ដើម្បីចម្រៀងប្រជាប្រិយ Quan ho បន្តការរីកសាយភាយ

Chia sẻ

(VOVWORLD) -  ក្នុងឆ្នាំ ២០០៩ ចម្រៀងប្រជាប្រិយ Quan Ho របស់វៀតណាម ត្រូវបានអង្គការ UNESCO ទទួលស្គាល់ ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិ។ ក្រោយ រយះពេល ១០ ឆ្នាំត្រូវបានទទួលស្គាល់ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិមក ខេត្ត Bac Ninh ដែលត្រូវបានចាត់ទុកជាដើមកំណើតទម្រង់សិល្បៈបែបប្រពៃណីនេះ បានអនុវត្តយ៉ាងល្អនូវខ្លឹមសារដែលវៀតណាមបានប្តេជ្ញាចិត្តអនុវត្តន៍ចំពោះអង្គការ UNESCO ស្តីពីការអភិរក្សប្រភេទចម្រៀងប្រពៃណីនេះ។

ដើម្បីចម្រៀងប្រជាប្រិយ Quan ho បន្តការរីកសាយភាយ - ảnh 1មហោស្រព - វិលត្រលប់មកតំបន់ Quan Ho ជាកាសសម្រាប់ទាក់ទាញទស្សនិកជន

ប្រភពដើមរបស់ចម្រៀងប្រជាប្រិយ Quan Ho ដែលមានតំបន់ចំនួនពីរ Bac Giang និង Bac Ninh គឺពោរពេញទៅដោយវប្បធម៌សម្បូរបែប។  នាពេលបច្ចុប្បន្ននេះ សិល្បៈករ សិល្បៈការិនីជាច្រើនជំនាន់ បាននិងកំពុងរក្សាទុកនូវឃ្លាំងចម្រៀងបុរាណ និងបានអភិរក្សបេតិកភណ្ឌនេះក្នុងជីវភាពប្រចំាថ្ងៃផងដែរ។ នៅឯមហោស្រព - វិលត្រលប់មកតំបន់ Quan Ho ឆ្នាំ ២០១៩ និងខួបលើកទី ១០ នៃបទចំរៀងប្រជាប្រិយ Quan Ho Bac Ninh  នាពេលថ្មីៗនេះ លោក Nguyen Tu Quynh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានអះអាងថា: រយៈពេល១០ ឆ្នាំ កន្លងមកនេះ ខេត្ត Bac Ninh បានអនុវត្តយ៉ាងល្អនូវខ្លឹមសារដែលវៀតណាមបានប្តេជ្ញាចិត្តចំពោះអង្គការ UNESCO អំពីការអភិរក្សចម្រៀងប្រជាប្រិយ Quan Ho ដូចជាការបង្រៀន ជួសជុលកន្លែងសម្តែងប្រពៃណីជាដើម។ ជាពិសេស ខេត្ត Bac Ninh ជាខេត្តឈានមុខគេនិងមានតែមួយគត់នៅក្នុងប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ន តែងតែមានគោលនយោបាយប្រាក់ឧបត្ថម្ភប្រចាំខែសំរាប់សិល្បៈករ សិល្បៈការិនី Quan Ho  ផងដែរ។ លោក Nguyen Tu Quynh បានឲ្យដឹងថែមទៀតថា៖ “ចម្រៀងប្រជាប្រិយ Quan ho បាននាំយកនូវកម្លាំងរស់រវើកថ្មី ភាពសុខដុមរមនានៅក្នុង “ដង្ហើមនៃសម័យកាល” ។ មនោសញ្ចេតនារបស់ប្រជាជននៅតំបន់ Quan ho តែងតែត្រូវបានលើកតំកើងជាអត្តសញ្ញាណនៃតំបន់ Bac Ninh - Kinh Bac ។ អ្វីដែលមានតម្លៃបំផុតគឺការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់សហគមន៍អំពីតម្លៃនៃបេតិកភណ្ឌដែលកាន់តែជ្រាលជ្រៅ។ ជាពិសេសជាបំណងប្រាថ្នារបស់សិល្បៈករ សិល្បៈការិនី Quan ho ដោយការជក់ចិត្តនឹងការច្រៀង និងខិតខំប្រឹងប្រែងដើម្បី Quan ho អាចបញ្ចេញពន្លឺ។

ដើម្បីចម្រៀងប្រជាប្រិយ Quan ho បន្តការរីកសាយភាយ - ảnh 2សិល្បៈករ សិល្បៈការិនីកំពុងច្រៀងចម្រៀង Quan ho 

ពីការដែលមានតែភូមិ Quan ho ចំនួន៤៩ និងក្លឹបចំនួន២៤  រហូតមកដល់ពេលនេះខេត្ត Bac Ninh មានភូមិ Quan ho ចំនួន៣៦៩ និងក្លឹប ៣៨១ ដែលមានអ្នកចូលរួមជាង ១០ម៉ឺននាក់។ Quan ho ត្រូវបានរីកសាយភាយនិងអភិវឌ្ឍនៅតាមភូមិឃុំ និងបានក្លាយទៅជាវប្បធម៌ដែលគ្របដណ្តប់ពិធីបុណ្យនិងសកម្មភាពប្រចាំថ្ងៃក្នុងជីវិតរស់នៅរបស់ប្រជាជន។

នៅភូមិ Huu Nghi (ឃុំ Ninh Son ស្រុក Viet Yen ខេត្ត Bac Giang) មានក្លឹប Quan ho មួយដែលត្រូវបានប្រតិបត្តិជាង២០ឆ្នាំមកហើយ។ ជាពិសេសសមាជិកក្លឹបភាគច្រើនគឺមានអាយុចាប់ពី ៦៥ ដល់ ៨០ ឆ្នាំ។ អ្នកស្រី Nguyen Thi Mo និង Nguyen Thi Huan អាយុ ៨០ ឆ្នាំដែលជាបងប្អូនបង្កើត ជាសមាជិកក្នុងក្លឹប។  លោកយាយពីរនាក់បានរៀបរាប់ថា៖ “តាំងពីនៅតូច យើងខ្ញុំបានដើរតាមបងស្រី លោកយាយ។ កាលនៅតូចមិនទាន់មានកម្មវិធីធំដុំទេ ពេលចូលនិវត្តន៍ហើយទើបក្លាយទៅជាសមាជិកនៃក្លឹប។ ចង្វាក់ចម្រៀងបុរាណគឺពិបាក ប៉ុន្តែអត្ថន័យគឺប្រសើរជាងនិងជ្រាលជ្រៅណាស់”។

 លោក Tran Van The ប្រធានក្លឹបបាននិយាយថា ភរិយារបស់លោកគឺជាសិល្បៈការិនីម្នាក់ឈ្មោះNguyen Thi Dan  ដែលបានរួមជាមួយសមាជិកដទៃជាច្រើនរូបទៀតនៅក្នុងភូមិបានបើកថ្នាក់បង្រៀនសម្រាប់គ្រប់វ័យ ដែលចូលចិត្តច្រៀងបទចំរៀង Quan ho ជាពិសេសគឺប្អូនៗកុមារ។  លោក The បានឲ្យដឹថងថា៖ “ជំនាន់វ័យក្មេងនៅក្នុងភូមិក៏ចូលចិត្តបង្កើតចំណេះដឹងស៊ីជម្រៅអំពីចម្រៀងប្រជាប្រិយ Quan ho ដោយពួគគេទទួលបានយ៉ាងឆាប់រហ័ស ស្តាប់បទចម្រៀងមួយចំនួននិងច្រៀងបានភ្លាមៗ។ ថ្វីត្បិតដូច្នេះក៏មែន ជំនាន់ក្មេងនៅតែត្រូវអនុវត្តការរៀនជាប្រចាំដើម្បីផ្ទេរប្រគល់ឲ្យមនុស្សជំនាន់ក្រោយៗទៀត”។

មិនត្រឹមតែនៅភូមិ Huu Nghi ទេ ចម្រៀងប្រជាប្រិយ Quan ho គឺជាលំហូរចរន្តអនុស្សាវរីយ៍វប្បធម៌នៅតាមភូមិចំនួន ១៧ ផ្សេងទៀតនៅ ភាគខាងជើងនៃទន្លេ Cau និងភូមិជាច្រើននៃខេត្ត Bac Giang ។ យោងតាមផ្នែកវប្បធម៌របស់ខេត្ត Bac Giang មានសិល្បៈករឆ្នើមចំនួន១០នាក់ ត្រូវបានលើកតម្កើង ប៉ុន្តែនៅមានសិល្បៈកររាប់រយនាក់ទៀតនៅក្នុងភូមិដទៃដែលកំពុងថែរក្សាដោយស្ងៀមស្ងាត់នូវបទចម្រៀងប្រជាប្រិយ Quan ho របស់ស្រុកកំណើតផងដែរ៕

ប្រតិកម្មទៅវិញ