រូបថត៖ Sunny Tran ពិធីបុណ្យវាលស្រែកាំជណ្តើរ Mu Cang Chai ជាសកម្មភាពមួយក្នុងចំណោមសកម្ម ភាពនៃសប្តាហ៍វប្បធម៌ - ទេសចរណ៍ Muong Lo ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះបានចាត់ទុកថាជាពិធីបុណ្យធំមួយដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅខេត្ត Yen Bai ។ ជារៀងរាល់ឱកាសបើកពិធីបុណ្យនេះ មានមនុស្សរាប់ពាន់នាក់បាននាំគ្នាមកទស្សនាក៏ដូចជានិងបង្កើតបរិយាកាសរស់រវើកនិងអ៊ូអរនៅទីនេះផងដែរ។ ភ្ញៀវទេសចរនិងកុមារនៅ Mu Cang Chai ( រូបថតៈ Doan Nguyen) ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីតម្លៃវប្បធម៌រូបីយនិងអរូបីយ ក៏ដូចជាអំពីផលិតផលទេសចរណ៍ពិសេសប្រចាំតំបន់របស់ខេត្ត Yen Bai ផងដែរ។ នេះបានចាត់ទុកថាជាសកម្មភាពមួយដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់មូលដ្ឋាន។ ទន្ទឹមនឹងនេះនេះក៏ជាវិធីបង្កើតនិរន្តរភាពសម្រាប់សកម្មភាពទេសចរណ៍នៅតំបន់ពាយព្យវៀតណាម ដោយនាំមកនូវការសាកល្បងថ្មីដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរខណៈដែលបានមកទស្សនាទេសភាពដ៏ មហាអស្ចារ្យនៃវាលស្រែកាំជណ្តើរនារដូវស្រូវទុំ។ ស្នាមញញឹមនៅរដូវស្រូវទុំ ( រូបថត៖ Phan Hai) រូបថត៖ Sunny Tran រូបថត៖ Bui Trung Hanh. រូបថត៖ Mai Nhung. រូបថត៖ Sunny Trần ជ្រលងភ្នំ Lim Mong (រូបថត៖ Don Tran) ក្រៅពីការគយគន់ទេសភាពដ៏អស្ចារ្យទាំងនេះ ព្រមទាំងការស្វែងយល់អំពីជីវិតរស់ នៅរបស់ប្រជាជននោះ គឺនៅតែមានសកម្មភាពដែលរំពឹងទុកនៅក្នុងពិធិបុណ្យនេះគឺ Festival Parasailing (ជិះឆ័ត្រយោងលើអាកាស) ដោយក្រោមប្រធានបទ “ហោះហើរលើរដូវកាលស្រូវទុំ” ។ សកម្មភាពនេះតែងតែទាក់ទាញបានអ្នកអាកាសយានិកទាំងក្នុងប្រទេសនិងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ នេះក៏ត្រូវបានចាត់ទុកជាចំណុចលេចធ្លោដែលបង្កើតឡើងនូវភាពទាក់ទាញដ៏ពិសេសសម្រាប់ពិធីបុណ្យនៅ Mu Cang Chai ផងដែរ ។ រូបថត៖ Dang Thai Duong ទួលភ្នំ Khau Pha ជាទីកន្លែងប្រព្រឹត្កទៅសកម្មភាពជិះឆ័ត្រយោងលើអាកាស ហើយទីនេះក៏ត្រូវបាន ស្គាល់ថាជាទួលភ្នំមួយក្នុងចំណោមទួលភ្នំចំនួន៤ "ដែលមានកំពូលខ្ពស់បំផុត" នៅវៀតណាម។ ពីកំពូលនេះ អាកាសយានិកនិងនិងភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់បំព្រងនៅជ្រលងភ្នំ Lim Hong ទាំងមូលក្នុងរដូវស្រូវទុំ។ រូបថត៖ Vu Nguyen Festival ជិះឆ័ត្រយោងលើអាកាស Mu Cang Chai ត្រូវបានរៀបចំឡើងជាលើកដំបូងនាឆ្នាំ ២០១៣ ហើយពិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្លឹបជិះឆ័ត្រយោង VietWings HaNoi។ ក្រោយរយៈពេល ៦ ឆ្នាំ ព្រឹត្តិការណ៍ “ហោះហើរលើរដូវស្រូវទុំ” បានក្លាយជាសកម្មភាព ទេសចរណ៍ - វប្បធម៌ - កីឡាដ៏រស់រវើក ដែលមិនត្រឹមតែសម្រាប់ស្រុក Mu Cang Chai ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ខេត្ត Yen Bai ទៀតផង។ រដូវស្រូវទុំនិងពិធីបុណ្យដ៏គួរឱ្យចាប់អារម្មណ៍នេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាក់ទាញអ្នកថតរូបមកពីគ្រប់ទិសទីនៅទូទាំងប្រទេវៀតណាមដើម្បីតែងរូបថតទៀតផង ។ រូបថត៖ Goc Anh 9194 Từ khóa: VOV VOVworld ទួលភ្នំ ឆត្រយោង ស្រស់ស្អាត Mu Cang Chai Yen Bai ទេសចរណ៍ ភ្ញៀវ វៀតណាម ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm