អាណិកជនវ័យក្មេងអាស៊ានជាមួយសេចក្ដីស្រឡាញ់ភាសាវៀតណាម

Chia sẻ
(VOVWORLD) -ជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៦ ខែសីហាកន្លងទៅ ដែលរៀបចំឡើងដោយគណកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសវៀតណាម។ 
អាណិកជនវ័យក្មេងអាស៊ានជាមួយសេចក្ដីស្រឡាញ់ភាសាវៀតណាម - ảnh 1 លោក Nguyen Hoanh Nam អនុប្រធានគណកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស

ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់អាណិកជនជាយុវជន និស្សិតដែលមានអាយុពី ១៦ ដល់ ២៤ ឆ្នាំ មកពីប្រទេស និងតំបន់ដែនដីចំនួន ២៩ នៅលើពិភពលោក។ ក្រុមជំរំវិស្សមកាលនេះមានសមាជិកជាច្រើន ដែលអាចនិយាយភាសាវៀតណាមយ៉ាងពូកែ ជាពិសេសគឺមិត្តវ័យក្មេងមកពីអាស៊ាន។ យុវជនវ័យក្មេងទាំងនេះ គឺជាជំនាន់ទី ៣ និងទី ៤ សិក្សាភាសាវៀតណាម ដើម្បីរក្សាអត្តសញ្ញាណ វប្បធម៌ប្រជាជាតិវៀតណាមនៅឯបរទេស។

កាលពី ១០ ឆ្នាំមុន អត្រាអាណិកជនវ័យក្មេងអាស៊ានបានសិក្សារៀនសូត្រភាសាវៀតណាមស្រូបយក ៥០% តែប៉ុណ្ណោះ។ ប៉ុន្តែ នាបច្ចុប្បនេះ តួរលេខនេះបានកើនឡើង ៧០%។ យុវជនវ័យក្មេងទាំងនេះបានសិក្សាភាសាវៀតណាមមិនត្រឹមតែមានគោលបំណងចេះភាសាមួយទៀតប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់វិលត្រឡប់មកវៀតណាមវិញ ដើម្បីធ្វើការ ឬស្វែងយល់វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រភពកំណើតរបស់ខ្លួនទៀតផង។

ដោយនិយាយភាសាវៀតណាមបៃឡាំៗ Duong Kim Hong មានអាយុ ១៩ ឆ្នាំ មកពីកម្ពុជាបានសំណេះសំណាលថា៖

“ភាសាវៀតណាមបានជួយខ្ញុំអាចនិយាយជាមួយឪពុក ម្តាយ ជីដូន ជីតា អ្នកជិត ខាង និងអ្នកស្រុកយ៉ាងសប្បាយរីករាយ។ ហេតុដូច្នេះហើយ ខ្ញុំប្ដេជ្ញាចិត្តសិក្សា ភាសាវៀតណាមឲ្យបានពូកែ។ លើលពីនេះទៅទៀត ខ្ញុំបានសង្កេតឃើញថា នាបច្ចុប្បន្ននេះ សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍ បានជាខ្ញុំនឹងសិក្សាផ្នែកសេដ្ឋកិច្ចនៅវៀតណាម ពីព្រោះថា នាពេលអនាគត វៀតណាមនឹងក្លាយទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចអភិវឌ្ឍបំផុតនៅអាស៊ី“។

ចំណែកឯ Nguyen Ngoc Mai មានអាយុ ២២ ឆ្នាំ ដែលជាអាណិកជនកូនកាត់ឡាវ វៀតណាម បានសំណេះសំណាលថា៖

“ខ្ញុំបានសិក្សាភាសាវៀតណាមតាំងពីកុមារភាពនៅពេលមានអាយុ ៦ ឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីពេលវេលាសិក្សាភាសាវៀតណាមនៅថ្នាក់រៀននោះ លោកឪពុក និងអ្នកម្តាយ ក៏បានជួយបង្ហាត់បង្រៀន និងសន្ទនាជាភាសាវៀតណាមផងដែរ។ គោលដៅនៃការសិក្សារៀនសូត្រភាសាវៀតណាមរបស់ខ្ញុំគឺ ដើម្បីចេះភាសាមួយទៀត។ ទីពី គឺដើម្បីក្រេបយកចំណេះដឹងក្នុងការសិក្សារៀនសូត្រនៅវៀតណាម សំដៅរួមចំណែកទៅក្នុងការអភិវឌ្ឍន៍ប្រទេសឡាវ។ ទីបីគឺ ខ្ញុំចង់ស្វែងយល់អំពីវប្បធម៌ វៀតណាម ក៏ដូចជាអាចសំណេះសំណាលជាមួយសាច់ញ្ញាតិនៅវៀតណាមផងដែរ។

ចំណែកឯលោក Nguyen Hoanh Nam អនុប្រធានគណកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា៖

“យើងខ្ញុំមានគោលបំណងថា តាមរយៈជំរំលើកនេះ យុវជន យុវនារីនឹងមានឱកាសកែលម្អភាសាវៀតណាមរបស់ខ្លួន។ យើងខ្ញុំដឹងថាមានយុជនមួយចំនួនចេះនិយាយភាសាវៀតណាមស្ទាត់ជំនាញណាស់ ហើយក៏មានយុវជនមួយចំនួនទៀត ចេះនិយាយភាសាវៀតណាមតិចៗដែរ។ ខ្ញុំសង្ឈឹមថា តាមរយៈកម្មវិធីលើកនេះ យុវជន និងយុវនារីនឹងមានឱកាសផ្លាស់ប្ដូរបទពិសោធន៍ក្នុងការសិក្សារៀនសូត្រភាសាវៀតណាម ហើយថែមទាំងលើកកម្ពស់ចំណេះដឹងអំពីភាសារវៀតណាមទៀតផង“។

ពិតណាស់ថា ភាសាវៀតណាមបានដើរតួនាទីដ៏សំខាន់ចំពោះប្រជាជនវៀតណាមនៅឯបរទេស ប្រសិនបើមិនរក្សាភាសាវៀតណាម គឺមិនអាចរក្សាអត្តសញ្ញាណវប្បធម៌ប្រជាជាតិវៀតណាមនៅឯបរទេសបានឡើយ។ ការរក្សាភាសាវៀតណាមចំពោះអាណិកជនតែងតែជាគោលដៅចម្បង ដែលបក្ស និងរដ្ឋយកចិត្តទុកដាក់បំផុត។ ហេតុដូច្នេះហើយ ភាសាវៀតណាមគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីវប្បធម៌របស់ប្រទេសជាតិបានឡើយ ដូចនឹងពាក្យស្លោកថា ភាសារវៀតណាមពណ្ណរាយ ប្រជាជនវៀតណាមថ្គុំថ្កើង ផងដែរ៕

ប្រតិកម្មទៅវិញ