ថៃ - គោលដៅគួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរវៀតណាម

Chia sẻ
(VOVWORLD) - ដោយមានទីតាំងភូមិសាស្ត្រ ជិតស្និទ្ធិ វប្បធម៌ដ៏វិសេសវិសាល មណ្ឌលលក់ដូរទំនិញទំនើប សេវាកម្មងាយស្រួល ម្ហូបអាហាមានរស់ជាតិឆ្ងាញ់ពិសារ តម្លៃសមរម្យ ត្រូវបានចាត់ទុកថាជាចំណុចដ៏វិសេសវិសាលគួរឲ្យទាក់ទាញរបស់ថៃចំពោះភ្ញៀវទេសចរវៀតណាម។ 
ថៃ - គោលដៅគួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរវៀតណាម - ảnh 1 វត្តនៅខេត្ត Chiang mai

អាស្រ័យហេតុនេះ ប្រទេសថៃត្រូវបានជ្រើសតាំងជាគោលដៅលេខ ១ របស់ជនវៀតណាមក្នុងអាស៊ីអាគ្នេយ៍ សម្រាប់ផែនការទេសចរណ៍ឆ្នាំ ២០២០។ នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីនិន្នាការទៅទេសចរណ៍នៅឯបរទេសរបស់ភ្ញៀវទេសចរវៀតណាម ដែលត្រូវបានក្រុមហ៊ុនចំកាត់សេវាកម្មផ្ដល់ប្រឹក្សា និងគ្រប់គ្រងគោលដៅ Outbox (Outbox Consulting) ទើបនឹងបានប្រកាស។ ក្នុងនោះ មាន 81,6 % ក្នុងចំណោមជនវៀតណាមជាង 1000 នាក់ ដែលមានអាយុចាប់ពី ២០ ទៅ ៥០ ឆ្នាំ បានចូលរួមក្នុងការស្ទង់មតិនេះ បានជ្រើសរើសថៃ - ដែលត្រូវបានប្រសិទ្ធិនាមជាទឹកដីនៃស្នាមញញឹម។

“ខ្ញុំបានទៅទេសចរណ៍តាមទួរ ទីក្រុងបាងកក - Pattaya ក្នុងរយៈពេល ៥ ថ្ងៃ ៤ យប់កាលពីឆ្នាំទៅមិញ។ ខ្ញុំបានសង្កេតឃើញថា ប្រទេសថៃពិតជាស្រស់បំព្រងណាស់ ហើយមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ទេសចរថៃមានការអភិវឌ្ឍ ទំនើប ម្ហូបអាហារឆ្ងាញ់ពិសារ។ ខ្ញុំមានបំណងចង់ទៅទេសចរណ៍គោលដៅទេសចថ្មីនៅថៃដូចជាខេត្ត Kanchanaburi  Chiang  Mai  Chiang Rai ជាដើម“។

ក្រុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គោលដៅទេសចររបស់ថៃដូចជា ទីក្រុងបាងកក Chiang Mai  Chiang Rai គឺជាអាស័យដ្ឋាន ដែលទាក់ទាញបានចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរវៀតណាម។ រលកទេសចរណ៍ថៃរបស់ជនវៀតណាមបានប្រព្រឹត្តិទៅកាលពី ២០ ឆ្នាំមុន។ លោក Ta Huu Chien នាយក ក្រុមហ៊ុនភាគហ៊ុន Sunvina Travel ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ហើយប្រតិបត្តិការខាងទីផ្សារនៅថៃអស់រយៈពេលជាង១០ កន្លងមក បានសំណេះសំណាលថា៖ “ខ្ញុំបានធ្វើការលើវិស័យទេសចរណ៍នៅថៃចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩។ នាគ្រានោះ វិបត្តិហិរញ្ញវត្ថុបានធ្វើឲ្យទេសចរណ៍ថៃកាន់តែទាក់ទាញ។ មុនវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុនោះ  ១ ដូល្លារអាមេរិក ដូរបាន ២៥ បាតថៃ។ នៅពេលកើតមានវិបត្តិហិរញ្ញវត្ថុ គឺ ១ ដូល្លារអាមេរិក ដូរបាន ៥០ បាត។ អាស្រ័យហេតុនេះ ទំនិញគ្រប់ប្រភេទនៅថៃសុទ្ធតែត្រូវបានបញ្ចុះតម្លៃ 50%។ ហេតុដូច្នេះហើយ ទេសចរណ៍ថៃមានកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លាដែ“។

ថៃ - គោលដៅគួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរវៀតណាម - ảnh 2 ឈូងសមុទ្រ Phang Nga នៅ Phuket

នាបច្ចុប្បន្ននេះ ក្រៅពីទួរទេសចរណ៍ប្រពៃណី ទីក្រុងបាងកក Phathaya បណ្ដាក្រុមហ៊ុនទេសចរក៏បានបើកទួរទេសរណ៍ថ្មីតាមរយៈជើងហោះហើត្រង់តភ្ជាប់ ទីក្រុងទេសចរណ៍រវាងវៀតណាម និងថៃ។ ក្រុមហ៊ុន Sunvina Travel និងក្រុមហ៊ុន SV travel ដែលប្រតិបត្តិការលើវិស័យធ្វើអាជីវកម្មទេសចរណ៍អស់រយៈពេល ១៣ ឆ្នាំ ហើយ ក៏ស្ថិតក្នុងនិន្នាការនេះដែរ។ តំណាងក្រុមហ៊ុន Sunvina Travel  បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ ទួរទេសចរណ៍ Chiang Mai កំពុងបញ្ចុះតម្លៃមកត្រឹមតែ 8,9 – 9,9 លាន/ទួរ ក្នុងរយៈពេល ៤ ថ្ងៃ ៣ យប់។ តាំងពីពេលមានជើងហោះហើរត្រង់មក ការធ្វើដំណើរមានភាពងាយស្រួលជាងច្រើន ពោល គឺកាលពីមុន អ្នកដំណើរត្រូវឆ្លងកាត់ទីក្រុងបាងកក បានជាតម្លៃទួរទេសចរណ៍ខ្ពស់ (ជាង ១០ លាន)។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានទេសចរណ៍ថៃក៏បានជួយឧបត្ថម្ភដល់សហគ្រាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ថៃផងដែរ“។

តាមអគ្គនាយកដ្ឋានទេសចរណ៍ថៃ បានឲ្យដឹងថា៖ ចំនួនភ្ញៀវទេសចរណ៍វៀតណាម។ ទៅកាន់ថៃបានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល ៣ - ៤ ឆ្នាំថ្មីៗនេះ។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ ទទួលបានពី ៨០០ ដល់ ៩០០ នាក់តែប៉ុណ្ណោះ។ នាឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរបានកើនដល់ ១ លាននាក់។ អាស្រ័យហេតុនេះ វៀតណាមបានជាប់ក្នុង Top ទីផ្សារទាំង 10 ដែលមានចំនួនភ្ញៀវទេសចរមកថៃច្រើនបំផុត។

"ខ្ញុំបានទៅទេសចរណ៍នៅថៃម្ដងហើយ។ ប្រជាជនថៃពិតជារួសរាយរាក់ទាក់ណាស់។ ឥឡូវនេះ ខ្ញុំពិតជាមានបំណងចង់ទៅទស្សនាថៃម្ដងទៀតណាស់"។

"ខ្ញុំបានធ្វើទស្សនកិច្ចការងារនៅទីក្រុងបាងកកពីរដងហើយ។ ក្នុងឱកាសនេះ ខ្ញុំបានទៅទស្សនាវត្តមាស ជលវប្បដ្ឋាន មណ្ឌលលក់ដូរទំនិញ មណ្ឌលពាណិជ្ជកម្មពិភពលោកផងដែរ"។

តាមអគ្គនាយកដ្ឋានទេសចរណ៍ថៃបានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ២០១៩ មានភ្ញៀវទេសរវៀតណាម ប្រមាណ ៩ សែននាក់បានធ្វើដំណើរទេសចរណ៍ទោកាន់ថៃ។ នាពេលខាងមុខ អគ្គនាយកដ្ឋានទេសចរណ៍ថៃ មានផែនការសហការជាមួយក្រុមហ៊ុនទេសចរណ៍ TripU និង iViVu.com ដើម្បីអតិថិជនអាចកក់ទួរទេសចរណ៍តាមរយៈបណ្ដាញអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ