កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech

Chia sẻ
(VOVWORLD) -សហគ្រាសចាប់ផ្ដើមអាជីវកម្មលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសវៀតណាម ដែលបង្កើតឱកាសធ្វើអាជីវកម្មថ្មីៗ ជាពិសេសសម្រាប់យុវជនវ័យក្មេង។ ក្រៅពីនេះ បណ្ដា Start-up ត្រូវស្វែងរកទិសដៅថ្មី និងប្លែកៗ។ ក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់នោះ រដ្ឋក៏កំពុងកសាងរបៀបរបប ក៏ដូចជាសម្រេចរួចរាល់នូវក្របខ័ណ្ឌគតិយុត្តិ ដើម្បីបង្កើតកម្លាំងចលករសម្រាប់សហគ្រាសចាប់ផ្ដើមអាជីវកម្មលើវិស័យនេះផងដែរ។
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech - ảnh 1 កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech  (រូបថត៖ vietnamfinance.vn)

យោងតាមតួរលេខស្ថិតិរបស់ធនាគាររដ្ឋវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះ នៅវៀតណាម សហគ្រាសចាប់ផ្ដើមអាជីវកម្ម Fintech បានស្រូបយក ៧០ %។ Fintech កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លា ពោលគឺក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំតែប៉ុណ្ណោះ ចំនួនសហគ្រាស ដែលបានធ្វើអាជីវកម្មលើវិស័យ Fintech បានកើនឡើងពី ៤០ អង្គភាព ឡើងដល់ ១៥០ អង្គភាព។ តាម ការព្យាករណ៍ថា តម្លៃពាណិជ្ជកម្មនៃទីផ្សារ fintech នៅវៀតណាមនឹងកើនពី ៤,៤ ពាន់លានដុល្លារអាមេរិក  (ឆ្នាំ ២០១៧) ឡើង ៧,៨ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០ ខាងមុខ។

ចែករំលែកអំពីជម្រើសចាប់ផ្ដើមអាជីវកម្មរបស់សហគ្រាសលើវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ លោកស្រី Nhu Quynh Anh នាយិកាប្រតិបត្តិនៃកម្មវិធី Finbox  នៅក្នុងផ្សារមូលបត្របានចាត់ទុកថា សក្តានុពលកំណើននៃទីផ្សារមូលបត្រនៅវៀតណាម គឺធំធេងណាស់ ព្រោះថា ចំនួនប្រជាជនចូលរួមក្នុងផ្សារមូលបត្រនៅវៀតណាមបានស្រូបយកត្រឹមតែ ២% តែប៉ុណ្ណោះ ខណៈដែលតួរលេខនេះនៅអាមេរិក គឺ ៥០ %វិញ។ ដូច្នេះហើយ សហគ្រាសបានបង្កើតកម្មវិធី ដែលប្រើប្រាស់បច្ចេកវិទ្យា Finbox  ដើម្បីធ្វើការវិភាគលើតួរលេខ សំដៅផ្ដល់អនុសាសន៍ និងផ្ដល់ប្រឹក្សាវិនិយោគមូលបត្រ។ លោកស្រី Nhu Quynh Anh បានឲ្យដឹងថា៖

“ប្រើប្រាស់បច្ចេកវិទ្យា Finbox ដើម្បីវិភាគទិន្ន័យ ផ្តល់ប្រឹក្សា និងអនុសាស្ត្រ ដោយស្វ័យប្រវត្តិដល់មនុស្ស ហើយថែមទាំងជួយមនុស្សសន្សំសម្ចៃពេលវេលា និងកម្លាំង ដើម្បីទទួលឲ្យបានផលប្រយោជន៍ល្អពីទីផ្សារមូលបត្រ។ ជាធម្មតា ដើម្បីធ្វើការវិភាគលើសហគ្រាសមួយ គឺត្រូវចំណាយពេលវេលាពី ២ ដល់ ៣ សប្តាហ៍ ដើម្បីជ្រើសរើសយកភាគហ៊ុនល្អ ប៉ុន្តែបើយើងប្រើប្រាស់ Finbox គឺមិនចំណាយពេលវេលា និងកម្លាំងច្រើន ដើម្បីជ្រើសរើសយកភាគហ៊ុនល្អៗនោះឡើយ”។

ទោះបីជាការចាប់ផ្តើមអាជីវកម្មលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងផ្តល់នូវឱកាសដ៏ល្អសម្រាប់យុវជនវ័យក្មេង ក្នុងបរិបទនៃបដិវត្ត 4.0 នាពេលបច្ចុប្បន្ននេះ ក៏ដោយ ប៉ុន្តែអ្នកជំនាញជាច្រើនរូបបានចាត់ទុកថា ការធ្វើ ជា startup លើវិស័យ Fintech នៅតែជួបការលំបាកជាច្រើន។ ព្រោះថា នាបច្ចុប្បន្ននេះ ច្បាប់ស្ដីពីការវិនិយោគផ្សងព្រេងនៅវៀតណាមនៅតែមិនទាន់គ្រប់គ្រាន់នៅ
ឡើយ។ តាមលោកស្រី Thach Le Anh ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vietnam Silicon Valley (VSV) បានឲ្យដឹងថា Fintech មានការអភិវឌ្ឍរបស់ យ៉ាងឆាប់រហ័ស ឬយឺតយ៉ាវ គឺអាស្រ័យលើច្បាប់ លោកស្រីបានឲ្យដឹងថា៖

“ច្បាប់ស្តីពីការវិនិយោគផ្សងព្រេង គឺមិនទាន់មានឡើយ។ ទីពីរគឺច្បាប់ស្ដីពីហិរញ្ញវត្ថុ ធនាគារ និងឥណទាន អាចធ្វើឱ្យ startup គ្មានអាជ្ញាប័ណ្ណ ពោលគឺ ការធ្វើអាជីវកម្ម ដែលគ្មានអាជ្ញាប័ណ្ណគឺមិនអាចទៅរួចទេ។ ហេតុដូច្នេះហើយ startup ត្រូវយកឈ្នះលើការលំបាកទាំងនេះ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារផងដែរ”។

ពិតណាស់ថា នាបច្ចុប្បន្ននេះ Fintech គឺជាវិស័យដ៏ថ្មីថ្មោង ដែលកំពុងអភិវឌ្ឍនៅដំណាក់កាលដំបូង ព្រោះថា ប្រព័ន្ធអេកូឡូស៊ីកំពុងស្ថិតក្នុងដំណើរការសម្រេចរួចរាល់។ ហេតុដូច្នេះហើយ វិស័យនេះ ក៏ត្រូវប្រឈមនឹងការសាកល្បងជាច្រើន ដែលក្នុងនោះមានក្របខ័ណ្ឌគតិយុត្តិ ដើមទុន និងប្រភពកម្លាំងមនុស្ស។ នាបច្ចុប្បន្ននេះ Startup Fintech និយាយដោយឡែក និង សហគមន៍ Startup និយាយរួមមានគោលបំណងចង់បង្កើតច្រករបៀងគតិយុត្តិពេញលេញ ពោលគឺច្បាប់អំពីវិនិយោគផ្សងព្រេង ដើម្បីទាក់ទាញការបោះទុនវិនិយោគ បង្កើតកម្លាំងចលករជួយសម្រួល  Startup អភិវឌ្ឍន៍។

វៀតណាមកំពុងតម្រង់ទិសដៅអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា តាម បដិវត្តឧស្សាហកម្ម ៤.០។ ហេតុដូច្នេះហើយ វៀតណាម បាននឹងកំពុងបើកទ្វារទទួលស្វាគមន៍សហគ្រាសបច្ចេកវិទ្យា។ នាបច្ចុប្បន្ននេះ  Fintech ត្រូវបានគេចាត់ទុកថាជាទិសដៅសមស្របមួយនៅក្នុងយុគសម័យបច្ចេកវិទ្យា ហើយជាដំណោះស្រាយដើម្បីកាត់បន្ថយការចំណាយសម្រាប់ធនាគារពាណិជ្ជកម្ម។ ដូច្នេះហើយ វិស័យនេះ ត្រូវបានស្ថាប័នគ្រប់គ្រង និងធនាគាររដ្ឋ យកចិត្តទុកដាក់។ នាបច្ចុប្បន្ន ធនាគាររដ្ឋកំពុងដំណើរការកសាង sandbox  (ក្របខ័ណ្ឌគតិយុត្ត) សាកល្បងសម្រាប់ fintech ក្នុងរយៈពេលមធ្យមនិងវែង វៀតនាមបានឆ្ពោះទៅរកការកសាង ក្របខ័ណ្ឌគតិយុទ្ធសុក្រឹត ចំពោះ fintech ដោយគ្របដណ្តប់មកលើបទបញ្ញត្តិជាក់លាក់ស្តីពីសកម្មភាពសេវាកម្ម fintech ផងដែរ៕

ប្រតិកម្មទៅវិញ