ការនាំចេញជលផល៖ ឆ្លៀតយកឱកាសដើម្បីលោតផ្លោះ

Chia sẻ
(VOVWORLD) -នាឆ្នាំ២០១៩ ផ្នែកជលផលវៀតណាមបានដាក់ចេញគោលដៅទទួលឲ្យបានតម្លៃប្រាក់នាំចេញ ១០ ពាន់លានដុល្លារអាមេរិក។ រួមជាមួយតម្រូវការកាន់តែកើនឡើងនៃទីផ្សារនោះ ការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី  (FTA) ជាច្រើន មានសុពលភាពត្រូវបានចាត់ទុកជាកម្លាំងចលករ ជំរុញកំណើនសម្រាប់ផ្នែកជលផលនាំចេញរបស់វៀតណាម។
ការនាំចេញជលផល៖ ឆ្លៀតយកឱកាសដើម្បីលោតផ្លោះ - ảnh 1 សកម្មភាពកែច្នៃបង្កង់សម្រាប់ការនាំចេញ (រូបថត៖ nongnghiep.vn)

ទោះបីជាទទួលរងផលប៉ះពាល់អំពីគ្រោះធម្មជាតិ បម្រែបម្រួលនៃទីផ្សារពិភពលោក និងរបាំងខាងបច្ចេកទេសរបស់បណ្ដាប្រទេសនាំចូលក៏ដោយ ប៉ុន្តែតម្លៃប្រាក់នាំចេញជលផលរបស់វៀតណាមឆ្នាំ២០១៨ នៅតែទទួលបាន ៩ ពាន់លានដុល្លារអាមេរិក កើន ៨,៤%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ រួមចំណែកយ៉ាងសំខាន់ទៅក្នុងកំណើនរបស់ផ្នែកកសិកម្មទាំងមូល។ ក្នុងបរិបទដែលពិភពលោកអស្ថិរភាពនោះ ផ្នែកជលផលបានដាក់ចេញគោលដៅទទួលតម្លៃប្រាក់នាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ ទោះជាយ៉ាងណាក៏ដោយ យោងតាមតំណាងសម្ព័ន្ធសមាគមន៍នាំចេញ និងកែច្នៃជលផលវៀតណាម (VASEP) ថា ផ្នែកកសិកម្មអាចទទួលបានគោលដៅនេះ ប្រសិនបើជំនះលើរាល់ការបន្សល់ទុករបស់ផ្នែក ដែលក្នុងនោះត្រូវបន្តអនុវត្ត៍រាល់ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ ដើម្បីដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប ហើយផ្ដោតសំខាន់លើការកែច្នៃ និងបង្កើនតម្លៃនៃផលិតផលជលផលស្នូល។ លោក Nguyen Xuan Cuong រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖ ដើម្បីដកកាតលឿងរបស់គណៈកម្មការអឺរ៉ុបនោះ វៀតណាមត្រូវបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ធុរជន ប្រជានេសាទ និងតំបន់នានាក្នុងការអនុវត្តច្បាប់ជលផលឆ្នាំ២០១៧។

“យើងគប្បីផ្ដោតសំខាន់លើការអនុវត្តន៍ច្បាប់ជលផលដោយព្រមៗគ្នា ពោលគឺផ្នែកជលផលមិនត្រឹមតែសុក្រឹត្យឯកសារច្បាប់ប៉ុណ្ណោះទេ ថែមទាំងរៀបចំអនុវត្តន៍ការងារសំខាន់ៗចំនួនពីរគឺ៖ ស្ដង់ដា និងណែនាំឲ្យតំបន់នានាអនុវត្តន៍ទៀតផង។ ទីពីរគឺប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាបំផុតដើម្បីដកកាតលឿងឲ្យឆាប់ៗ។ សម្រេចបានការងារទាំងនេះ នឹងជួយឲ្យផ្នែកជលផលវៀតណាមធ្វើអាជីវកម្មតាមទិសដៅដោយមានការទទួលខុសត្រូវ ចីរភាព និងប្រសិទ្ធភាព”។

ចំណែកឯកលោក Nguyen Hoai Nam អគ្គលេខាធិការរងសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) បានចាត់ទុកថា៖ ចាំបាច់ត្រូវយកចិត្តទុកដាក់លើបញ្ហាគុណភាព ដែលតភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាជាប្រចាំ។

“នាប៉ុន្មានឆ្នាំខាងមុខ សហគ្រាស និងស្ថាប័ននានា ត្រូវរួមដៃគ្នាថែមទៀត ដើម្បី ជំនះលើរាល់ការសាកល្បងដូចជា៖ បណ្ដាកម្មវិធីត្រួតពិនិត្យលើការនាំចូល ដែលត្រូវបានប្រទេសមហាអំណាចនៅតំបន់អឺរ៉ុប និងអាមេរិកកំពុងអនុវត្តន៍។ ប្រសិនបើទទួលបានជោគជ័យនោះ សមត្ថភាពប្រកួតប្រជែងរបស់យើងនឹងត្រូវបានកែលម្អ”។

តាមលោក Truong Dinh Hoe អគ្គលេខាធិការសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ថា ការកំណត់ទីតាំងជលផលវៀតណាមនៅលើទីផ្សារអន្តរជាតិមានការវិឌ្ឍន៍វិជ្ជមានជាច្រើន។ អតិថិជននៅលើពិភពលោកកាន់តែវាយតម្លៃខ្ពស់ចំពោះជលផលវៀតណាម ដោយសារការផ្ដត់ផ្គង់មានស្ថិរភាព និងចំណីអាហាមានសុវត្ថិភាពយ៉ាងល្អ។

ស្ដីពីយថាទស្សន៍នៃផ្នែកជលផលក្នុងឆ្នាំ២០១៩ នោះ លោក Truong Dinh Hoe បានចាត់ទុកថាឱកាសសម្រាប់ផ្នែកជលផលគឺធំធេងណាស់ ខណៈដែលតម្រូវការទិញជលផលរបស់ពិភពលោកនឹងកើនឡើងយ៉ាងខ្លាំង។ តាមការប៉ាន់ស្មានថា ដល់ឆ្នាំ ២០២០ តម្រូវការទិញជលផលនឹងកើន ៩៨,៦ លានតោននៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និង ២៩,២ លានតោន នៅបណ្ដាប្រទេសអភិវឌ្ឍន៍។ ក្នុងពេលនោះ ប្រភពផ្គត់ផ្គង់មានត្រឹមតែ ៧៨,៦ លានតោនប៉ុណ្ណោះ។ នេះត្រូវបានចាត់ទុកជាឱកាសដ៏ធំធេងសម្រាប់ផ្នែកជលផលរបស់វៀតណាម ប្រសិនបើឆ្លើយតបបាននឹងរាល់បទដ្ឋានអំពីគុណភាពរបស់ទីផ្សារពិភពលោក។ ទន្ទឹមនឹងនេះ បណ្ដាកិច្ចព្រមព្រៀង FTA ជំនាន់ថ្មី ជាមួយទីផ្សារអឺរ៉ុប ជាពិសេសគឺនៅពេលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគួអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាព។ នៅពេលនេះ របាំងពន្ធគយនឹងត្រូវបានដកហូត ហើយសហគ្រាសវៀតណាមនឹងទទួលបានផលប្រយោជន៍ជាច្រើនបើប្រៀបនឹងអត្រាពន្ធនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ