វរសេនីយ៍ឯករ៉េមកាន់ និងសេចក្ដីស្រឡាញ់វៀតណាម

Chia sẻ
(VOVWORLD) -លោក វរសេនីយ៍ឯករ៉េមកាន់ បានទទួលតំណែង ជាប្រធាន សេនានុព័ន្ធយោធាអម ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ លោកគឺជាជនបរទេសមួយរូបក្នុងចំណោមបណ្ដាជនបរទេស ដែលអាចនិយាយភាសាវៀត ណាមយ៉ាងស្ទាត់ ជំនាញ ដូចជាភាសាជាតិរបស់ខ្លួនអញ្ចឹង។
វរសេនីយ៍ឯករ៉េមកាន់ និងសេចក្ដីស្រឡាញ់វៀតណាម - ảnh 1 លោក វរសេនីយ៍ឯករ៉េមកាន់

“លោក វរសេនីយ៍ឯក គឺជាគំរូសម្រាប់យើងខ្ញុំ។ លោកតែងតែផ្ដល់កម្លាំងចិត្តយល់យើងខ្ញុំ តាមរយៈការសាកសួរសុខទុក។ ខ្ញុំនៅចាំបានថា នៅពេលមិត្តភក្តិខ្ញុំមានធូរៈរវល់ ត្រូវទៅស្រុកជាបន្ទាន់នោះ លោក បានទិញសំបុត្រយន្តហោះឲ្យមិត្តភក្តិខ្ញុំ។ យើងខ្ញុំពិតជាមានសំណាង់ណាស់ ដោយមានការជួយជ្រោមជ្រែងរបស់លោកវរសេនីយ៍ ឯក”។

“នៅពេលខ្ញុំចូលរៀនឆ្នាំទី ១ សិក្ខាកាមនៅបណ្ឌិត្យសភាការពារជាតិបានជួបការលំបាកជាច្រើន ពីព្រោះពួកគាត់បានទទួលអាហារូបករណ៍ ជារៀង រាល់ ២ ខែម្តង។ លោកវរសេនីយ៍ឯកបាន ជួយជ្រោមជ្រែងយើងខ្ញុំច្រើនណាស់។ ជាលទ្ធផល ការលំបាកដំបូងរបស់យើងខ្ញុំត្រូវបានដោះស្រាយទាំងស្រុង។ រំលឹកអំពីរឿងរ៉ាវទាំងនេះ យើងខ្ញុំតែងតែរំលឹកដល់គុណបំណាច់របស់លោកវរៈសេនីយ៍ឯក”។

ទាំងនេះត្រឹមតែជាការជួយឧបត្ថម្ភមួយចំនួនរបស់លោករ៉េមកាន់សម្រាប់សិក្ខាកាម តែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំ មានសិក្ខាកាមកម្ពុជាជាង ៣ ពាន់នាក់បានបន្តការសិក្សានៅតាមបណ្ដាសកលវិទ្យាល័យនៅទូទាំងប្រទេសវៀតណាម។ ដើម្បីក្ដាប់ជាន់នូវរាល់ស្ថានភាព និងជួយឧបត្ថម្ភដល់សិក្ខាកាមទាំងនេះពិតជាពិបាកណាស់ ប៉ុន្តែ លោក រ៉េមកាន់ជានិច្ចកាលបានរៀបចំពេលលេវា ដើម្បីលើកទឹកចិត្តដល់កូនសិស្សរបស់ខ្លួន។

លោក រ៉េនកាន់កើតឆ្នាំ ១៩៦១។ នៅពេលមានអាយុ ២៣ ឆ្នាំ លោកត្រូវបាន បញ្ជូនទៅសិក្សារៀនសូត្រភាសាវៀតណាមនៅសាលាវប្បធម៌កងទ័ពកម្ពុជា។ បន្ទាប់មក លោកបានបន្តសិក្សាភាសាវៀតណាមនៅសាលានាទាហានកងទ័ពជើងទឹកក្នុងរយៈពេល ៣ ឆ្នាំ នៅវៀតណាម។ ចាប់ពីឆ្នាំ២០១៦ មកម៉្លេះ លោកបានវិលត្រឡប់មក វៀតណាមក្នុងឋានៈជាប្រធានការិយាល័យអនុពន្ធយោធា នៃកងយោធពលខេមរភូមិន្ទ។ លោកបានក្លាយទៅជា ឪពុកទី ២ របស់សិក្ខាកាមកម្ពុជា ដែលកំពុងសិក្សារៀនសូត្រ នៅវៀតណាម ព្រមទាំងជាអនុពនយោធាដ៏សស្រាក់សស្រាំចំពោះការងារ។

“ខ្ញុំចំណាយពេលជាច្រើន ដើម្បីទៅសាកសួរសុខទុក្ខសិក្ខាកាមនៅសាលា រៀន ស្ទើរតែទាំងអស់។ ដោយសារចាត់ទុកសិក្សាកាមដូចជាកូនចៅក្នុងគ្រួសារ បានជាខ្ញុំតែងតែនៅទីនេះ ដើម្បីជួយជ្រោមជ្រែងដល់សិក្ខាកាម ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ”។

វរសេនីយ៍ឯករ៉េមកាន់ និងសេចក្ដីស្រឡាញ់វៀតណាម - ảnh 2  លោក វរសេនីយ៍ឯករ៉េមកាន់

ក្នុងនាមជាសេនានុពលយោធាមួយរូប លោក រ៉េមកាន់បាន យល់ងដឹងយ៉ាង ច្បាស់លាស់អំពីតួនាទី និងកម្លាំងរបស់មហាជន។ លោកមានទស្សនៈថា ការទូតត្រូវផ្សារភ្ជាប់ជាមួយមហាជន។ ហេតុដូច្នេះហើយ លោកតែងតែឆ្លៀតយកឱកាសទៅទស្សនកិច្ចនៅសាលានីមួយៗ ដើម្បីបង្ហាត់បង្រៀន និងបង្កើនការយល់ដឹង ភាពជិតស្និទ្ធិរវាងសិក្ខាកម្មកម្ពុជា និងប្រជាជនវៀតណាម។ លោកបានថ្លែងថា៖ “នៅពេលកាន់តំណែងជានៅប្រទេសវៀតណាម ខ្ញុំតែងតែព្យាយាមបំពេញភារកិច្ចរបស់ខ្លួន ដូចជាជួយជ្រោមជ្រែងដល់សិក្ខាកាម អមដំណើរគណប្រតិភូ។ ទន្ទឹមនឹងនេះ ដោយមានបំណងចូលរួមវិភាគទានបន្ថែមទៀតដល់វិស័យយោធានៃប្រទេសទាំងពីរខ្ញុំកំពុងសម្របសម្រួលជាមួយភាគីវៀតណាមដើម្បីធ្វើពង្រាងវចនានុក្រមយោធាវៀតណាម - ខ្មែរ។”

លោកវរសេនីយ៍ឯករ៉េមកាន់ មានការយកចិត្តទុកដាក់ជាពិសេស លើការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតនាមនិងកម្ពុជាលើគ្រប់វិស័យ។ លោកមានគោលបំណងថា រដ្ឋាភិបាលវៀតណាមបន្តជួយបណ្ដុះបណ្ដាល និងជួយ សម្រួលដល់សិក្ខាកាមកម្ពុជា ដើម្បីជំនាន់យុវជនវ័យក្មេងនៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ លោកក៏បានក្រឹនរំលឹកដល់សិក្ខាកាមកម្ពុជាថាត្រូវចេះសាមគ្គីគ្នា និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជានិរន្តផងដែរ ៕

ប្រតិកម្មទៅវិញ