លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការថែរក្សាព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាពនិងស្ថិរភាព

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា នៅឃុំ Krong Na (ស្រុក Buon Don ខេត្ត Dak Lak) សម្ព័ន្ធសមាគមនារីខេត្ត Dak Lak បានរួមសហការជាមួយមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគីរី (កម្ពុជា) រៀបចំសិក្ខាសាលាស្តីពី “តួនាទីរបស់ស្ត្រីក្នុងការថែ រក្សាព្រំដែនប្រកប ដោយសន្តិភាពនិងស្ថេរភាព”។ 
លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការថែរក្សាព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាពនិងស្ថិរភាព - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា 

ថ្លែងមតិក្នុងឱកាសបើកសិក្ខាសាលា ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak លោកស្រី Nguyen Thi Thu Nguyet បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោល បំណងដាក់ចេញនូវដំណោះស្រាយដើម្បីជួយស្ត្រីក្នុងខេត្តទាំងពីរ បន្តអនុវត្តបានល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ “ដើម្បីសន្តិភាពនិងការអភិវឌ្ឍ”។ ជាពិសេសស្នើឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីចូលរួមក្នុងការកសាងព្រំដែនប្រ កបដោយសន្តិភាពនិងមិត្តភាព។ លោកស្រី  Nguyen Thi Thu Nguyet បានស្នើឱ្យស្ត្រីនៃខេត្តទាំងពីរ បន្តសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជន កងកំលាំងការពារព្រំដែននិងព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីឃោសនាអោយប្រជាជនអោយ គោរពបទប្បញ្ញត្តិនៃច្បាប់និងចូលរួមក្នុងការគ្រប់គ្រងខ្សែព្រំដែនរួមទាំងបង្គោលព្រំ ដែនទៀតផង។ ចំណែកឯលោកស្រីនាយិការមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី (កម្ពុជា) ម៉ាលី សុខនីបានស្នើឱ្យភាគីទាំងពីរ ស្រាវជ្រាវនិងរៀបចំកម្មវិធីចែករំលែកបទពិសោធ ន៍ ដើម្បីជួយស្ត្រីក្នុងខេត្តទាំងពីរជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកមានឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ