អស់រយៈពេល ៥ ឆ្នាំកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សមក វៀតណាមបានឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ

Chia sẻ

(VOVWORLD) -  ដោយបានចេញផ្សាយនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៤ សេចក្តីសម្រេចលេខ ៣៣ ដើម្បីកសាង ខឿនវប្បធម៌និងមនុស្សវៀតណាមក្នុងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ជ្រួតជ្រាបនូវស្មារតីជនជាតិ មនុស្សសាស្ត្រប្រជាធិបតេយ្យនិងវិទ្យាសាស្ត្រ។ ក្នុង ដំណើរការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមនោះ ប្រទេសវៀតណាមជានិច្ចកាលយកចិត្តទុក ដាក់ដល់កត្តាវប្បធម៌និងមនុស្ស។

អស់រយៈពេល ៥ ឆ្នាំកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សមក វៀតណាមបានឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ - ảnh 1 នាពេលកន្លងទៅ វិស័យវប្បធម៌បានប្រមូលផ្តុំកម្លាំងពលំនៃសង្គមទាំងមូលដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី (រូបថត: ការសម្តែង Ca Tru ក្នុងទីក្រុងហាណូយ - VOV)

ក្រោយរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣ មក  ក្រឡេកមើលទិដ្ឋភាពទូទៅឃើញថា វិស័យវប្បធម៌សម្រេចបានសមិទ្ធិផលសំខាន់ៗជច្រើន។ សកម្មភាពថែរក្សានិងពង្រីកនូវតម្លៃបណ្តាបេតិកភណ្ឌវប្បធម៌ របស់ប្រទេសជាតិសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។  ប្រព័ន្ធច្បាប់របស់ផ្នែកត្រូវបានកែកំអរ ដែល ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៍ កីឡានិងទេសចរណ៍វៀតណាមបានមានប្រសាស ន៍ថា: “លក្ខណៈគន្លឹះនៃវប្បធម៌ គឺសតិអារម្មណ៍ សីលធម៌និងរបៀបរស់នៅតែងតែមានការផ្លាស់ប្តូរជាវិជ្ជមាន។ ម្យ៉ាងវិញទៀត  ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ប្រសើរជាង។ តម្លៃវប្បធម៌ប្រពៃណីជាច្រើនត្រូវបានពង្រីក ហើយស្នាដៃវប្បធម៌និងសិល្បៈរួមទាំងអក្សរសិល្ប៍ក៏កាន់តែសម្បូរបែបផងដែរ។ សកម្មភាពសហប្រតិបត្តិការអន្តរជាតិអំពីវប្បធម៌ត្រូវបានរៀបចំយ៉ាងសកម្ម ដើម្បីចូលរួមចំណែកជាវិជ្ជមានដល់កិច្ចការបរទេសរបស់ប្រទេសជាតិ។ រហូតមកដល់ពេលនេះ វៀតណាមមានបេតិក ភណ្ឌវប្បធម៌ចំនួន ២៧ ដែលបានអង្គការវិទ្យាសាស្ត្រ អប់រំនិងវប្បធម៌នៃអង្គការសហប្រជាជាតិ ទទួលស្គាល់ជាបេតិកភណ្ឌផងដែរ”។

ផ្នែកវប្បធម៌បានកំណត់ថា កសាងមនុស្សវៀតណាមអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ជាភារកិច្ចស្នូល ដែលប្រកបទាំងទ្រឹស្តីផងនិងលក្ខណៈជាក់ស្តែងផង។ ជាពិសេស គឺផ្តោតសំខាន់លើការបំប៉នស្មារតីស្នេហាជាតិ មោទនភាពជាតិ សីលធម៌ របៀបរស់នៅនិងចរិយាសម្បត្តិ។ ទន្ទឹមជាមួយគ្នានោះ បង្កើតឱ្យមានការផ្លាស់ប្តូរខ្លាំងក្លានៃការយល់ដឹងនិងការគោរពចំពោះច្បាប់ ហើយប្រជាជនវៀតណាមទាំងអស់មានការយល់ដឹងជ្រៅជ្រះ មានមោទនភាពនិងកិត្តិយសនៃប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិ។ 

អស់រយៈពេល ៥ ឆ្នាំកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សមក វៀតណាមបានឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ - ảnh 2

ក្នុងរយៈពេលពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ វៀតណាមបានចុះហត្ថលេខាលើអនុសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិចំនួន ៥៥ ស្តីពីវប្បធម៌ជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិនានា។ ដោយហេតុនេះ វាជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយដៃគូរបស់ខ្លួន លើកកម្ពស់និងណែនាំពីវប្បធម៌វៀតណមទៅកាន់ពិភពលោក។ (រូបថត: ការសម្តែងសៀក "ភូមិរបស់ខ្ញុំ" ទទួលបានការនិយមចូលចិត្តដ៏អស្ចារ្យនៅប្រទេសជាច្រើនទូទាំងពិភពលោក - VOV)

សាស្ត្រាចារ្យរង បណ្ឌិត  Bui Hoai Son ប្រធានវិទ្យាស្ថាន វប្បធម៌ សិល្បៈវៀតណាមបានមានប្រសាសន៍ថា: "ការកសាងមនុស្សត្រូវការកត្តាសំខាន់ៗចំនួនពីរគឺគុណធម៌និងទេពកោសល្យក្នុងនោះយកគុណធម៌ជាឫសគល់។ ការកសាងប្រជាជនដើម្បីអភិវឌ្ឍប្រកបដោយសុខដុមរភាពនិងទូលំទូលាយនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃគុណធម៌ គំនិត រាងកាយនិងភាពស្រស់ស្អាត។ ជាពិសេស ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើក ទី ៤ ប្រជាជនវៀតណាមត្រូវបំពាក់សមត្ថភាពនិងចំណេះដឹងពេញលេញ ដើម្បីក្លាយជាពលរដ្ឋដែលមានសមត្ថភាពខ្ពស់អាចសម្របខ្លួនបានយ៉ាងឆាប់រហ័សនិងមានជំនាញវិជ្ជាជីវៈពូកែ ក្រៅពីនេះ មនុស្សត្រូវមានភាពស្រស់ស្អាតក្នុងអារម្មណ៍ មានវិចិត្រសិល្បះខ្ពស់ផងដែរ។ លើសពីនេះទៅទៀត បង្កើនការលើកទឹកចិត្តចំពោះកត្តាវិជ្ជមាន  ដែលជាគំរូល្អរបស់មនុស្ស គំរូល្អនៃការប្រព្រឹត្តិ រួមទាំងភាពជាអ្នកដឹកនាំ ដើម្បីនាំមនុស្សឆ្ពោះទៅរកភាពស្រស់ស្អាត ថ្លៃថ្លា”។

 អនុវត្តន៍សេចក្តីសម្រេចចិត្ត លេខ ៣៣ នោះ ផ្នែកវប្បធម៌បានផ្លាស់ប្តូរ នូវវិធីសាស្ត្រក្នុងការគ្រប់គ្រង ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍជួរកម្មាភិបាលវប្បធម៌ជំនាញ លើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់វប្បធម៌ក្នុងការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ លោក Nguyen Thai Binh ប្រធានការិយាល័យនៃក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានមានប្រសាសន៍ថា: “ការកែលម្អការត្រិះរិះក្នុងការគ្រប់គ្រងវប្បធម៌ ការកែទម្រង់ការគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋអំពីវប្បធម៌ក្នុងទិសដៅនៃការរួបរួមប្រកបដោយប្រសិទ្ធិភាពនិង ធានានូវតួនាទីនៃការបង្កើតវប្បធម៌ ការកសាងមនុស្ស និងការបង្កើនអានុភាពលទ្ធផលនៃវប្បធម៌។ អាស្រ័យហេតុនេះ បានអះ អាងថា វប្បធម៌គឺជាមូលដ្ឋានគ្រឹះនៃស្មារតី ជាគោលដៅផងនិងជាកម្លាំងចលករផង  ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម”។

នាពេលកន្លងទៅ ផ្នែកវប្បធម៌បានប្រមូលផ្តុំកម្លាំងពលំរបស់សង្គមទាំងមូល ដើម្បីអភិរក្ស និងពង្រីកនូវគុណតំលៃវប្បធម៌ប្រពៃណី ពង្រីកនូវសក្កានុភាពនិងគុណតម្លៃពិសេសនៃប្បធម៌វៀតណាម។ វប្បធម៌បានក្លាយទៅជាមូលដ្ឋានគ្រឹះនៃសង្គមដ៏រឹងមាំដែលជាប្រភពថាមពលដ៏សំខាន់ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការពារយ៉ាងរឹងមាំនូវមាតុភូមិដើម្បីគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

ប្រតិកម្មទៅវិញ