កេរ្តិ៍ដំណែលវាលបង្គោល Cao Quy បើកចេញទិសដៅស្រាវជ្រាវថ្មីអំពីជ័យជំនះ Bach Dang

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ ប្រជាជននិងអាជ្ញាធរតំបន់បានរកឃើញវាលបង្គោល ដែលមានអាយុកាលជិត១០០០ឆ្នាំ តាមដងទន្លេ Bach Dang នៅលើវាលស្រែ Cao Quy ឃុំ Lien Khe ស្រុក Thuy Nguyen ទីក្រុង Hai Phong ភាគខាង ជើងវៀតណាម។ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានវាយតម្លៃ ថា ការរកឃើញ វាលបង្គោល Cao Quy ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែល បើកចេញទិសដៅ ស្រាវជ្រាវថ្មី ហើយអាចផ្លាស់ប្ដូរការយល់ដឹងអំពីជ័យជំនះប្រវត្តិសាស្ត្រ Bach Dang ឆ្នាំ១២៨៨ផងដែរ។
កេរ្តិ៍ដំណែលវាលបង្គោល Cao Quy បើកចេញទិសដៅស្រាវជ្រាវថ្មីអំពីជ័យជំនះ Bach Dang - ảnh 1ទិដ្ឋភាពនៅវាលបង្គោល Cao Quy (រូបថត៖ VOV) 

  យោងតាមលទ្ធផលជីករកបុរាណវិទ្យានៅវាល Cao Quy ថា ពួកគេ បានរកឃើញបង្គោលឈើចំនួន២៧ ដែលមានអាយុកាលចាប់ពី សតវត្សទី១៣ រួមជាមួយរណ្ដៅបង្កបបង្គោលចំនួន២៤កន្លែងផងដែរ។ វាល បង្គោលនេះមានទំហំទាំងធំទាំងតូចខុសៗគ្នា ដែលត្រូវបានបោះមិនជាជួរ ហើយមានស្រទាប់ជាច្រើន ដែលបង្ហាញឲ្យឃើញនូវគោលដៅយោធាដ៏ច្បាស់លាស់។

        វាល Cao Quy ធ្លាប់បានជាតំបន់បាតទន្លេដែលត្រូវបានពូនជ្រុំដោយ ដីល្បាប់ ព្រមទាំងជាទីប្រសព្វគ្នានៃទន្លេ Da Bac និងទន្លេ Gia ហូរចេញទៅ ក្លោងទ្វារទន្លេ Bach Dang។ ជាជំហានដំបូង អ្នកវិទ្យាសាស្ត្របានចាត់ទុក ថា កេរ្តិ៍ដំណែលវាលបង្គោល Cao Quy ជាចំណែកមួយនៃប្រៀបយោធា ទាក់ទិនដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពានម៉ុងហ្គោលលើកទី៣កាលពីឆ្នាំ ១២៨៨របស់រាជវង្ស Tran។ គ្រានោះ ព្រះបាទ Hung Dao Vuong Tran Quoc Tuan បានមកដល់តំបន់នេះដើម្បីពិនិត្យមើលលក្ខណៈ ភូមិសាស្ត្រ ហ្វឹកហ្វឺនទ័ព ត្រៀមរៀបចំឲ្យការប្រយុទ្ធលើផ្ទៃទឹកប្រឆាំងនឹង ខ្មាំងសត្រូវ។ កងទ័ពនៃរាជវង្ស Tran បានបញ្ឆោតខ្មាំងសត្រូវធ្វើដំណើរតាម ទន្លេ Da Bac ចេញទៅទន្លេ Bach Dang ហើយធ្លាក់ក្នុងអន្ទាក់បង្គោល ក្រោមផ្ទៃទឹករបស់កងទ័ពរាជវង្ស Tran ដែលបានដំឡើងពីមុន បណ្ដាលឲ្យ នាវារបស់ពួកខ្មាំង ត្រូវចាក់មុតធ្លុះរហូត ហើយលិចក្នុងបាតទន្លេ។ លោក ស្រីបណ្ឌិត Le Thi Lien ប្រធានផ្នែកស្រាវជ្រាវក្រោមទឹក នៃវិទ្យាស្ថានបុរាណ វិទ្យា វៀតណាម បានឲ្យដឹងថា៖

        “ប្រៀបអន្ទាក់នេះត្រូវបានរៀបចំឡើងនៅគ្រប់ទីកន្លែង ដោយប្រជាជន ទាំងមូល មិនមែនជាកងទ័ពតែម្នាក់ឯងប៉ុណ្ណោះទេ។ យើងអាចឃើញប្រការ នេះយ៉ាងច្បាស់លាស់តាមរយៈកេរ្តិ៍ដំណែល Cao Quy។ បន្ទាប់ពីពួកខ្មាំង ធ្លាក់ចូលអន្ទាក់ ទ័ពយើងអាចបន្តអនុវត្តយុទ្ធវិធីផ្សេងៗទៀតដូចជាប្រើ ប្រាស់ក្បូនឈើមានភ្លើងឆាបឆេះដើម្បីដុតនាវាពួកគេ។ ពួកខ្មាំងត្រូវរត់ ភៀសខ្លួនលើគោក គ្រានោះ ទ័ពយើងដែលបានលាក់ខ្លួនចាំនឹងវាយបំបែក ពួកគេភ្លាមមួយរំពិច។ នេះជាភស្តុតាងដ៏ពិតៗដើម្បីអាចនិយាយបានថា នេះជាប្រៀបអន្ទាក់ដែលត្រូវបានដំឡើងនៅគ្រប់ទីកន្លែង ដោយកម្លាំងរបស់ ប្រជាជនទាំងមូល រួមជាមួយយុទ្ធវិធីដ៏ឈ្លាសវៃហួសហេតុរបស់ព្រះបាទ Tran Hung Dao”។

កេរ្តិ៍ដំណែលវាលបង្គោល Cao Quy បើកចេញទិសដៅស្រាវជ្រាវថ្មីអំពីជ័យជំនះ Bach Dang - ảnh 2ការរកឃើញវាលបង្គោល Cao Quy បានបើកចេញទិសដៅស្រាវជ្រាវថ្មីអំពីជ័យជំនះ Bach Dang 

       ការរកឃើញវាលបង្គោល Cao Quy បានអះអាងថា Hai Phong ជាទីកន្លែងដែលធ្លាប់បានប្រព្រឹត្តទៅនូវការប្រយុទ្ធក្នុងប្រវត្តិសាស្ត្រ ហើយមាន អត្ថន័យដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពានម៉ុងហ្គោលរបស់ប្រជាជននិងកងទ័ពនៃរាជវង្ស Tran។ មានទស្សនៈតាំងពីមុន មកថា ការប្រយុទ្ធ Bach Dang ត្រឹមតែប្រព្រឹត្តទៅនៅក្នុងខេត្ត Quang Ninh នាសព្វថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែដោយការរកឃើញវាលបង្គោលនេះ យើងអាច មើលឃើញថា នេះជាយុទ្ធនាការមានទ្រង់ទ្រាយធំណាស់ ដែលប្រព្រឹត្តទៅ នៅកន្លែងជាច្រើន។ លោកសាស្រ្តាចារ្យ បណ្ឌិត Vu Minh Giang ប្រធាន ក្រុមប្រឹក្សាសាស្ត្រាចារ្យអន្តរមុខវិជ្ជា ប្រវត្តិសាស្ត្រ-បុរាណវិទ្យា- ជនជាតិ វិទ្យា និងជាអនុប្រធានក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៌ជាតិ បានចាត់ទុកថា៖

        “វាលបង្គោលនេះស្ថិតនៅលើដៃមួយនៃទន្លេ Da Bac។ យោងតាមការ ស្រាវជ្រាវកាលពីមុនៗបានឲ្យដឹងថា កងទ័ពនិងប្រជាជននៃរាជវង្ស Tran បានប្រើគ្រប់វិធានការដើម្បីមិនទុកឲ្យពួកខ្មាំងទៅតាមផ្លូវទន្លេ Gia។ ការ ប្រយុទ្ធអាចកើតមានឡើងនៅទន្លេត្រីមុខនេះ។ ការរកឃើញវាលបង្គោល នេះបានជួយបំភ្លឺយ៉ាងច្បាស់លាស់នូវរឿងជាច្រើនដែលពីមុននេះត្រឹមតែជាការស្មានតែប៉ុណ្ណោះ។ តាមនោះ បើកចេញទិសដៅស្រាវជ្រាវថ្មីសម្រាប់ការប្រយុទ្ធ Bach Dang”។

        នាពេលខាងមុខនេះ ទីក្រុង Hai Phong នឹងផ្ដោតទៅលើការអភិរក្ស កេរ្តិ៍ដំណែលវាលបង្គោល Cao Quy រួមជាមួយកេរ្តិ៍ដំណែលផ្សេងៗទៀតក្នុង តំបន់ ឆ្ពោះទៅរកការកសាងឡើងទិដ្ឋភាពទូទៅ និងការវិវត្តន៍ក្នុងការប្រយុទ្ធ Bach Dang។ លោក Le Van Thanh លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong បានឲ្យដឹងថា៖

        “គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានបញ្ជាឲ្យមន្ទីរ វប្បធម៌និងកីឡាទីក្រុង បំពេញនីតិវិធីយ៉ាងឆាប់រហ័សដើម្បីទទួលស្គាល់ វាលបង្គោល Cao Quy ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ទីក្រុង ហើយឆ្ពោះ ទៅស្នើសុំការទទួលស្គាល់ជាកេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចបន្តសហការជាមួយវិទ្យាស្ថានបុរាណវិទ្យានិងអង្គភាពទាក់ទិននានា កសាងផែនការមេនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សំដៅធ្វើ អាជីវកម្មនិងពង្រីកតម្លៃនៃវាលបង្គោល Cao Quy ក៏ដូចជាកេរ្តិ៍ដំណែល ផ្សេងៗទៀតក្នុងតំបន់ផងដែរ”។

        ការរកឃើញកេរ្តិ៍ដំណែលវាលបង្គោល Cao Quy មានតម្លៃដ៏ធំធេង ដោយជួយឲ្យអ្នកវិទ្យាសាស្ត្រ និងប្រជាជនទូទាំងប្រទេសមានការយល់ដឹង ថ្មីដ៏ពេញលេញ បរានុម័ត ហើយជិតនឹងការពិតជាង ចំពោះជ័យជំនះប្រវត្តិ សាស្ត្រ Bach Dang ឆ្នាំ១២៨៨។ ចាប់ពីពេលនោះមក បើកចេញទិសដៅស្រាវជ្រាវថ្មីៗ ទាំងខាងបុរាណវិទ្យា ប្រវត្តិសាស្ត្រ និងសិល្បៈយោធារបស់រាជវង្ស Tran ក្នុងការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវម៉ុងហ្គោឈ្លានពានផងដែរ៕

ប្រតិកម្មទៅវិញ