អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo

VOV/ Truong Giang
Chia sẻ

(VOVWORLD) - Bach Long Vi ជាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo ដោយមានទេសភាព ស្រស់បំព្រងនិងរហោស្ថាន។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 1

ស្រុកកោះ Bach Long Vi (ទីក្រុង Hai Phong) ស្ថិតនៅកណ្តាលឈូងសមុទ្រ Bac Bo មានចម្ងាយ ១៣៣ គីឡូម៉ែត្រពីដីគោកនៃទីក្រុង Hai Phong ចំណាយពេលប្រហែលពី៦ដល់៧ម៉ោងដើម្បីជិះនាវា។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 2

កោះនេះមានផ្ទៃដីជិត ២ គីឡូម៉ែត្រការ៉េនៅពេលជំនោរទឹកសមុទ្រឡើងខ្ពស់ ហើយជាង ៣ គីឡូម៉ែត្រការ៉េនៅពេលវាចុះទាប។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 3

ទីតាំងភូមិសាស្ត្រពិសេសបានជួយឲ្យ Bach Long Vi ស្ថិតនៅក្នុងដែននេសាទមួយក្នុងចំណោមដែននេសាទដ៏ធំទាំង ៨ នៃឈូងសមុទ្រ Bac Bo ដែលមានផ្ទៃទឹកជាង ១.៥០០ ម៉ាយការ៉េ ប្រកបដោយប្រភពអាហារសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 4

ប្រជាជនភាគច្រើននៅលើកោះ ប្រកបរបររកស៊ីដោយការនេសាទ ការកែច្នៃ និងភស្តុភារកម្មរបរនេសាទ។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 5

ពីក្រុមយុវជនស្ម័គ្រចិត្តទីក្រុង Hai Phong ចំនួន៦២នាក់ ដែលមករស់នៅនិងធ្វើការនៅលើកោះនេះនៅឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះប្រជាជនលើកោះ Bach Long Vi បានកើនឡើងជិត ៧០០ នាក់ហើយ។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 6

ក្រោយរយៈពេល៣០ឆ្នាំ កងទ័ព និងប្រជាជនស្រុកកោះ បានរួមកម្លាំងកាយចិត្តកសាង Bach Long Vi ឲ្យកាន់តែរីកចម្រើន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានផ្លាស់ប្តូរមុខមាត់នៃស្រុកកោះ។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 7

សាលារៀន មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធានិងស៊ីវិល ផ្ទះវប្បធម៍ ទីលាន សួនច្បារ... បានបំពេញតម្រូវជាមូលដ្ឋានរបស់ប្រជាជន។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 8
គោលដៅមួយក្នុងចំណោមគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សើន Bach Long Vi នៅលើកំពូលភ្នំ។ ពីទីនេះ អាចមើលឃើញសមុទ្រខាងកើតដ៏ធំល្វឹងល្វើយ។
អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 9
អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 10
Bach Long Vi មានទិសដៅក្លាយជាមជ្ឈមណ្ឌលសេវាភស្តុភារកម្មរបរនេសាទ និងជួយសង្គ្រោះបន្ទាន់តាមសមុទ្រនៃតំបន់និងប្រទេសទាំងមូល។ ស្រុកកោះកំពុងផ្តោតលើការកសាង និងលើកកម្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។
អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 11

អាងស្តុកទឹកសាប; គម្រោងថាមពលដើរដោយខ្យល់... ក៏ត្រូវបានវិនិយោគ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិសន្តិសុខ។

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo - ảnh 12

ជាមួយនឹងនាវាថ្មីៗ ដែលបំពេញតម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឲ្យកាន់តែងាយស្រួល និងទំនើបជាងមុន Bach Long Vi កំពុងមានឱកាសកាន់តែច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទីនេះ៕

ប្រតិកម្មទៅវិញ