtedothi)

ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា មិត្តហេង ដារ៉េតបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពីពិធីលើកសរសើរគំរូវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ឆ្នាំ ២០១៨៖ "តាមរយៈពិធីនេះ ខ្ញុំពិតជាមានចំណាប់អារម្មណ៍ចំពោះស្នាដៃឆ្នើមរបស់តំណាងយុវជន ដែលទទួលបានពានរង្វាន់នេះ។ យុវវ័យវៀតណាមជានិច្ចកាលត្រូវបានបក្ស រដ្ឋ យកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល ហើយត្រូវបានសង្គមទាំងមូលផ្ដល់ជំនឿទុកចិត្ត។ មិត្ត ហេង ដារ៉េតជាទីមេត្រី " គំរូវ័យក្មេងវៀតណាមឆ្នើម" គឺជាកិត្តិនាមដ៏ថ្លៃថ្លាហើយជាសញ្ញាសម្គាល់នៃការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់យុវជន
វៀតណាមគ្រប់រូប។ មនុស្សទាំងនេះគឺជាគំរូយុវវ័យឆ្នើមបំផុតរបស់វៀតណាម ដែលបានសិក្សារៀនសូត្រយ៉ាងសកម្ម និងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ និងខិតខំប្រឹងប្រែងរួមចំណែកកសាងប្រទេសជាតិ។ តាមនោះ បង្កើតកម្លាំងចលករអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង និងជំរុញចលនាប្រឡងប្រណាំង ហាត់ពត់លត់ដំ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ធ្វើពលកម្ម ច្នៃប្រឌិត ក៏ដូចជារួមចំណែកនាំប្រទេសជាតិរីកចម្រើនថែមទៀត។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ចំការផ្កាកុលាបនៅភូមិ Muong Chau ឃុំ Van Hoa ស្រុក Ba Vi ទីក្រុងហាណូយ 

មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីចំការផ្កាកុលាបធំបំផុតនៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី ដោយមានចម្ងាយ ៥០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហាណូយនោះ ចំការផ្កាកុលាបនៅភូមិ Muong Chau ឃុំ Van Hoa ស្រុក Ba Vi ទីក្រុងហាណូយបានក្លាយទីជាទីកន្លែង check in គួរឲ្យគាប់ចិត្តរបស់អ្នកស្រឡាញ់ផ្កា និងទស្សនិកជន។ ចំការផ្កាកុលាបនេះមាន ទំហំ ៣,៥ ហិកតា ស្ថិតនៅមណ្ឌលអេកូទេសចរណ៍ នៃឧទ្យានជាតិ Ba Vi។ ពូជផ្កាកុលាបទាំងជាតិ និងអន្តរជាតិប្រមាណ ១០០ ប្រភេទ ផ្សេងគ្នា ត្រូវបានដាំនៅទីនេះ ដែលមានបរិមាណរហូតដល់ទៅ ៦០០ ០០០ដើម។ ដើម្បីថែរក្សាសួនផ្កាកុលាបនេះ ម្ចាស់សួនផ្កាបានចំណាយរយៈពេល ២ ឆ្នាំ ដើម្បីរកពូចផ្កាកូលាបស្អាតបំផុតនៅគ្រប់ខេត្ត ក្រុង សំដៅបម្រើតម្រូវការរបស់ភ្ញៀវទេសចរ។

ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីផ្កាជើងគោក្នុងជីវភាពខាងវប្បធម៌របស់ប្រជាជន Dien Bien។ លោកអ្នកនាងជាទីមេត្រី។ ផ្កាជើងគោមិនត្រឹមជាផ្កាដ៏ស្រស់ស្អាត និងវិសេសវិសាលនៅតំបន់ពាយ៍ព្យនិយាយរួម និងខេត្ត Dien Bien និយាយដោយឡែកប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏ល្អប្រពៃក្នុងជីវភាពរបស់ជនរួមជាតិ Thai ទៀតផង។ ហេតុដូច្នេះហើយ ក្នុងជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជន Thai នោះ ផ្កាជើងគោគឺជានិមិត្តរូបនៃ បំណងប្រាថ្នា សុភមង្គល សេចក្ដីស្រឡាញ់សេចក្តីស្មោះសរ និងកម្លាំងរស់យ៉ាងខ្លាំងក្លា។ នៅពេលផ្កាជើងគោរីកស្គុះស្គាយនោះ ប្រជាជន Thai នឹងជ្រើសរើសយកផ្កាដំបូងរដូវ ដើម្បីតុបតែងលំអរអាសនៈជីដូនជីតា ដើម្បីបង្ហាញពីការស្រឡាញ់ចូលចិត្តចំពោះផ្កានេះ ក៏ដូចជាបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនផងដែរ៕

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕


 

ប្រតិកម្មទៅវិញ