ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក

Chia sẻ
(VOVWORLD) -នៅក្នុង ពិព័រណ៍ ក្រោមប្រធានបទក្ដីនឹករលឹក អ្នកថតរូប Le Bich បានតាំងបង្ហាញស្នាដៃទាំង ៤០ របស់ខ្លួន ដោយបង្ហាញនូវសោភ័ណភាព ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។ 

ពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែតុលានៅ អាគារលេខ ៤២-៤៤ វិថី Hang Bac ទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាផ្នែកុំមួយនៃសកម្មភាពជាច្រើនដែលរៀបចំឡើងដោយគណៈគ្រប់គ្រងវិថីបុរាណហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវារំដោះទីក្រុងហាណុយ (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩) នឹងរំលឹកខួបលើកទី ២០ នៃទិវាទីក្រុងហាណូយត្រូវបាន យូណេស្កូផ្ដល់កិត្តនាមជា  “ទីក្រុងដើម្បីសន្តិភាព”។ 

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 1 អ្នកថតរូប Le Bich

ដោយធំដឹងក្ដីនៅទីក្រុងហាណូយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ បានជា អ្នកថតរូប Le Bich បានឆ្លងកាត់ការលំបាកជាច្រើនរបស់ប្រទេសជាតិក្នុងសម័យក្រោយសង្គ្រាម សម័យផ្លាស់ប្ដូរថ្មី និងធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ អ្នកថតរូប Le Bich មានបទពិសោធន៍ជាច្រើន ដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះទីក្រុងហាណូយតាមរយៈរូបថតរបស់ខ្លួន។

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 2ទីក្រុងហាណូយនារដូវរងារ 

អ្នកថតរូប Le Bich បានចែករំលែកថា៖ “ ហាណូយបានផ្លាស់ប្តូរជាច្រើនប៉ុន្តែខ្ញុំមិនអនុញ្ញាតិអោយខ្លួនបំភ្លេចសម្រស់ចាស់និងភាពរុងរឿងរបស់ទីក្រុងហាណូយឡើយ។ 

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 3

ខ្ញុំមិនអាចភ្លេចនូវក្លឹមផ្កាយីហ៊ុប និងសម្លែងជួងនៅវិហាកាតុលិកនាពេលរសៀលឡើយ។ ខ្ញុំនៅតែមានអារម្មណ៍រំភើបចិត្ត នៅពេលដែលខ្ញុំឆ្លងកាត់ផ្លូវបុរាណនានានៅបឹង Tay ឡើយ

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 4រដូវស្លឹកឈើជ្រុះ 
ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 5នាប៉ុន្មានថ្ងៃចុងឆ្នាំ 

 “ អស់រយៈពេលជាយូរមកហើយ ខ្ញុំបានថតរូបអំពីសម្រស់ ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។ ខ្ញុំសង្ឈឹមថា នេះគឺជាអនុស្សាវរីយ៍អំពីទីក្រុងហាណូយ ដើម្បីយើងស្រឡាញ់ទីក្រុងហាណុយ ហើយកាន់តែស្រឡាញ់អ្វីដែលយើងមានសព្វថ្ងៃនេះ” ។

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 6ខ្ញុំឃើញកុមារភាពរបស់ខ្ញុំ 
ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 7ទីក្រុងហាណូយបានប្រារព្ធធ្វើឡើងពិធិរំលឹកខួបលើកទី ៦០ នៃទីោវារំដោះរដ្ឋធានី 
ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 8

រាត្រីនៅលើស្ពាន Long Bien

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 9

រាត្រីហាណូយដ៏ស្ងាត់

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 10

ទេសភាពបឹង Guom នាពេលរសៀល

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 11

ទីក្រុងហាណូយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 12

ផ្លូវនាពេលរាត្រី

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 13

ទទួលភ្ញៀវនាពេលព្រឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 14

ពេលរសៀលនៅការដ្ឋានសាងសង់

ទីក្រុងហាណូយពោរពេញទៅដោយក្ដីនឹករលឹក - ảnh 15

វិហារកាតូលិកធំ

ប្រតិកម្មទៅវិញ