ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ថ្ងៃទី៧-១៣ មិថុនា

Chia sẻ

(VOVWORLD) - ក្នុងសប្ដាហ៍ កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទចំនួន១៣របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។ សូមអរគុណរាល់មតិ យោបល់និងមនោសញ្ចេតនាដ៏ថ្លៃថ្លារបស់លោកអ្នកនាងនិងប្រិយមិត្តជូនចំពោះ យើងខ្ញុំ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ថ្ងៃទី៧-១៣ មិថុនា - ảnh 1វៀតណាមដាក់ចេញគោលដៅប្រជាជនចំនួន៧៥% ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដើម្បីបង្កើតឡើងភាពស៊ាំនៃសហគមន៍។ 
ក្នុងសប្ដាហ៍កន្លងទៅ ព័ត៌មានពាក់ព័ន្ធដល់ការដែលវៀតណាមបង្កើតមូលនិធិវ៉ាក់ សាំងបង្ការកូវីដ ១៩ បានទាក់ទាញការយកចិត្តទុកដាក់របស់មិត្តអ្នកស្ដាប់ជាច្រើន។ មិត្ត ហ៊ាន សុភក្តិ នៅខេត្តសៀមរាប បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ “ការបង្កើតមូល និធិវ៉ាក់សាំងបង្ការកូវីដ ១៩ និងការជួយជ្រោមជ្រែងចូលរួមវិភាគទានរបស់ប្រជាជន គ្រប់ស្រទាប់និងសហគ្រាសយ៉ាងច្រើនសន្ធឹកសន្ធាប់បានបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តខ្ពស់និងការស្រុះចិត្តគំនិតរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩”។ ចំណែកឯមិត្តអ្នកស្ដាប់ ស៊ុន វិជ្ជា នៅភ្នំពេញ បានលើកសំណើរថា៖ “តើមូលនិធិវ៉ាក់ សាំងបង្ការកូវីដ ១៩ ត្រូវបានគៀងគរតាមរបៀបណា?”
លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! មូលនិធិវ៉ាក់សាំងបង្ការប្រឆាំង កូវីដ ១៩ របស់វៀតណាម ត្រូវបានបង្កើតឡើងដោយមានបេសកកម្មគៀងគរការចូល រួមវិភាគទានប្រភពធនធានពីសង្គម ដើម្បីចែករំលែកបន្ទុកជាមួយថវិការដ្ឋ សំដៅបម្រើ ការទិញ នាំចូលវ៉ាក់សាំង ការស្រាវជ្រាវ ផលិតវ៉ាក់សាំងក្នុងប្រទេសនិងការប្រើប្រាស់ វ៉ាក់សាំងបង្ការកូវីដ ១៩។ យើងអាចរួមវិភាគទានតាមរបៀបជាច្រើនដូចជា រួមវិភាគ ទានតាមរយៈរណសិរ្សមាតុភូមិ ផ្ទេរប្រាក់ដោយផ្ទាល់ចូលគណនីដោយឡែកនៃ មូលនិធិ ឬក៏ផ្ញើរសារតាមទូរស័ព្ទ។ បន្ទាប់ពីមូលនិធិវ៉ាក់សាំងបង្ការប្រឆាំងកូវីដ ១៩ ត្រូវបានលោកនាយករដ្ឋមន្រ្តីចុះហត្ថលេខាអនុម័តឲ្យបង្កើតកាលពីថ្ងៃទី២៦ឧសភាកន្លងមក មិន ត្រឹមតែក្រសួង ស្ថាប័ន ខេត្តក្រុងនិងសហគ្រាសប៉ុណ្ណោះទេថែមទាំងប្រជាជនគ្រប់ ស្រទាប់និងប្រជាអាណិកជននៅឯបរទេសក៏បានចូលរួមជួយជ្រោមជែងយ៉ាងសកម្ម ផងដែរ ឆ្ពោះទៅរកគោលដៅ ប្រជាជនវៀតណាមចំនួន៧៥% ត្រូវបានចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ដើម្បីបង្កើតឡើងភាពស៊ាំនៃសហគមន៍ ការពារសុខភាពរបស់ប្រជាជន និងនាំឲ្យជីវភាពរស់នៅវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ថ្ងៃទី៧-១៣ មិថុនា - ảnh 2ទូរយកសំណាកធ្វើតេស្តកូវីដ ១៩ ជួយបុគ្គលិកពេទ្យកាត់បន្ថយការលំបាកនិងជៀសវាងហានិភ័យឆ្លងជម្ងឺ។ (រូបថត៖ VNA)
ក៏ពាក់ព័ន្ធដល់ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម ផងដែរ មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតនៅសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយ បានចែករំលែកថា៖ “ខ្ញុំមានការគោរពកោតសរសើរយ៉ាងខ្លាំងនៅពេលឃើញរូបថត គ្រូពេទ្យ វៀតណាម ទោះបីជាហត់នឿយមែនទែន ដោយសារត្រូវធ្វើការយ៉ាងដុតដៃដុត ជើងក្នុងសម្លៀកបំពាក់ការពារបិទជិត ក្រោមអាកាសធាតុក្ដៅស្អុះស្អាប់ក៏ដោយ ប៉ុន្តែ ពួកគេនៅតែរក្សាស្មារតីប្ដេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចភារកិច្ច”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាពេលកន្លងមក រូបភាពវេជ្ជបណ្ឌិត បុគ្គលិកពេទ្យមួយចំនួននៅតំបន់ដែលកំពុងជា “ចំណុចក្ដៅ” នៃការផ្ទុះរាលដាលជម្ងឺ កូវីដ ១៩ ដូចជាខេត្ត Bac Giang និងខេត្ត Bac Ninh រងការខ្សោះអស់កម្លាំង សន្លប់ ដោយសារ ត្រូវធ្វើការជាបន្តបន្ទាប់ក្រោមអាកាសធាតក្ដៅខ្លាំង ក្នុងសម្លៀកបំពាក់ការពារបិទជិត នោះ បានធ្វើឲ្យសាធារណៈមតិមានការរំភើបចិត្តយ៉ាងខ្លាំង។ នាពេលថ្មីៗនេះ គំនិតផ្ដួចផ្ដើមមួយចំនួនត្រូវបានអនុវត្តន៍ ដើម្បីចូលរួមចំណែកជួយបណ្ដាវេជ្ជបណ្ឌិត បុគ្គលិកពេទ្យកាត់បន្ថយការលំបាកនៅពេលបំពេញភារកិច្ចបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាត។ ឧទាហរណ៍ថា មន្ទីរពេទ្យវេជ្ជសាស្ត្របុរាណ ចំណុះក្រសួងនគរបាលបាន បង្ហាញមុខ អាវការពារ shock កម្ដៅសម្រាប់បុគ្គលិកពេទ្យ។ អាវនេះត្រូវបានរចនាតាម ម៉ូដអាវគ្មានដៃ ធ្វើពីក្រណាត់សំណាញ់ដ៏ត្រជាក់ស្រួល មានហោប៉ៅចំនួន៤សម្រាប់ ផ្ទុកដុំទឹកកកស្ងួតដែលបានរុំហ្មត់ចត់ក្នុងហោប៉ៅ zipper ដែលជួយបញ្ចុះកំដៅរាងកាយ។ ឬក៏នាពេលថ្មីៗនេះ វិស្វករ Khieu Huu Nghia និងសហការីបានផលិតដោយជោគជ័យ នូវទូរយកសំណាកធ្វើតេស្តចល័តដើម្បីដឹកជញ្ជូនទៅកាន់ខេត្ត Bac Giang។ ទូរធ្វើ តេស្តនេះមានម៉ាស៊ីនត្រជាក់ ប្រព័ន្ធបន្សុទ្ធខ្យល់អាកាសកំចាត់មេរោគ ដែលអាចផ្ទុក បុគ្គលិក៤នាក់។  
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ថ្ងៃទី៧-១៣ មិថុនា - ảnh 3ទេសភាពដ៏ស្រស់បំព្រងនៃកោះ Nam Du។
បន្ទាប់ពីព័ត៌មានពាក់ព័ន្ធដល់ជម្ងឺកូវីដ ១៩ ក្នុងផ្នែកចុងក្រោយនៃកម្មវិធីថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមជាមួយយើងខ្ញុំទៅទស្សនាកោះ Nam Du ខេត្ត Kien Giang តាមសំណើររបស់មិត្តអ្នកស្ដាប់ ថាច់ សិញ ជនជាតិខ្មែរម្នាក់នៅតំបន់ ដីសណ្ដទន្លេ Cuu Long។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! Nam Du ជាប្រជុំកោះឆ្ងាយបំផុតចំណុះ ស្រុកKien Hai ខេត្តKien Giang ដែលមានចំងាយ៦៥មាយពីទីក្រុង Rach Gia។  ពីទីក្រុងRach Giaខេត្តKien Giang មធ្យោ បាយតែមួយគតដើម្បីទៅកាន់ប្រជុំ កោះ Nam Du នោះគឺកប៉ាល់ល្បឿនលឿន។បន្ទាប់ពីរយៈពេល២ម៉ោងធ្វើដំណើរ លើសមុទ្រ កប៉ាល់នឹងចូលចតនៅកំពង់ផែកោះ Hon Lon ឬហៅថាកោះ Cu Tron ជាកោះធំបំផុតក្នុងប្រជុំកោះ Nam Du។ នៅទីនេះទិដ្ឋភាពលក់ដូរគ្រឿង សមុទ្រ ដូចជាត្រី បង្កងនិងខ្យងគ្រប់មុខ ប្រព្រឹត្តទៅយ៉ាងផុលផុសនៅនឹងស្ពាន ផែ។ មកដល់កោះ Hon Lonភ្ញៀវទេសចរតែងតែជិះម៊ូតូទៅគយគន់ទេសភាព ធម្មជាតិនិងស្វែងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ។ ផ្លូវធំ ព័ទ្ធ ជុំវិញកោះHon Lonមានប្រវែង១២គីឡូម៉ែត្រ។ នៅកំពស់៣០០ម៉ែត្រពីនីវ៉ូទឹក សមុទ្រភ្ញៀវទេសចរបានគយគន់កោះធំតូចនៅលើផ្ទៃទឹកសមុទ្រខៀវស្រងាត់។  នៅតាមឆ្នេរសមុទ្រគឺបណ្ដាភូមិនេសាទដែលមានផ្ទះតូចច្រឡឹងស្ថិតនៅក្រោម ម្លប់ដូងយ៉ាងស្រស់ស្អាត។ នៅក្នុងដំណើរកំសាន្តកោះ Hon Lon ភ្ញៀវទេសចរមិន អាចរំលងឆ្នេរខ្សាច់ Men បានឡើយ។ នេះជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុត នៅកោះNam Du ដោយមានខ្សាច់សក្បុស និងទឹកថ្លាឆ្វង់អាចមើលឃើញដល់បាត។
 លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់និងសំណួរ របស់មិត្តអ្នកស្ដាប់ ដែលត្រូវបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។ សំបុត្រ របស់មិត្តអ្នកស្ដាប់ សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ