Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ

Chia sẻ
(VOVWORLD) -ពីការពិតជាក់ស្ដែងពីការខ្វះខាត់ព័ត៌មានអំពីកន្លែងស្នាក់ នៅពេលធ្វើដំណើរដល់ខេត្ត ក្រុងនានាជាប្រចាំ នោះ Tran Ngoc Manh បានសិក្សាស្រាវជ្រាវលើកម្មវិធីមួយ សម្រាប់មនុស្ស ដែលជក់ចិត្តនឹងការធ្វើដំណើរ។ ហេត្តដូច្នេះហើយ កម្មវិធី Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅត្រូវបានចេញជារូបរាង។ ជាមួយនឹង Manmo អ្នកធ្វើដំណើរនឹងត្រូវបានណែនាំអំពីគោលដៅបង្អង់ដំណើរជិតបំផុតនិងលឿនបំផុត។
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ - ảnh 1  នាយកប្រតិបត្តិនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៃសហគ្រាស BestB

គម្រោងស្វែងរក និងកក់បន្ទប់ស្នាក់នៅ Manmo ត្រូវបានលោក Tran Ngoc Manh និងក្រុមសហការីធ្វើការសិក្សាស្រាវជ្រាវ និងដាក់ឲ្យដំណើរការនាឆ្នាំ ២០១៧។ នេះគឺជាកម្មវិធីបង្កើតឧបករណ៍ស្វែងរកកន្លែងស្នាក់នៅ ដែលមានតម្លៃសមរម្យ ដោយអភិវឌ្ឍន៍តាមរូបសណ្ឋានរបស់ Google ជួយអតិថិជនស្វែងរកទីតាំងដែលនៅជិតបំផុតតាមរយៈ GPS និងជួយកក់បន្ទប់អនឡាញ។ អតិថិជនអាចស្វែងរកទីកន្លែងស្នាក់នៅគ្រប់ប្រភេទ ដូចជាផ្ទះសំណាក់ homestay hostel និង សណ្ឋាគារ ។ គ្រាន់តែផ្តល់នូវអាសយដ្ឋាននៃតំបន់ដែលអ្នកចង់ទៅទស្សនាឬស្វែងរកតាមឈ្មោះ តម្លៃនោះ Manmo Search នឹងផ្ដល់ព័ត៌មានអំពីកន្លែងស្នាក់នៅ ដែលសមស្របនឹងតម្រូវការបំផុត។ លោក Tran Ngoc Manh សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Manmo បានឲ្យដឹងថា៖

“Manmo មានដៃគូប្រមាណ ២ ម៉ឺននាក់នៅទូទាំងប្រព័ន្ធ។ អាស្រ័យលើបរិមាណ ទិន្នន័យដ៏ធំសម្បើមនេះ អតិថិជនកាន់តែងាយស្រួលក្នុងការស្វែងរកទីកន្លែងស្នាក់នៅ ដោយសារពួកគាត់មានជម្រើសជាច្រើន។ Manmo គឺជាផលិតផលសហគមន៍មួយ បានជាគោលដៅដំបូងរបស់យើងខ្ញុំគឺខិតខំប្រឹងប្រែងកសាងសហគមន៍ និងនាំមកនូវតម្លៃជូនអតិថិជនផងដែរ”។

នាបច្ចុប្បន្ន Manmo មានទិន្នន័យរបស់ខេត្ត ក្រុងទាំង ៦៣ ហើយ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមគឺប្រហែល ៥,០០០ នាក់។ នាបច្ចុប្បន្ន កម្មវិធីរបស់ Manmo មានការទាញយកប្រមាណ ៤០០០ លើក។ ក្រៅពីមុខងារស្វែងរក នោះ Manmo Search ក៏មានមុខងារបង្ហាញផ្លូវ កក់បន្ទប់អនឡាញ និង បច្ចេកវិទ្យារូបថត ៣៦០ ដើម្បីផ្តល់ជូនអតិថិជននូវគុណភាពនៃទីក្លែងស្នាក់នៅនានា។

មិនត្រឹមតែជួយឧបត្ថម្ភដល់ដៃគូប្រពៃណីអំពីទីកន្លែងស្នាក់នៅប៉ុណ្ណោះទេ Manmo បានបន្តពង្រីកការតភ្ជាប់ជាមួយ Start – up អំពីទួរទេសចរណ៍ បណ្ដាកម្មវិធីអំពីរថយន្ត ព្រមទាំងបន្តបំពេញបន្ថែមនូវទិន្នន័យរបស់ Manmo ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការស្វែងរកទីកន្លែងស្នាក់នៅ។ លើសពីនេះទៅទៀត Manmo នឹងសហការជាមួយ Start – up លើវិស័យម្ហូបអាហារនាពេលខាងមុខ។ លើលពីនេះទៅទៀត Manmo ក៏បានជួយឧបត្ថម្ភដល់ដៃគូធ្វើអាជីវកម្មប្រពៃណីលំដាប់ក្រោមផ្សាយ ៣ អំពីបញ្ហា Maketing អនឡាញ។ ជាក់ស្ដែង Manmo បានជួយឧបត្ថម្ភពួកគេក្នុងការទាក់ទាញជាមួយភ្នាក់ងារទេសចរណ៍អនឡាញ (OTA) ដោយទទួលបានការគាំទ្រពីដៃគូប្រពៃណីនានា។ លោក Tran Ngoc Manh បានចែករំលែកបន្តថា៖

“គុណសម្បត្តិនៃការប្រកួតប្រជែងមួយរបស់ Manmo បើប្រៀបធៀប ទៅនឹង ប្រព័ន្ធផ្សេងទៀតគឺ Manmo មិនយកភាគរយលើថ្លៃសេវាចំពោះដៃគូឡើយ។ ពោលគឺ នៅពេលភ្ញៀវធ្វើការកក់បន្ទប់នោះ Manmo និងជួយអតិថិជនទាក់ទងផ្ទាល់ជាមួយអ្នកផ្ដល់សេវាកម្ម។ ខណៈពេលចូលរួមប្រព័ន្ធនេះ ដៃគូធ្វើសេវាកម្មស្នាក់ត្រូវបានជួយផ្សាយពាណិជ្ជកម្មដោយឥតគិតថ្ងៃ។ ហេតុដូច្នេះហើយ ដៃគូទាំងនេះបានត្រៀមខ្លួនជាស្រេចចូលរួមប្រព័ន្ធនេះតែម្ដង”។

ដោយទទួលបានជោគជ័យទាំងនេះ នាឆ្នាំ២០១៨ Manmo បានជាប់ក្នុងTop Start – Up  វៀតណាម ដែលជ្រើសតាំងដោយកាសែត Vnexpress ។ វាយតម្លៃអំពី Manmo លោក Pham Anh Cuong នាយកប្រតិបត្តិនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៃសហគ្រាស BestB បានចាត់ទុកថា៖

“ជាមួយនឹងតួរលេខគួរឲ្យចាប់អារម្មណ៍របស់ Manmo នាសព្វថ្ងៃនេះ ខ្ញុំគិតថា មិនថាដៃគូណាក៏ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដែរ។ អតិថិជន ចង់ទទួលផលប្រយោជន៍ជាអតិបរមាពីសេវាកម្មទេសចរណ៍ ហេតុដូច្នេះហហើយ Manmo គឺជាកម្មវិធីសមស្របសម្រាប់ដៃគូនានាផងដែរ”។

ដោយមានគោលបំណងរួមចំណែកទៅក្នុងសង្គមនោះសមាជិកនៃ Manmo បានខិតខំសិក្សាស្រាវជ្រាវ និងផ្ទៀងស្ដាប់ពីតម្រូវការរបស់អតិថិជន និងអ្នកជំនាញ ដើម្បីកែលម្អកម្មវិធី Manmo ក៏ដូចជានាំមកនូវផលិតផលដ៏ល្អមួយ ជូនអតិថិជននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ