លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ

Chia sẻ
(VOVWORLD) -លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ គឺផ្លូវដែកនៅក្នុងទីក្រុង ដោយឆ្លងកាត់ទីប្រជុំជន។ នាពេលថ្មីៗនេះ ហាងកាហ្វេជាច្រើន ត្រូវបាន បើក នៅតាមតំបន់ផ្លូវដែកនៅវិថី Phung Hung ដោយនាំមកនូវចំណាប់អារម្មណ៍ ថ្មីប្លែកជូនភ្ញៀវទេសចរ។
លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 1

នៅចំណុចប្រសព្វនៃផ្លូវដែកនៅវិថី Tran Phu – Phung Hung ភ្ញៀវទេសចរនឹងឃើញហាងលក់កាហ្វេនៅក្បែរផ្លូវដែកជាច្រើន។

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 2

ហាងលក់កាហ្វេទាំងនេះសុទ្ធតែមានលក្ខណៈរួមគឺ មានតុតែមួយ ដែលត្រូវបានរៀបចំតុនៅក្បែរកៅអីជួរតូចមួយ។

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 3

អតិថិជននៃហាងកាហ្វេទាំងនេះគឺជាយុវជនដែលចូលចិត្តការឆ្លងកាត់បទពិសោធន៍ថ្មីៗ និងភ្ញៀវទេសចរបរទេសមួយចំនួនធំដែលមានចំណាប់អារម្មណ៍ចង់ដើរស្វែងយល់ពីទីក្រុង។

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 4
លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 5

ក្រៅពីការបើកហាងកាហ្វេដើម្បីបម្រើអតិថិជននោះ ប្រជាជននៅទីនេះក៏បានតុបតែងកន្លែងនេះជាមួយនឹងចង្គៀងគោម និងកន្ត្រកផ្ដាចម្រុះពណ៌

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 6

ផ្លូវដែកមិនចម្លែកទេនៅក្នុងប្រទេសជាច្រើនប៉ុន្តែសម្រាប់ភ្ញៀវទេសចរបរទេសជាច្រើន ការដើរនៅជាប់ផ្លូវដែកឆ្លងកាត់ជួរផ្ទះដែលនៅជាប់គ្នាគឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយនៅទីក្រុងហាណូយ។

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 7

ភ្ញៀវទេសចរតៃវ៉ាន់មានស្ទាយថតរូបដ៏វិសេសវិសាលជាច្រើន

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 8
លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 9

ហាងកាហ្វេត្រូវបានបំភ្លឺដោយពន្លឺភ្លើងចម្រុះពណ៌

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 10
លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 11

លាយឡំនឹងភាពអ៊ូអររបស់ទីក្រុង អ្នកទេសចរតែងតែមកទីនេះដើម្បីស្វែងរកចំណាប់អារម្មណ៍ និងច្រៀងលេងយ៉ាងសប្បាយរីយរាយ

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 12

“ I want to try My-Xao-Bo” ដែលជាប្រយោគភាសាអង់គ្លេសដ៏សាមញ្ញដែលភ្ញៀវទេសចរបរទេសភាគច្រើនអាចទន្ទេញចាំបាន ដើម្បីភ្លក់រសជាតិមីឆាសាច់គោដ៏ឆ្ងាញ់ពិសារនៅទីនេះ។

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 13

នៅតាមហាងកាហ្វេជាច្រើន តារាងធ្វើដំណើររបស់រថភ្លើងត្រូវបានព្យួរនៅក្រោមនាឡិកាដ៏ធំមួយ ដើម្បីភ្ញៀវទេសចរអាចដឹងព័ត៌មានបន្ថែម។

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 14

មុនពេលរថភ្លើងចេញដំណើរ ហាងកាហ្វេទាំងនេះនឹងរៀបតុនិងកៅអីទាំងមូល
ព្រមទាំងក្រើនរំលឹកភ្ញៀវទេសចរ ឲ្យ្យរក្សាចម្ងាយសុវត្ថិភាពពីរថភ្លើង

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 15

សម្រាប់អាណាដែលជាភ្ញៀវទេសចរមកពីប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ប្រជាជននៅទីនេះបានជួយឱ្យនាង ជៀសផុតរថភ្លើងពេលដើរនៅទីនេះដោយសារពេលនោះ នាងមិនដឹងនឹងថាមានរថភ្លើងមកដល់។ នាងបានចែករំលែកនាងពិតជារីករាយនឹងអារម្មណ៍រងចាំរថភ្លើងមកដល់ណាស់

លក្ខណៈដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ  - ảnh 16

បន្តិចម្ដងៗហាងកាហ្វេផ្លូវដែកបានក្លាយជាទិសដៅ ដែលនាំមកនូវបទពិសោធន៍ប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ប្រតិកម្មទៅវិញ