ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២

Chia sẻ
(VOVWORLD) - ទីក្រុង Hoi An ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីទីក្រុងទាំង ២៥ ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសរើសច្រើនជាងគេបំផុត។

កាលពីថ្ងៃទី ១៥ ខែកក្កដា ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Travel & Leisure របស់អាមេរិកបានប្រកាសថា Hoi An គឺជាទីក្រុងតែមួយគត់របស់វៀតណាមដែលស្ថិតនៅក្នុង បញ្ជីទីក្រុងល្អបំផុត លើពិភពលោកក្នុងឆ្នាំ ២០២២។

តាមនោះ ទីក្រុង Hoi An ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីទីក្រុងទាំង ២៥ ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសរើសច្រើនជាងគេបំផុត។

ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 1
ទិដ្ឋភាពទីក្រុង Hoi An មើលពីលើ។ រូបថត៖ Minh Hai។

នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខណ្ឌនៃពានរង្វាន់ World’s Best Awards ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយផ្អែកលើការបោះឆ្នោតរបស់អ្នកអានរាប់សែននាក់ដែលជាភ្ញៀវទេសចរជុំវិញពិភពលោក។

ទីក្រុងល្អបំផុតទាំង ២៥ ត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប កន្លែងទស្សនាគួរឲ្យទាក់ទាញ ភាពរួសរាយរាក់ទាក់បដិសណ្ឋារកិច្ច ម្ហូបអាហារ ក៏ដូចជាវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ សេវាកម្មទិញទំនិញ ក៏ដូចជាតម្លៃរួម ជាដើម។

ក្នុងឆ្នាំ ២០១៩ Travel & Leisure ធ្លាប់បានបោះឆ្នោតជ្រើសរើស Hoi An ជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតនៅលើពិភពលោក។

ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 2
ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍តាំងពីសតវត្សទី ១៦ មក Hoi An - ទីក្រុងបុរាណដែលស្ថិតនៅតាមមាត់ទន្លេ Hoai ជាទីមនោរម នៅតំបន់ទំនាបមាត់សមុទ្រនៃខេត្ត Quang Nam ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏ស្តុកស្តម្ភបំផុតនៅក្នុងតំបន់។ រូបថត៖ Minh Hai
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 3
ទីក្រុងបុរាណ Hoi An មានប្រព័ន្ធកេរ្តិ៍ដំណែលចំនួន ១៣៦០ រួមទាំងផ្ទះបុរាណចំនួន ១០៦៨ខ្នង អណ្តូងបុរាណចំនួន ១១ ព្រះវិហារត្រកូលចំនួន ៣៨ វត្តចំនួន ១៩ ទីសក្ការៈបូជាព្រះអាទិទេពចំនួន ៤៣ សាលាភូមិចំនួន ២៣ ផ្នូរបុរាណចំនួន ៤៤ និងស្ពានបុរាណ ១។ រូបថត៖ Minh Hai។
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 4
ទីក្រុងបុរាណ Hoi An ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌនៅឆ្នាំ១៩៩៩។ រូបថត៖ NickM/VNExpress។
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 5
រូបថត៖ Ha Phuong។
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 6
ល្បែង Bai Choi នៅទីក្រុងបុរាណ Hoi An។ រូបថត៖ VOV។
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 7
ការបណ្ដែតប្រទីពនៅជើងវត្ត Cau - និមិត្តរូបនៃទីក្រុង Hoi An។ រូបថត៖ Minh Hai។
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 8
រូបថត៖ Ha Phuong។
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 9
មី Quang - មុខម្ហូបដ៏ពេញនិយមនៅ Hoi An។ រូបថត៖ VOV
ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២ - ảnh 10
រូបថត៖ Ha Phuong។

ប្រតិកម្មទៅវិញ