សេរីភាពអ៊ីនធឺណែតនៅវៀតណាមជាការពិតដែលមិនអាចបដិសេធបានឡើយ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៩ អង្គការ Freedom House បានប្រកាស របាយការណ៍ដែលក្នុងនោះដាក់វៀតណាមចូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេស គ្មានសេរីភាពអ៊ីនធឺណែតក្នុងឆ្នាំ២០១៩។ នេះជាល្បិចកលមួលបង្កាច់ចាស់កំរិល ស្ដីពីសភាពការណ៍សេរីភាពខាងព័ត៌មាននិងសេរីភាពអ៊ីនធឺណែតនៅវៀតណាម។ ទោះបីជារាល់ល្បិចកលយ៉ាងដូច្នេះកើតមានឡើងជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែសេរីភាពអ៊ីនធឺណែតនៅវៀតណាមនៅតែជាការពិតដែលមិនអាចបដិសេធបានឡើយ។

វៀតណាមឈរលំដាប់ទី១២/២០ប្រទេសនាំមុខពិភពលោកអំពីបរិមាណអ្នកប្រើប្រាស់អ៊ីនធឺណែត

        មុននេះ២២ឆ្នាំ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៧ វៀតណាមបានតភ្ជាប់ជាផ្លូវ ការនឹងបណ្ដាញអ៊ីនធឺណែតសកលដែលជារបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃ វិស័យព័ត៌មាន ទូរគមនាគមន៍វៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាម បានឆ្លៀតយកជាអតិបរមានូវអត្ថប្រយោជន៍នៃអ៊ីនធឺណែតក្នុងការកសាង អភិវឌ្ឍប្រទេសជាតិក៏ដូចជាសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយលើគ្រប់ វិស័យផងដែរ។ គិតដល់ឆ្នាំ២០១៩ ក្នុងចំនួនប្រជាជនសរុបរបស់វៀតណាមប្រមាណ ៩៧លាននាក់ មានប្រជាជនចំនួន៦៤លាននាក់ប្រើប្រាស់អ៊ីនធឺណែត កើន២៨%បើធៀបនឹងឆ្នាំ២០១៧ ក្នុងនោះ ៩៤%  តែងតែប្រើប្រាស់អ៊ីនធឺណែតជារៀងរាល់ថ្ងៃ។ ហើយ៦%នៅ សេសសល់គឺប្រើប្រាស់អ៊ីនធឺណែតយ៉ាងហោចណាស់មួយពេលជារៀងរាល់ សប្ដាហ៍។ នាបច្ចុប្បន្ន វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រា អ្នកប្រើប្រាស់អ៊ីនធឺណែតខ្ពស់បំផុតនៅទ្វីបអាស៊ី ហើយឈរលំដាប់ទី១២ក្នុង ចំណោមប្រទេសទាំង២០ដែលនាំមុខពិភពលោកអំពីបរិមាណអ្នកប្រើប្រាស់អ៊ីនធឺណែត។ អ៊ីនធឺណែតនិងបណ្ដាញសង្គមបានរួមចំណែកដ៏សំខាន់ទៅក្នុងការ កសាង អភិវឌ្ឍប្រទេសជាតិ ហើយក្លាយទៅជា “ផ្នែកសារវ័ន្តមួយ” នៃសង្គមគ្រប់ ស្រទាប់។ ប្រជាជនវៀតណាមអាចចែករំលែក សម្ដែងព័ត៌មាន តាមទស្សនៈបុគ្គល ប្រកបដោយសេរីភាពតាមរយៈអ៊ីនធឺណែត ជាពិសេសគឺលើគេហទំព័រ បណ្ដាញ សង្គម។ ស្ថាប័ន អង្គការជាច្រើនក្នុងប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន ក៏បានប្រើប្រាស់អ៊ីនធឺណែតនិងបណ្ដាញសង្គមដើម្បីបំពេញការងារ ដោះស្រាយ បែបបទរដ្ឋបាល ហើយទាក់ទងដោយផ្ទាល់ជាមួយប្រជាជនផងដែរ។ ទាំងអស់ នោះបានសរអោយឃើញថា ការធានាសេរីភាពអ៊ីនធឺណែតជានិច្ចកាលជា ទស្សនៈដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាម ហើយត្រូវបានធានាអនុវត្តលើគ្រប់ វិស័យក្នុងសង្គម។

        ការធានាសន្តិសុខបណ្ដាញគឺសំដៅអនុវត្តសិទ្ធិសេរីភាពខាងបញ្ចេញមតិ របស់ប្រជាជន         ជាប្រទេសដែលមានល្បឿនអភិវឌ្ឍអ៊ីនធឺណែតដ៏ខ្លាំងក្លា ប៉ុន្តែវៀតណាមក៏ ត្រូវប្រឈមនឹងគ្រោះអាសន្នដ៏ខ្ពស់នៃបទល្មើសអ៊ីនធឺណែតផងដែរ។ សំដៅធានា សន្តិសុខបណ្ដាញ បង្ការរាំងស្កាត់អំពើឆ្លៀតយកអ៊ីនធឺណែត បណ្ដាញសង្គម ដើម្បីរំលោភបំពានលើច្បាប់នោះ រដ្ឋវៀតណាមបានដំណើរការដំណោះស្រាយ ចំបាច់ជាច្រើន។ វៀតណាមបានចេញផ្សាយឯកសារច្បាប់ បើកទូលាយកិច្ចសហ ប្រតិបតិ្តការជាមួយបណ្ដាប្រទេស អង្គការអន្តរជាតិដែលមានកម្រិតអភិវឌ្ឍខ្ពស់ លើវិស័យសន្តិសុខបណ្ដាញ ដើម្បីរៀនសូត្រ ទទួលយកបច្ចេកវិទ្យា បណ្ដុះ បណ្ដាលប្រភពធនធានមនុស្ស ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខាង បច្ចេកទេសនិងបច្ចេកវិទ្យា ជាដើម។ វៀតណាមក៏បានសំណូមពរសម្ព័ន្ធក្រុមហ៊ុន សារព័ត៌មានធំៗដូចជា Google និង Facebook លុបចោលខ្សែវីដេអូ គណនីដែល មានខ្លឹមសារអាក្រក់ ផ្ទុយទៅនឹងទំនៀមទំលាប់ ប្រពៃណីជាតិ ឬក៏រំលោភបំពាន លើសន្តិសុខជាតិរបស់វៀតណាម ព្រមទាំងស្នើអោយពួកគេត្រូវតែគោរពច្បាប់ ក្នុងរយៈពេលធ្វើសកម្មភាពនៅវៀតណាមផងដែរ។ ប្រការនេះមិនត្រឹមតែសម ស្របនឹងច្បាប់អន្តរជាតិ និងច្បាប់នៃប្រទេសផ្សេងៗស្ដីពីវិស័យនេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍរបស់អ៊ីនធឺណែតនិងសេដ្ឋកិច្ចឌីជីថលនៅ វៀតណាម ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់រដ្ឋនិងពលរដ្ឋផង ដែរ។

        ការពិតជាក់ស្ដែងនៅប្រទេសជាច្រើនបានសរអោយឃើញថា ការអនុវត្ត សិទ្ធិសេរីភាពអ៊ីនធឺណែត ជានិច្ចកាលត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់។ ឧទាហរណ៍ថា គណៈកម្មាធិការអឺរុបបានចេញផ្សាយច្បាប់ស្ដីពីកិច្ចការពារសិទ្ធិ ឯកជនសកល សំដៅបង្ការរាំងស្កាត់សកម្មភាពលើ អ៊ីនធឺណែតនិងបណ្ដាញ សង្គមដែលរំលោភបំពានទៅលើសិទ្ធិឯកជនរបស់ពលរដ្ឋនៃប្រទេសជាសមាជិក ទាំងអស់។ គណៈកម្មាធិការអឺរ៉ុប ក៏បានសំណូមពរអោយ Facebook Google និង Twitter ត្រូវតែកែប្រែបទបញ្ញត្តិប្រើប្រាស់សេវាកម្ម លុបចោលព័ត៌មានអាក្រក់ ព័ត៌មានក្លែងក្លាយ។ ប្រទេសអាហ្វ្រិកជាច្រើននិងប្រទេសចិន បានហាមឃាត់ Facebook ធ្វើសកម្មភាពនៅក្នុងដែនដីរបស់ខ្លួន។ រដ្ឋាភិបាលចិនបានហាមឃាត់ បណ្ដាញសង្គមទាំងអស់ រួមទាំង Facebook និង Google សំដៅរារាំងអ្នកប្រើ ប្រាស់ចូលក្នុងគេហទំព័រដែលមានខ្លឹមសារអាក្រក់ឬខ្លឹមសារបម្រើគោលដៅនយោបាយ។ រហូតដល់សហរដ្ឋអាមេរិក ជាប្រទេសដែលហៅខ្លួនថា “ប្រទេសនៃ សេរីភាព” នោះ ក៏បានចេញផ្សាយឯកសារច្បាប់ជាច្រើនសំដៅដោះស្រាយ រាំង ស្កាត់ការឆ្លៀតយកអ៊ីនធឺណែត បណ្ដាញសង្គមដើម្បីធ្វើភេរវកម្ម ញុះញង់អំពើ ហឹង្សា ឬរំលោភបំពានលើកម្មសិទ្ធិបញ្ញា ផងដែរ។

        ដូចទៅនឹងសិទ្ធិសេរីភាពជាសារវ័ន្តផ្សេងៗទៀត ការអនុវត្តសិទ្ធិសេរីភាព ខាងព័ត៌មាន សេរីភាពអ៊ីនធឺណែត ក៏ត្រូវតែឈរលើមូលដ្ឋានច្បាប់ ការគោរព ការពារសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់អ្នកដទៃនិងសង្គមទាំងមូល។ ទស្សនៈដ៏ឥតងាករេរបស់វៀតណាមគឺមិនហាមឃាត់ការអភិវឌ្ឍនៃបណ្ដាញអ៊ីនធឺ ណែតនោះឡើយ ប៉ុន្តែហាមឃាត់ផលអាក្រក់ដែលអ៊ីនធឺណែតបង្កឡើងដែល ផ្ទុយទៅនឹងអត្តសញ្ញាណវប្បធម៌ ទំនៀមទំលាប់របស់ប្រជាជាតិ រារាំងការអភិវឌ្ឍ របស់សង្គម រំលោភបំពានទៅលើសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិ ភាពសង្គមរបស់ប្រទេសជាតិ។ បណ្ដាអង្គការស៊ីវិលលើពិភពលោក ដែលក្នុង នោះមានអង្គការ Freedom House ត្រូវការដឹងច្បាស់ពីប្រការនេះ៕

ប្រតិកម្មទៅវិញ