ស្វែងរកប្រភពវិនិយោគសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយកាលានុវត្តន៍ភាពនៅវៀតណាម

Chia sẻ
(VOVWORLD) - យោងតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពវិនិយោគលើការចាប់ផ្តើមអាជីវកម្មរបស់ Topica Founder Institute (TFI) ថា ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនៅវៀតណាម ទទួលបានទុនវិនិយោគចំនួន ៨៨៩ លានដុល្លារអាមេរិកពីកិច្ចព្រមព្រៀងចំនួន ៩២ ដែលបានចុះហត្ថលេខាជាមួយបណ្តាមូលនីធិទាំងក្នុងនិងក្រៅប្រទេស។ ដោយឡែក សម្រាប់ការវិនិយោគទៅលើគម្រោងចាប់ផ្តើមអាជីវកម្មដំណាក់កាលដំបូងនោះ របាយការណ៍របស់ KrAsia, Bain&Co បានសរឲ្យឃើញថា វៀត ណាមបានទាក់ទាញទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ដែលកើនឡើងទ្វេដងបើប្រៀបនឹងឆ្នាំ ២០១៧។ 
ស្វែងរកប្រភពវិនិយោគសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយកាលានុវត្តន៍ភាពនៅវៀតណាម - ảnh 1 ដើម្បី Star-up វៀតណាមទាក់ទាញបានប្រភពទុនប្រកបដោយគុណភាព គឺជាបញ្ហាកំពុងចោទឡើងសម្រាប់ក្រសួង ស្ថាប័ននិងសហគ្រាសនានា

តាមគម្រោង ក្នុងប៉ុន្មានឆ្នាំខាងមុខ បណ្តា Star-up ដំណាក់កាលដំបូងរបស់វៀត ណាមនឹងបន្តទាក់ទាញគម្រោងវិនិយោគជាច្រើន។ ប៉ុន្តែ ធ្វើយ៉ាងម៉េច ដើម្បី Star-up វៀតណាមទាក់ទាញបានប្រភពទុនប្រកបដោយគុណភាព គឺជាបញ្ហាកំពុងចោទឡើងសម្រាប់ក្រសួង ស្ថាប័ននិងសហគ្រាសនានាផងដែរ។

នាបច្ចុប្បន្ននេះ ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មរបស់វៀតណាម កំពុងមានការអភិ វឌ្ឍដោយមានមូលនីធិវិនិយោគផ្សងព្រេងចំនួន៤០កំពុងប្រតិបត្តិសកម្មភាព។ ទន្ទឹមជាមួយគ្នានោះ សម្ព័ន្ធក្រុមហ៊ុនជាច្រើនក្នុងប្រទេស ក៏បានចូលរួមក្នុងមូលនីធិនេះផងដែរ រួមមាន ក្រុមហ៊ុន FPT, Viettel, Vingroup, CMC និង CenFGroup ផងដែរ។ លើសពីនេះទៅទៀត ក្នុងឆ្នាំ ២០១៨ មានសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន បានបង្កើនការវិនិយោគទៅលើប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មដូចជា៖ សម្ព័ន្ធក្រុមហ៊ុន Vinacapital ដែលបានបង្កើតមូលនីធិវិនិយោគ Vinacappital Ventures (ដោយមានទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិក); Vingroup បានបង្កើតមូលនីធិជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មនិងមូលនីធីជួយឧបត្ថម្ភស្រាវជ្រាវវិទ្យាសាស្ត្រ ដោយមានចំនួនទុនវិនិយោគ ២.០០០ពាន់លានដុង ពោលគឺ មូលនីធិវិនិយោគផ្សងព្រេងមានកម្រិត ៣០០លានដុល្លារ ដើម្បីជួយឧបត្ថម្ភនូវគំនិតផ្តួចផ្តើមច្នៃប្រឌិតដែលលេចធ្លោបំផុតអំពីបច្ចេកទេស។

ប៉ុន្តែ បើប្រៀបធៀបទៅនឹងប្រទេសនានាក្នុងតំបន់ ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មនៅវៀតណាម គឺនៅតែក្មេងខ្ជីណាស់ ហើយមិនទាន់មានការតភ្ជាប់យ៉ាងជិតស្និទ្ធិជាមួយគ្នានៅឡើយ។ កត្តាដើម្បីបង្កើតភាពជោគជ័យរបស់ Star-up រួមមានហេដ្ឋារចនាសម្ព័ន្ធ របបនយោបាយ ហិរញ្ញវត្ថុ ប្រភពទុនវិនិយោគ ទីផ្សារនិងវប្បធម៌ នៅកំពុងបានកែសម្រួលបណ្តើរៗ។ យ៉ាងណាមិញ ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មនៅវៀត ណាម កំពុងទាក់ទាញការយកចិត្តទុកដាក់ ពីមូលនីធីវិនិយោគផ្សងព្រេង ជាច្រើនក្នុងតំបន់និងលើពិភពលោក។ ហើយ រដ្ឋាភិបាលវៀតណាមក៏បានកំណត់ច្បាស់នូវគោលដៅបច្ចុប្បន្ន គឺបង្ហូរចរន្តទុន ស្វែងរកទីផ្សារវិនិយោគ ដើម្បីឈានដល់គោល ដៅ ដល់ដំណាច់ឆ្នាំនេះ នឹងទាក់ទាញបានទុនវិនិយោគចំនួន ១ពាន់លានដុល្លារអាមេរិក សម្រាប់ការចាប់ផ្តើមអាជីវកម្មនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម លោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ “ប្រការចាំបាច់គឺតួនាទីស្ថាបនារបស់រដ្ឋាភិបាល តាមរយៈគោលនយោបាយជួយឧបត្ថម្ភសមស្រប ហើយត្រូវការប្រភពហិរញ្ញវត្ថុពីបណ្តាមូលនីធិផ្សងព្រេងរួមទាំងម្ចាស់វិនិយោគទៀតផង។ រួមជាមួយគ្នានោះគឺជាទីផ្សារចាប់ផ្តើមអាជីវកម្ម ដោយមានការចូលរួមពីសហគ្រាសខា្នតធំ។ សូមគូសបញ្ជាក់ថា វប្បធម៌ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត គឺទទួលយកយុវជនក្លាហាន ដែលហ៊ានទទួលហានិភ័យ និងការបរាជ័យ ដើម្បីបោះជំហានទៅកាន់គោដៅជោគជ័យ”។

យោងទៅតាមការស្រាវជ្រាវរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ទៅលើខឿនសេដ្ឋកិច្ចចំនួន ៦០នោះ វៀតណាមគឺស្ថិតក្នុងក្រុមប្រទេស ចំនួន ២០ ដែលមានខឿនសេដ្ឋកិច្ចប្រកបដោយស្មារតីចាប់ផ្តើមអាជីវកម្ម។ លោក Vu Tien Loc ប្រធាន VCCI បានវាយតម្លៃថា ថ្វីត្បិតតែ មិនចាញ់ប្រទេសណាមួយឡើយលើពិភពលោកអំពីស្មារតីចាប់ផ្តើមអាជីវកម្ម  ប៉ុន្តែ លទ្ធភាពអនុវត្តន៍នូវស្មារតីនោះមិនសូវខ្ពស់ទេ។ អាស្រ័យហេតុនេះ ត្រូវបង្កើតប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម ក្នុងនោះ ប្រព័ន្ធអេកូបង្កើតប្រភពទុនសម្រាប់ការចាប់ផ្តើមអាជីវកម្មដើរតួនាទីសំខាន់ណាស់។ លោក Vu Tien Loc បានលើកឡើងថា៖ “ការចាប់ផ្តើមអាជីវកម្ម ជាសកម្មភាពធ្វើអាជីវកម្មមានលក្ខណៈពិសេស  ដែលត្រូវការប្រភពទុនពិសេស ហើយប្រភពទុននោះ ត្រូវទទួលយកការផ្សងព្រេងក៏ដូចជា លទ្ធភាពបង្កើតចំណេញ។ យោងតាមមតិរបស់ខ្ញុំ ត្រូវមានការស្រាវជ្រាវយ៉ាងលំអិត អំពីប្រភពទុនវិនិយោគផ្សងព្រេង និងម្ចាស់វិនិយោគមានលទ្ធភាព។ ម្យ៉ាងវិញទៀត ត្រូវ បង្កើតឡើង ប្រព័ន្ធលើកទឹកចិត្តមួយដើម្បីជំរុញការដំណើរការនៃប្រភពទុនទាំងអស់នេះ”។

ដោយអះអាងពីតួនាទីជាស្មារសម្រាប់សហគ្រាសចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៃបណ្តាមូលនីធិផ្សងព្រេង សេដ្ឋវិទូជាច្រើនរូបបានវាយតម្លៃថា យន្តការគោលនយោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពវិនិយោគចាប់ផ្តើមអាជីវកម្ម គឺជាសំណូមពរចាំបាច់ ដើម្បីពីនេះ អាចជំរុញសកម្មភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម។ អញ្ជើញថ្លែងមតិ នៅឯវេទិកាមូលនីធិវិនិយោគចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត វៀតណាម ២០១៩ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “មានកិច្ចការជាច្រើនណាស់ត្រូវធ្វើ។ ដំបូងគឺត្រូវកែលំអបរិយាកាសធ្វើអាជីវកម្ម។ ក្នុងបណ្តាការរៀបចំណាត់ថ្នាក់ថ្មីបំផុត វៀតណាមនៅតែក្នុងក្រុមអន់ខ្សោយនៅឡើយ។ ហេតុដូច្នេះ ត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ពោលគឺ តាមខេត្ត ក្រុងនានា ត្រូវអនុវត្តមន៍ជាក់ស្តែង ហើយត្រូវរកឲ្យបានចំណុច លោតផ្លោះ។ ម្យ៉ាងវិញទៀត តត្រូវអភិវឌ្ឍន៍យ៉ាងខ្លាំងបច្ចេកវិទ្យាព័ត៌មានឬក្រុមសេដ្ឋកិច្ច ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ ក្រៅពីនោះ ត្រូវផ្តោតសំខាន់ទៅលើវិស័យអប់រំនិងវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៀតផង”។

អាចនិយាយបានថា សសរទ្រូងសំខាន់មួយនៃប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មប្រកបដោយកាលានុវត្តន៍ភាពនិងភាពច្នៃប្រឌិតនៅវៀតណាមនោះគឺ ប្រភពទុនតែម្តង។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដាក់ជូនរដ្ឋាភិបាល នូវរបាយការណ៍ កំណត់អំពីការជួយឧបត្ថម្ភសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការវិនិយោគលើការចាប់ផ្តើមអាជីវកម្ម ពីមូលនីធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេក វិទ្យារបស់សហគ្រាស រួមជាមួយសកម្មភាពជួយឧបត្ថម្ភជាច្រើន ដើម្បី Star-up វៀត ណាម អាចបោះជំហានទៅមុខប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ