ប្រមូលផ្ដុំប្រាជ្ញាដើម្បីស្រាវជ្រាវ ដាក់ចេញគោលនយោបាយអោយបានត្រឹមត្រូវ

Chia sẻ
(VOVWORLD) - កិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២កំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ អង្គប្រជុំនឹងផ្ដល់មតិចំពោះ សេចក្ដីព្រាងឯកសារដែលដាក់ជូនមហា សន្និបាតលើកទី១៣របស់បក្ស របាយ ការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការរដ្ឋឆ្នាំ២០១៩ ផែនការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ ២០២០ និងបញ្ហាសំខាន់ផ្សេងៗទៀត។ ក្នុងសុន្ទរកថា បើកកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានលើកឡើងបញ្ហាមួយចំនួនដែលត្រូវការយកចិត្តទុកដាក់នៅកិច្ចប្រជុំលើកនេះ។
ប្រមូលផ្ដុំប្រាជ្ញាដើម្បីស្រាវជ្រាវ ដាក់ចេញគោលនយោបាយអោយបានត្រឹមត្រូវ - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំមជ្ឈឹមលើកទី១១ (រូបថត៖ dangcongsan.vn)

  ប្រជាជនទន្ទឹងរង់ចាំនឹងទទួលបានរបាយការណ៍នយោបាយដ៏សក្តិសម

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើអោយសមាជិកមជ្ឈឹមបក្សគ្រប់រូប ត្រូវការស្រាវជ្រាវ ពិភាក្សានិងផ្ដល់មតិយ៉ាងហ្មត់ចត់ចំពោះសេចក្ដីព្រាងរបាយ ការណ៍នយោបាយ ជាពិសេសគឺយកចិត្តទុកដាក់ដល់បញ្ហាធំៗ និងខ្លឹមសារ សំខាន់ៗស្ដីពីទស្សនៈ សតិអារម្មណ៍ដឹកនាំ ក៏ដូចជាគោលមាគ៌ា គោលនយោ បាយនិងវិធានការផ្លាស់ប្ដូរថ្មីដែលមានអត្ថន័យយុទ្ធសាស្ត្រ មានលក្ខណៈ លោតផ្លោះ មានលក្ខណៈអាចធ្វើបានខ្ពស់ និងបញ្ហានានាដែលនៅតែមានមតិ ខុសពីគ្នាផងដែរ។ តាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋចាត់ទុកថា ចំពោះ បញ្ហានីមួយៗ ត្រូវវិភាគយ៉ាងជ្រាលជ្រៅ វាយតម្លៃចំពោះស្ថានភាព អនុវត្ត សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២និងសេចក្ដីសម្រេចចិត្ត មជ្ឈឹម ផ្សេងៗទៀត។ តាមនោះ ស្រាយបំភ្លឺអោយបានច្បាស់លាស់ថា គោលនយោបាយ ណារបស់បក្សដែលត្រូវបានជ្រួតជ្រាប ដាក់បញ្ចូលក្នុងច្បាប់ ហើយរៀបចំអនុវត្ត យ៉ាងល្អ ទទួលបានលទ្ធផលជាក់ស្ដែង ហើយគោលនយោបាយណាដែលមិន ទាន់បានអនុវត្តក្នុងជីវភាពរស់នៅ មិនទាន់ពង្រីកបានប្រសិទ្ធភាព ហើយមូល ហេតុគឺអ្វី? ចំពោះមូលហេតុ ត្រូវស្រាយបំភ្លឺមូលហេតុអត្តនោម័តិ ជាពិសេសគឺ មូលហេតុខាងចំណេះដឹង មនសិការ ឬខាងសមត្ថភាពដាក់អោយដំណើរការ ដាក់ក្នុងច្បាប់និងការរៀបចំអនុវត្ត។ ឈរលើមូលដ្ឋាននោះ អះអាងថា ចាំបាច់ ត្រូវមរតក បំពេញបន្ថែម អភិវឌ្ឍគោលដៅ ទស្សនៈ គោលនយោបាយនិង ភារកិច្ចណាដើម្បីបន្តផ្លាស់ប្ដូរថ្មីគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ ស្ដែងនៅក្នុងនិងក្រៅប្រទេស សំដៅបន្តកសាងបក្សនិងប្រព័ន្ធនយោបាយអោយ បានស្អាតស្អំ រឹងមាំ កសាង ការពារនិងអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សនិង ប្រកបដោយចីរភាពនាពេលខាងមុខ។

        ចំពោះសេចក្ដីព្រាងនៃរបាយការណ៍សេដ្ឋកិច្ចសង្គមដាក់ជូនមហាសន្និបាត លើកទី១៣របស់បក្សនោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា នេះជារបាយការណ៍ដ៏សំខាន់មួយដែលផ្ដោតទៅលើវិស័យ ជាសារវ័ន្តនិងភារកិច្ចស្នូលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី។ លោក Nguyen Phu Trong បានស្នើអោយមជ្ឈឹម ពឹងផ្អែកលើស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិចាប់តាំង ពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ននេះ និងផែនការ៥ឆ្នាំ យុទ្ធសាស្ត្រ១០ឆ្នាំ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពិភាក្សា វាយតម្លៃយ៉ាងបរានុម័តនិងមាន លក្ខណៈវិទ្យាសាស្ត្រចំពោះស្ថានភាពអនុវត្តគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមរយៈពេល៥ឆ្នាំ ២០១៦-២០២០ និងរយៈពេល១០ឆ្នាំ ២០១១-២០២០ ព្រម ទាំងកំណត់អោយបានច្បាស់លាស់និងត្រឹមត្រូវនូវឋានៈ កម្លាំងចលករ ប្រភព ធនធានរបស់ប្រទេសជាតិ ក៏ដូចជាកម្លាំងពលំរបស់ប្រជាជាតិ មុនពេលឈាន ចូលអនុវត្តផែនការ៥ឆ្នាំនិងយុទ្ធសាស្ត្រ១០ឆ្នាំស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ដំណាក់កាលថ្មីផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

        “ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះស្ថានភាព សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ យើងត្រូវតែគិតដល់ឱកាស  ភាពងាយស្រួលថ្មី ក៏ដូចជាការលំបាក ការសាកល្បងដែលយើងត្រូវតែឆ្លងកាត់ ពុះពារក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់កំពុងប្រែប្រួលយ៉ាងឆាប់ រហ័ស ស្មុគស្មាញ ហើយបដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងជះឥទ្ធិពលយ៉ាង ខ្លាំងក្លាដល់ប្រទេសទាំងអស់ ផងដែរ។ របាយការណ៍សេដ្ឋកិច្ចសង្គមត្រូវតែ កំណត់ទិសដៅ ទស្សនៈ គោល ដៅ យុទ្ធសាស្ត្រលោតផ្លោះ ភារកិច្ច និងដំណោះ ស្រាយនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ និង រយៈពេល១០ឆ្នាំ ២០២១-២០៣០ អោយបានសមស្របនឹងស្ថានភាពជាក់ស្ដែង នៅក្នុងប្រទេសនិងនៅក្នុងបរិបទអន្តរជាតិ”។

        របាយការណ៍ស្ដីពីការងារកសាងបក្សជាប្រធានបទដ៏សំខាន់

        ចំពោះសេចក្ដីព្រាងនៃរបាយការណ៍បូកសរុប៥ឆ្នាំអនុវត្តការងារកសាងបក្ស និងអនុវត្តលក្ខ័ន្តិកៈបក្សនីតិកាលពី១២នោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអោយដឹងថា នេះជាប្រធានបទដ៏សំខាន់នៃមហាសន្និ បាតនីមួយៗ ដោយពាក់ព័ន្ធដល់ការអនុវត្តភារកិច្ចជាគន្លឹះរបស់បក្ស។ សេចក្ដី ព្រាងនៃរបាយការណ៍ត្រូវការបង្ហាញអោយបានច្បាស់នូវលទ្ធផលលេចធ្លោដែល ទទួលបាន ដាក់ចេញទិសដៅ ភារកិច្ចនិងដំណោះស្រាយដើម្បីបន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការងារកសាងបក្សក្នុងនីតិកាលពី១៣។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានលើកច្បាស់ថា៖

        “ត្រូវការយកចិត្តទុកដាក់ដល់ការវិភាគ ស្រាយបំភ្លឺអោយបានច្បាស់ថា តើភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញ សមស្របទៅនឹងការពិតជាក់ ស្ដែង ហើយមានលក្ខណៈអាចធ្វើបានដែរឬនៅ? ត្រូវតែផ្ដោតសំខាន់ទៅលើ ការអនុវត្តភារកិច្ច ដំណោះស្រាយអ្វី? នៅមានកំហិតឬការជំពាក់ជំពិនណា ដោយសារការរៀបចំអនុវត្តមិនសូវល្អឬការណែនាំមិនសូវច្បាស់?”

        អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានលើក ច្បាស់ថា ឆ្នាំ២០២០ ជាឆ្នាំចុងក្រោយនៃអាណត្តិ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ហើយជាឆ្នាំដែលនឹងប្រព្រឹត្តទៅមហា សន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៣របស់បក្ស។ ហេតុ ដូច្នេះហើយ របៀបវារៈនៃកិច្ចប្រជុំមជ្ឈឹមលើកនេះ មាន អត្ថន័យដ៏សំខាន់ចំពោះ ការដឹកនាំ ការបញ្ជាណែនាំដើម្បីសម្រេចអោយបានល្អ នូវភារកិច្ចនៃឆ្នាំ២០១៩- ២០២០ និងអាណត្តិទាំងមូល ក៏ដូចជាការរៀបចំ ប្រកបដោយជោគជ័យនូវមហា សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហា សន្និបាតទូទាំងប្រទេសលើកទី ១៣របស់បក្សផងដែរ។ ហេតុដូច្នេះហើយ សមាជិកមជ្ឈឹមបក្សគ្រប់រូបត្រូវការ ពង្រីកស្មារតីទទួលខុសត្រូវខ្ពស់ចំពោះបក្ស ចំពោះប្រជាជននិងប្រទេសជាតិ ប្រមូលផ្ដុំប្រាជ្ញាដើម្បីស្រាវជ្រាវ ពិភាក្សានិងផ្ដល់មតិយ៉ាងហ្មត់ចត់ ដើម្បីបន្តបំពេញ សេចក្ដីព្រាងរបាយការណ៍ ក៏ដូចជាពិចារណានិងសម្រេចលើបញ្ហាសំខាន់ផ្សេងៗ ទៀតនៅក្នុងកិច្ចប្រជុំលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ