ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ

Bui Hang VOV5​​ - សំយោគ
Chia sẻ
(VOVWORLD) - ទិវាជនចាស់ជរាអន្តរជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ គឺជាទិវាបុណ្យពិសេសសម្រាប់ជនចាស់ជរានៅជុំវិញពិភពលោក។
នៅប្រទេសវៀតណាម ខែតុលាជារៀងរាល់ឆ្នាំ គឺជា “ខែធ្វើសកម្មភាពសម្រាប់ ជនចាស់ជរាវៀតណាម”។ នេះជាពេលវេលាសម្រាប់គ្រួសារនីមួយៗ សហគមន៍ និង សង្គមទាំងមូល បន្តថែទាំនិងលើកកម្ពស់គុណភាពជីវិតរបស់ជនចាស់ជរា។
ដើម្បីអបអរសាទរទិវាជនចាស់ជរាអន្តរជាតិ (ថ្ងៃទី ១ ខែតុលា) ជួយជ្រោមជ្រែង ខែធ្វើសកម្មភាពដើម្បីជនចាស់ជរាវៀតណាម នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ សមាគមសុខភាពក្រៅផ្ទះសម្រាប់មនុស្សវ័យកណ្តាល និងវ័យចំណាស់ហាណូយ បានសហការជាមួយមន្ទីរវប្បធម៌និងកីឡាហាណូយ រៀបចំកម្មវិធីសម្តែងលំហាត់ ប្រាណបំប៉នសុខភាពសម្រាប់ជនចាស់ជរា។
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 1
ការសម្តែងរបស់សមាជិកជាង ២០០០ នាក់នៃសមាគមសុខភាពក្រៅផ្ទះសម្រាប់ មនុស្សវ័យកណ្តាលនិងវ័យចំណាស់។ រូបថត៖ VNA 
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 2
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 3
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 4
អ្នកសម្ដែងនិងអ្នករាំសុទ្ធតែមានអាយុជិត ៧០ ឬ ៨០ឆ្នាំ។ រូបថត៖ VNA
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 5
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 6
 ដើម្បីជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា សមាគមជនចាស់ជរាខេត្ត Bac Lieu បានសហការជាមួយ មន្ទីរពេទ្យពហុព្យាបាល Thanh Vu Medic Bac Lieu រៀបចំកម្មវិធីពិនិត្យដោយឥតគិត ថ្លៃជំងឺបេះដូង និងជំងឺភ្នែកសម្រាប់ជនចាស់ជរា នៅក្នុងខេត្ត។ 
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 7
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 8
មុននោះ នាថ្ងៃទី១២ ខែកញ្ញា នៅមជ្ឈមណ្ឌល ហ្វឹកហាត់និងប្រកួតកីឡា ខេត្តត្រាវិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញបានរៀបចំការប្រកួតកីឡា ហែលទឹកប្រពៃណីសម្រាប់មនុស្សវ័យកណ្ដាលនិងវ័យចំណាស់ទូទាំងប្រទេសលើកទី២៥ ឆ្នាំ២០២២។ ការប្រកួតឆ្នាំនេះទាក់ទាញកីឡាករ-កីឡាការិនីជាង ២០០ នាក់ មកពីក្លឹប និងមជ្ឈមណ្ឌលកីឡានានានៃខេត្ត-ក្រុងចំនួន ១០ ទូទាំងប្រទេស។ 
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 9
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 10
កីឡាករកីឡាការិនីអាយុលើសពី៦០ឆ្នាំចូលរួមការប្រកួតកីឡាហែលទឹកទូទាំងប្រទេសឆ្នាំ២០២២។ រូបថត៖VOV
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 11
ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ - ảnh 12

ប្រតិកម្មទៅវិញ