កម្មវិធីប្រគុំតន្រ្តីជាតិ“ប្រការនៅស្ថិតស្ថិរជានិច្ច ឆ្នាំ ២០១៩” ក្នុងឱកាស​ទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា

Chia sẻ
(VOVWORLD) -កម្មវិធីប្រគុំតន្រ្តីជាតិ“ប្រការនៅស្ថិតស្ថិរជានិច្ច ឆ្នាំ ២០១៩” ក្រោមប្រធានបទ “ប្រទេសវៀតណាមឈានទៅមុខ”នឹងត្រូវបានប្រព្រឹត្តិទៅនៅរោងមហោស្រពធំនាថ្ងៃទី ២ ខែកញ្ញាដោយមានវណ្ណកម្មដែលពោពេញទៅដោយសេចក្ដីស្រឡាញ់ស្រុកកំណើត បំផុសសេចក្ដីស្នេហាជាតិ ក៏ដូចជារួមចំណែកក្នុងការកសាងប្រទេសវៀតណាមខ្លាំងមាំមួនផងដែរ។ នេះគឺជាការដូដ៏មានអត្ថន័យ ដែលគណៈចាត់តាំងចង់ផ្ដល់ជូនទស្សនិកជន ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។
កម្មវិធីប្រគុំតន្រ្តីជាតិ“ប្រការនៅស្ថិតស្ថិរជានិច្ច ឆ្នាំ ២០១៩” ក្នុងឱកាស​ទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា - ảnh 1 សន្នសីទការសែតកម្មវិធីប្រគុំតន្រ្តីជាតិ“ប្រការនៅស្ថិតស្ថិរជានិច្ច ឆ្នាំ ២០១៩” (រូបថត៖ vnanet.vn)

កម្មវិធីប្រគុំតន្រ្តីជាតិ“ប្រការនៅស្ថិតស្ថិរជានិច្ច ឆ្នាំ ២០១៩” ត្រូវបានរៀបចំឡើយដោយកាសែតអេឡិចត្រូនិក VietNamNet និងវង់តន្ត្រីច្រៀងជាពួកជាតិវៀតណាម។ នេះគឺជាឆ្នាំទី ១០ ហើយ ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅ ហើយកម្មវិធីឆ្នាំនេះមានការផ្លាស់ប្ដូរថ្មីបើធៀបនឹងឆ្នាំមុនៗ។ កម្មវិធីឆ្នាំនេះមិនត្រឹមតែបានផ្លាស់ប្ដូរផ្នែកនិពន្ធបទចម្រៀងប៉ុណ្ណោះទេ ថែមទាំងផ្ដោតសំខាន់ទៅលើជីវភាពរស់នៅ ដោយបានជ្រើសរើសយករាល់បទចម្រផងអំពីកោះ សមុទ្រទៀតផង។

នាឆ្នាំនេះ ឈុតសម្ដែងបើកឆាកនៅតែជា "បទភ្លេងជាតិ" របស់តន្ត្រីករ Van Cao។ បន្ទាប់មក សេចក្ដីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញនឹងត្រូវបានចាកផ្សាយឡើងវិញ។ លើសពីនេះទៅទៀត បណ្ដាវណ្ណកម្មសម្រាប់កុមាររបស់តន្ត្រីករ Hoang Van ក៏ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ និងថ្មីស្រឡាងផងដែរ។ លោក Nguyen Hoang Viet តំណាងគណចាត់តាំងនៃវង់តន្ត្រីច្រៀងជាពួកវៀតណាមបានឲ្យដឹងថា៖

“កម្មវិធីឆ្នាំនវទាក់ទាញបានការចូលរួមរបស់សិល្បការិនី  Đào Tố Loan តារា ចម្រៀង Tung Duong និង ជាដើម។ លើសពីនេះ ទៅ ទៀត ក៏មានសិល្បករវ័យក្មេងដូចជា Lê Anh Dũng, Đào Mác, Dương Hoàng Yến ផងដែរ។ ដោយមានប្រធានបទ ឈានទៅមុខវៀតណាម នោះ កម្មវិធីនេះ មានអត្ថន័យរីកសុះសាយសេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ” ផងដែរ“។

ទន្ទឹមនឹងនេះការប្រគុំតន្ត្រីចំរុះគ្នា ក្រោមប្រធានបទ “ប្រការស្ថិតស្ថិរជានិច្ចឆ្នាំ ២០១៩ នឹងនាំមកនូវចំណាប់អារម្មណ៍ថ្មីជូនទស្សនិកជន តាមរយៈបទចម្រៀង  Rock។ លោក Nguyen Hoang Viet បានឲ្យដឹងថែមទៀតថា៖

“កាលពីឆ្នាំមុនៗ កម្មវធីនេះបានឧទ្ទេនាមនូវវណ្ណកម្មវៀតណាម និងវណ្ណកម្ម បុរាណ។ ប៉ុនតែឆ្នាំនេះមានវណ្ណកម្មថ្មីគឺ rock symphony ដែលត្រូវ បានដាក់ បញ្ជូលភ្លេងតាមរយៈ បទចម្រៀងក្រោមចំណងជើងថា“ ព្រលឹងរបស់ថ្ម” របស់អតិតន្ត្រីករ Tran Lap។ ទន្ទឹមនឹង នេះ ក៏ មានបទចម្រៀងមួយចំនួន ដូចជា Ly ngua o របស់តន្ត្រីករ Do Kien Cuong  និង បទចម្រៀង Rhapsody វៀតណាម របស់តន្ត្រីករ Do Hong Quan ផងដែរ។

ម៉្យាងវិញទៀតកម្មវិធី ប្រគុំតន្រ្តីជាតិដោយប្រធានបទ " ប្រការនៅ ស្ថិតស្ថិរ ជានិច្ច ឆ្នាំ ២០១៩" ក៏ទាក់ទាញបានការចូលរួមរបស់សិល្បករជើងចាស់មួយចំនួន ដូច ជា សិល្បករឆ្នើម Bui Cong Duy និងតារាចម្រៀង Trong Tan ផងដែរ។ និយាយ អំពីចំណាប់អារម្មណ៍របស់ខ្លួន នៅពេលចូលរួមកម្មវិធីនេះ បន្ទាប់ពី អវត្តមាន ជាច្រើនឆ្នាំមក តារាចម្រៀង Trong Tan បានចែករំលែកថា៖

“ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងណាស់ នៅពេលបានចូលរួមកម្មវិធីនេះ។ សិល្បករ និងសិល្បការិនីបានចូលរួមកម្មវិធីនេះ គឺដើម្បីលើកតម្កើងសិល្បៈ។ កម្មវិធីនេះបានប្រព្រឹត្តិទៅចំនឹងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ ហេតុដូច្នេះហើយ កម្មវិធីនេះគឺមានអត្ថន័យណាស់ក្នុងមួយឆ្នាំ។ ប្រជាជនវៀតណាមនៅឆ្ងាយពីស្រុកកំណើតគឺមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះណាស់“។

សូមបញ្ជាក់ថា ដោយបានប្រព្រឹត្តទៅចំនឹងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា បានជាកម្មវិធីប្រគុំតន្ត្រីជាតិ ដោយប្រធានបទ ប្រការនៅស្ថិតស្ថិជានិច្ចបាននាំមកនូវឃ្លាំងតន្ត្រីវៀតណាម ដែលពោរពេញទៅដោយភាពវិសេសវិលាល និងផ្លាស់ប្ដូរថ្មីជូនអ្នកស្រឡាញ់តន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ