សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ដែលជាថ្ងៃប្រជាជនទាំងមូលនាំកូនៗរបស់គេទៅសាលារៀន មានសិស្សានុសិស្សជាង ២២ លាននាក់នៅទូទាំងប្រទេសវៀតណាមបានចាប់ផ្តើមចូលរៀនជាផ្លូវសម្រាប់បវេសកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដោយបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីក្នុងពេលដំណាលគ្នានៅតាមសាលារៀននិមួយៗផងដែរ។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 1សារលិខិតរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផ្ញើទៅកាន់ស្ថា    ប័នអប់រំនានាក្នុងឱកាសបើកបវេសកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០។ 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 2នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តសិស្សានុសិស្សនៅអនុវិទ្យាល័យ Son Tay  ទីក្រុងហាណូយ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី (រូបថត៖ Thong Nhat – TTXVN) 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 3 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញវាយស្គរ ដើម្បីបវេសនកាលឆ្នាំសិក្សាថ្មីនៅវិស័យល័យ Thap Muoi (ខេត្ត Dong Thap) ។ (រូបថត៖ Trong Duc - TTXVN)។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 4 យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណណាមបានឱ្យដឹងថាពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះត្រូវតែសន្សំសម្ចៃជាងឆ្នាំមុនៗ ដោយមានការកំណត់ប្រើប្រាស់ប៉េងប៉ោង ឬសំភារៈដែលមានគ្រោះថ្នាក់ដល់បរិស្ថាន។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 5សាលាបឋមសិក្សា Phan Dinh GIot (ទីក្រុងហាណូយ) ពោរពេញទៅដោយពណ៌ក្រហមដែលបង្កើតបរិយាកាសសប្បាយរីករាយគួរឲ្យរំភើបចិត្ត។ 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 6នៅវិទ្យាល័យ Nhan Chinh (ទីក្រុងហាណូយ) សិស្សានុសិស្សជាង ១៥០០ នាក់បានរីករាយចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ។ 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 7នៅខេត្ត Nghe An មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Nghe An ក៏បានបញ្ជូនសារលិខិតជាបន្ទាន់ស្តីពីការបញ្ជាណែនាំឲ្យសាលារៀនដោយផ្អែកលើល័ក្ខខ័ណ្ឌជាក់ស្តែងដើម្បីជូនដំណឹងដល់មាតាបិតាសិស្សានុសិស្សឱ្យពន្យារពេលថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដើម្បីធានាសុវត្ថិភាពដល់អាយុជីវិតរបស់សិស្សនិងគ្រូបង្រៀនផងដែរ។ 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 8 សមាជិកការិយាល័យនយោបាយ និងជាលេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញវាយស្គរដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Le Quy Don នៅទីក្រុងហូជីមិញ។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 9 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសិស្សថ្នាក់ទី ១ នៅសាលាបឋមសិក្សា Le Van Tam ទីក្រុងហាណូយ។ (រូបថត៖ VGP / Dinh Nam)។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 10 ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាបឋមសិក្សា Kin Dong ទីក្រុងហាណូយ។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 11សិស្សនៅសាលាបឋមសិក្សា Kim Dong  ពិតជាត្រេតអរខ្លាំងណាស់ចំពោះពិធីបើកឆ្នាំបវេសនកាលឆ្នាំសិក្សាថ្មី 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 12 ទិដ្ឋភាពនៃពិធីបើកបវេសនកាលនៅអនុវិទ្យាល័យ Giang Vo (ទីក្រុងហាណូយ) ។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 13 នៅក្នុងពិធីនេះគណៈគ្រប់គ្រងសាលានិងតំណាងនានាបានប្រគល់ប័ណ្ណសរសើរជូនដល់សិស្សដែលមានស្នាដៃដ៏ឆ្នើម ក្នុងនោះមានសិស្សពីរនាក់ដែលបានឈ្នះមេដាយមាសនៅរង្វាន់អូឡាំពិចស្តីពីការច្នៃប្រឌិតថ្មីក្នុងមុខវិជ្ជាគីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យាឆ្នាំ ២០១៩ នៅកូរ៉េខាងត្បូង។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 14 "ទិវាកុមារទៅសាលារៀន" - នៅសាលាមត្តេយ្យ Tuoi Hoa (ទីក្រុងហាណូយ)
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 15 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue អញ្ជើញវាយស្គរដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមទាំងបើកសម្ពោធមូលដ្ឋានថ្មីនៃសាលាបឋមសិក្សា Ly Nam De នៅឃុំ Hong Minh ស្រុក Hung Ha ខេត្ត Thai Binh ផងដែរ។
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 16មានសិស្សជាង ២០ ម៉ឺននាក់នៅទូទាំងខេត្ត Lao Cai ក៏បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 17 .ស្ពានយោលភូមិ Ban Ho ខេត្ត Lao Cai ត្រូវបានកែលម្អមុនឆ្នាំសិក្សាថ្មី
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 18 ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ត្រូវបានប្រារព្ធធ្វើឡើងដំណាលគ្នានៅសាលាមត្តេយ្យនិងថ្នាក់អនុវិទ្យាល័យ វិទ្យាល័យចំនួន ៧៧២ នៅខេត្ត Gia Lai
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 19 សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបក្ស លោក Vo Van Thuong បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីជាមួយគ្រូបង្រៀននិងសិស្សានុសិស្សនៅអនុវិទ្យាល័យ Chu Van An (ខ័ណ្ឌ Ngo Quyen ទីក្រុងHai Phong) 
សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់ចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ - ảnh 20 សិស្សនៅសាលាបឋមសិក្សា Che Li A ឃុំ Duc Hanh ស្រុក Bao Lam ខេត្ត Cao Bang នៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី

ប្រតិកម្មទៅវិញ