កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល

VOV
Chia sẻ
(VOVWORLD) - កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់” បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២១ ខែសីហា នៅកន្លែងចំនួន៣នោះគឺ រដ្ឋធានីហាណូយ ខេត្ត Nghe An និងទីក្រុងហូជីមិញ។

នាយប់ថ្ងៃទី២១ ខែសីហា វិទ្យុសម្លេងវៀតណាមបានសហការជាមួយខេត្ត Nghe An និងទីក្រុងហូជីមិញ រៀបចំកម្មវិធីផ្សាយសម្លេង-ទូរទស្សន៍ដោយផ្ទាល់ក្រោមប្រធានបទ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាលោកប្រធានហូជីមិញទទួលមរណភាព ក៏ដូចជារំលឹកខួបរយៈពេល៥០ឆ្នាំដែលបក្សទាំងមូល ប្រជាជនវៀតណាមទាំងមូលនិងកងទ័ពវៀតណាមទាំងមូលអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញផងដែរ។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 1
នៅទីសក្ការៈលោកអ៊ុំហូនៅក្នុងបន្ទប់ប្រពៃណីរបស់វិទ្យុសម្លេងវៀតណាម តំណាអចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong រួមជាមួយថ្នាក់ដឹកនាំផ្សេងៗបានអញ្ជើញអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 2
ថ្នាក់ដឹកនាំបក្ស រដ្ឋ រួមជាមួយថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម ថតរូបអនុស្សាវរីយ៍នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ។


កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 3


ចាប់ផ្ដើមកម្មវិធីគឺឈុត “បទចម្រៀងស្ងើចសរសើរអគ្គមគ្គុទ្ទេស” (ពាក្យពេជ្យ៖ Nguyen DinhThi – Luu Huu Phuoc តន្ត្រី៖ Luu Huu Phuoc)។ សម្ដែង៖ ក្រុមអ្នកចម្រៀងនិងរបាំ។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 4


បណ្ដាតំណាងចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញយ៉ាងឱឡារឹត។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 5

  អ្នកចម្រៀង Thanh Le សម្ដែងបទចម្រៀង “ពីភូមិផ្កាឈូក” (និពន្ធដោយតន្ត្រីករ Pham Tuyen) នៅលើឆាកល្ខោនខេត្ត Nghe An។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 6

ដោយមានការចូលរួមរបស់សិល្បៈករនិងតារាសម្ដែងជាង២០០នាក់ កម្មវិធីនេះបានបញ្ជូនសារនិងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាទៅដល់មហាជនយ៉ាងច្រើនកុះករទូទាំងប្រទេសនិងជនរួមជាតិវៀតណាមនៅឯបរទេស។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 7

ឈុតសម្ដែងគួរអោយរំជួលចិត្តបំផុតចំពោះទស្សនិកជននោះគឺ រឿងល្ខោនខ្លីចំនួន៣ ដែលពណ៌នាពីរូបភាពលោកប្រធានហូជីមិញដែលស្នេហាជាតិ ស្រឡាញ់ប្រជាជនអស់ពីចិត្តពីថ្លើម។ លោកប្រធានក៏ជាគំរូដ៏ភ្លឺស្វាងមួយក្នុងការកសាងបក្សក៏ដូចជាចំណងសាមគ្គីភាពរវាងបក្ខជនផងដែរ។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 8

រឿងល្ខោន “រាត្រីឆ្លងឆ្នាំថ្មី” គឺការរំលឹកដល់អនុស្សាវរីយ៍របស់លោក Vu Ky (ដែលធ្លាប់បានជាលេខាធិការរបស់លោកប្រធានហូជីមិញ) អំពីពេលមួយដែលលោកអ៊ុំទៅជូនពរឆ្នាំថ្មីគ្រួសារអ្នកស្រី Tin ដែលជាមេម៉ាយក្រីក្រម្នាក់នៅរដ្ឋធានី។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 9

ថ្នាក់ដឹកនាំបក្ស រដ្ឋ ជូនផ្កាដល់បណ្ដាសិល្បៈករនៅរោងល្ខោនវិទ្យុសម្លេងវៀតណាម។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 10
កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 11

ថ្នាក់ដឹកនាំខេត្ត Nghe An និងអង្គភាពផ្សេងៗអបអរសាទរភាពជោគជ័យនៃកម្មវិធីនៅរោងល្ខោន Kim Lien ស្រុក Nam Dan។

កម្មវិធីសិល្បៈចម្រុះ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”៖ គួរអោយរំជួលចិត្តនិងវិសេសវិសាល - ảnh 12

  ថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងវិទ្យុសម្លេងវៀតណាមអបអរសាទរបណ្ដាសិល្បៈករដែលបានរួមចំណែកទៅក្នុងភាពជោគជ័យនៃកម្មវិធី៕


 

ប្រតិកម្មទៅវិញ