ចក្ខុវិស័យថ្មីសម្រាប់ផ្នែកផលិតកម្មស្រូវអង្ករនៅវៀតណាម

Chia sẻ
(VOVWORLD) -អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលស្ថិតក្នុង ជម្រើសកំពូល នៃប្រទេសនាំចេញអង្ករទាំង ៣ លើពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ។ វៀតណាមទទួលបានបរិមាណស្រូវពី ៤២ ទៅ ៤៥ លានតោន និងអង្ករពី ២៦ ទៅ ២៩ លានតោន ក្នុងមួយឆ្នាំ។ 
ចក្ខុវិស័យថ្មីសម្រាប់ផ្នែកផលិតកម្មស្រូវអង្ករនៅវៀតណាម - ảnh 1តំបន់វាលសណ្តទន្លេ-Cuu-Long មានប្រៀបខ្លាំងអំពីផលិតកម្មស្រូវ

វៀតណាមបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ដែនដីប្រមាណ ១៥០ ហើយតម្លៃនាំចេញបានកើនឡើងជាច្រើន។  ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលទីផ្សារពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនោះ វៀតណាមចាំបាច់ត្រូវមានវិធីទាក់ទងផ្ទាល់ថ្មី ក្នុងការនាំចេញ និងអភិវឌ្ឍន៍ទីផ្សារស្រូវ អង្ករក្នុងស្រុក។

តាម សាស្ត្រាចារ្យបណ្ឌិត Bui Chi Buu អតីតប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាមខាងត្បូងបានចាត់ទុកថា៖

“កសិករវៀតណាមបានធ្វើកសិកម្មតាមលក្ខណៈក្រុមគ្រួសារតូចៗ បានជាអង្ករវៀតណាមមិនអាចមានពាណិជ្ជសញ្ញាបានឡើយ។ ប្រសិនបើវៀតណាមអនុវត្តន៍រូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំប្រកបដោយជោគជ័យនោះ យើងនឹងរៀបចំផលិតកម្មប្រកបដោយជោគជ័យ។ ម៉្យាងវិញទៀត យើងគប្បីកសាងយុទ្ធសាស្ត្រនាំចេញអង្ករជាមួយពាណិជ្ជសញ្ញាជាតិឡើងវិញ។ ក្នុងខ្សែសង្វាក់តម្លៃទាំងនេះ សហគ្រាសខ្នាតធំត្រូវចូលរួមយ៉ាងសកម្មផងដែរ”។

ទន្ទឹមនឹងការកសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាអង្ករជាតិនោះ តាមលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖

“វៀតណាមគប្បីកែលម្អប្រភពផ្គត់ផ្គង់។ ប្រសិនបើប្រទេសទាំងមូលទទូលបានបរិមាណផលប្រមាណ ៥ លានតោន គឺការប្រមូលលក់មានភាពសាមញ្ញ ប៉ុន្តែប្រសិនបើទិន្នផលកើនឡើងពី ៦ ទៅ ៧ លានតោណនោះ គឺជាបញ្ហាហើយ។ ហេតុដូច្នេះហើយ យើងគប្បីកែលម្អបរិមាណផលសរុប ក៏ដូចជាកែលម្អររចនាសម្ព័ន្ធបរិមាណផលផងដែរ”។

ដោយទទួលរងផលប៉ះពាល់ពីស្ថានភាពបម្រែបម្រួលអាកាសធាតុនោះ វិស័យផលិតកម្មស្រូវ អង្ករវៀតណាមគប្បីផ្ដោតលើវិធានការមួយចំនួនដូចជា៖ ការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ ការកាត់បន្ថយហានិភ័យ ដែលប៉ះពាល់ដល់ផលិតកម្មជាដើម។ សាស្ត្រាចារ្យរងបណ្ឌិត Tran Dinh Thien អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានចាត់ទុកថា៖

"យើងបានប្រកាន់ខ្ជាប់នឹងយុទ្ធសាស្ត្រផលិតកសិកម្ម ផលិតស្រូវតាមគោលដៅកំណើនបរិមាណផល ពោលគឺមិនមែនជាគុណភាពស្រូវឡើយ បានជាប្រាក់ចំណាយលើប្រភពកម្លាំង ជី ទឹក និងសាំងប្រេងមានច្រើនណាស់។ យើងត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធ ផលិតស្បៀងអាហារ ដោយធានានូវសន្តិសុខស្បៀងអាហារ ព្រមទាំងជ្រើសរើសយកពូជស្រូវដែលមានគុណភាពខ្ពស់ ក៏ដូចជាចាំបាច់ត្រូវកាត់បន្ថយផ្ទៃដីដាំដុះស្រូវឲ្យសបស្របនឹងប្រភពទឹកផ្គត់ផ្គង់ផងដែរ"។

តាមរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានឲ្យដឹងថា ផ្នែកកសិកម្មកំពុងបូកសរុបកម្មវិធីសន្តិសុខស្បៀងអាហារ ដែលក្នុងនោះ នឹងត្រិះរិះកាត់បន្ថយផ្ទៃដីដាំដុះចំនួន ៥០០ ពាន់ហិកតា នៃផ្ទៃដីដាំដុះស្រូវប្រមាណ ៤ លានហិកតា ដើម្បីដាំដុះដាំណាំផ្សេងៗ ដែលមានតម្លៃខ្ពស់ជាង។ ហេតុដូច្នេះហើយ ផ្នែកផលិតស្រូវអង្ករវៀតណាមនឹងមាន "ចក្ខុវិស័យថ្មី" ថ្មី  ដែលនាំយកនូវតម្លៃបន្ថែមល្អបំផុតសម្រាប់កសិករដាំស្រូវវៀតណាម និងសហគ្រាសស្រូវអង្ករ។ លោកបន្តមានប្រសាសន៍ថា៖

“យើងគប្បីអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធផលិតកម្ម ការកែច្នៃ និងការរៀបចំ ទីផ្សារ ឡើងវិញ។ ម៉្យាងវិញទៀត យើងត្រូវយកចិត្តទុកដាក់ដល់ទីផ្សារក្នុងស្រុក។ ដោយសារ នាបច្ចុប្បនេះ វៀតណាមមានប្រជាជនជិត ១០០ លាននាក់ ដែល ក្នុងនោះ មានពលករចំនួន ៣៣ លានអ្នក និងប្រជាជនទីក្រុងស្រូបយក ៤០ %។ ហេតុដូច្នេះហើយ យើងត្រូវផលិតតាមតម្រូវការនៅតាមតំបន់នីមួយៗ ដោយសារអតិថិជនមានចំណង់ចំណូលចិត្តផ្សេងៗគ្នា”។

នាឆ្នាំ ២០១៨ ការនាំចេញអង្កររបស់វៀតណាមទទួលបាន ៦ លានតោន ដែលទទួលបានប្រាក់ចំណេញ ៣,០៣ ពាន់លានដុល្លារអាមេរិក។ ក្នុងដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ វៀតណាមមានយុទ្ធសាស្ត្រកាត់បន្ថយបរិមាណអង្ករនាំចេញ និងបង្កើនតម្លៃពាណិជ្ជសញ្ញាអង្ករវៀតណាម ដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ