ខ្សែភាពយន្តវៀតណាមចូលរួមមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០

Chia sẻ
(VOVWORLD) - មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀត ណាមលើកទី ១០ បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ៣១ ឧសភាដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុង ហាណូយនិង ទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ ខ្សែភាពយន្តវៀត ណាម ដែលចូលរួមក្នុង មហោស្រពភាពយន្តលើកនេះ គឺជាខ្សែភាពយន្តឯកសារទើបផលិតចេញថ្មីៗ ដោយក្រុមហ៊ុនភាពយន្តឯកសារនិងវិទ្យាសាស្រ្តមជ្ឈិម រួមទាំងអ្នកនិពន្ធឯករាជ្យ។ 
ខ្សែភាពយន្តវៀតណាមចូលរួមមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០ - ảnh 1ទិដ្ឋភាពនៃពិធីបើកមហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀត ណាមលើកទី ១០ 

ខ្សែភាពយន្តជាច្រើនបានឈ្នះពានរង្វាន់ខ្លែងមាសនៃសមាគមភាពយន្តផងដែរ។ ជាមួយ នឹងប្រធានបទដ៏ភាពសម្បូរបែបនិងការផលិតគួរឲ្យចាប់អារម្មណ៍ ខ្សែភាព យន្ត ឯកសារវៀតណាមកំពុងបង្ហាញពីភាពទាក់ទាញនៃជីវភាពរស់នៅប្រចាំថ្ងៃផង ដែរ។

ខ្សែភាពយន្តឯកសាររបស់វៀតណាមចំនួន១០រឿង ដែលចូលរួមក្នុងមហោស្រព លើកនេះ រួមមាន៖ សូមចាំផង អ្នកកំពុងនៅរស់; ឥស្សរិយជន - Phan Chau Trinh; រឿង Ban Ngoi; Song Gianh គួរឲ្យចងចាំ; លោក Hai Lua និង ចាបីខ្សែមួយ ដំណាលរឿងជាដើម។

រឿង “សូមចាំផង អ្នកកំពុងនៅរស់” ខ្សែភាពយន្តវៀតណាមរបស់អ្នកនិពន្ធ Doan Hong Le ដែលជារឿងបានបញ្ជាំងក្នុងថ្ងៃដំបូងនៃមហោស្រពភាពយន្តឆ្នាំនេះ។ ខ្សែភាពយន្តដែលមានរយៈពេល ២៧នាទីនេះ ទទួលបានពានរង្វាន់ខ្លែងមាស និងពានរង្វាន់អ្នកដឹកនាំរឿងឆ្នើម នៃពានរង្វាន់ខ្នែង ២០១៨របស់សមាគមភាពយន្ត វៀត ណាមផងដែរ។ សាច់រឿងគឺ និយាយអំពីរឿងរ៉ាវរបស់នារីស្រុកស្រែម្នាក់ ប៉ុន្តែនាងមានវិធីត្រឹមត្រូវដើម្បីប្រឈមនឹងជីវិតអភពរបស់ខ្លួន៖ នាងរងជំងឺមហារិក ។  នេះគឺជារឿងមួយអំពីក្ដីស្រឡាញ់ សេចក្តីស្លាប់ ប៉ុន្តែក៏ពោរពេញទៅដោយតម្លៃ មនុស្សសាស្ត្រផងដែរ។  លោក Trinh Quang Tung អគ្គនាយករង នៃក្រុមហ៊ុន ភាពយន្តឯកសារនិងវិទ្យាសាស្រ្តមជ្ឈិម បានឲ្យដឹងថា៖ “ខ្សែភាពវៀតណាមបានការផ្លាស់ប្តូរជាច្រើន។ ប្រហែលជាការផ្លាស់ប្តូរនេះ ស្ថិត នៅអ្នកនិពន្ធមួយចំនួន ព្រោះគេក៏ចង់ផ្លាស់ប្តូរខ្លួនដែរ។ ពោលគឺ មុននេះ ពេលយើង ទស្សនាខ្សែភាពយន្ត ឃើញថា ភាគច្រើនជាការអត្ថាធិប្បាយរបស់អ្នកនិពន្ធ ប៉ុន្តែ ឥឡូវនេះ ទស្សនៈទាំងអស់ត្រូវបង្ហាញតាមរយៈ សម្តីរបស់តួអង្គតែម្តង។ នេះជា វិធីសាស្ត្រអភិក្រមថ្មី។ មិនថា រឿងណាក៏សមស្របជាមួយវិធីសាស្ត្រនេះនៅឡើយ ប៉ុន្តែ មានខ្សែភាពយន្តខ្លះទទួលបានប្រជាប្រិយភាពពីអតិថិជនផងដែរ”។

ខ្សែភាពយន្តវៀតណាមចូលរួមមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០ - ảnh 2Poster  រឿង ឥស្សរិយជន Phan Chau Trinh

នៅក្នុងរឿងនីមួយៗ នៃ មហោស្រពភាពយន្ត អ្នកផលិតខ្សែភាពយន្តវៀតណាម សុទ្ធ តែបានព្យាយាមឆ្លុះបញ្ជាំងឲ្យបាននូវជីវភាពដ៏សម្បូរបែបនៃជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជីវិតរបស់មនុស្សតាមដំណើរការជួបប្រាស្រ័យជាមួយខឿនភាពយន្ត ឯកសារ ជឿនលឿនរបស់អឺរ៉ុបផងដែរ។  នោះគឺ ខ្សែភាពយន្តនេះនិយាយអំពីជីវិត និងឧត្តម គតិរបស់អ្នកស្នេហាជាតិ Phan Chau Trinh ក្នុងចលនា Duy Tan នៅ វៀតណាម នាទសវត្សដំបូងនៃសតវត្សទី ២០ ក្នុងខ្សែភាពយន្ត ឥស្សរិយជន - Phan Chau Trinh” ឬរឿងអំពីការបង្កើតនិងជីវភាពប្រចាំថ្ងៃរបស់ចាបីខ្សែមួយ ដែលជាឧបករ ណ៍តន្ត្រីចេះសម្តែងនូវអារម្មណ៍និងមនោសញ្ចេតនារបស់ប្រជាជនវៀតណាមក្នុងរឿង ចាបីខ្សែមួយដំណាលរឿង ជាដើម។ អ្នកដឹកនាំរឿងវ័យក្មេង លោក Phung Ngoc Thu អ្នកដឹកនាំរឿងនៃ ក្រុមហ៊ុនភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម បានចែករំលែកថា៖ “នៅក្នុងរឿង ខ្ញុំចង់នាំយកនូវអ្វីដែលល្អបំផុតនៃប្រទេសវៀតណាម ដែលជាតំបន់ ដែលបច្ចុប្បន្ន កំពុងប្រឈមនឹងការបាត់បង់ដ៏ធំធេង ដោយសារតែគ្រោះ មហន្ត រាយធម្មជាតិ ហើយផ្នែកដោយសារតែមនុស្សកំពុងបំផ្លាញ់បរិស្ថានរស់ នៅរបស់ខ្លួន ។ រឿងគឺសាមញ្ញណាស់ ដែលទាក់ទងទៅនឹងជីវិតមនុស្ស នៅតាមតំបន់ដីសណ្ដ ទន្លេ Cuu Long ដែលខ្ញុំព្យាយាមដាក់បញ្ចូលទៅខ្សែភាពយន្តនេះ ភាពស្រស់ស្អាត របស់វៀតណាម តាមលក្ខណៈសាមញ្ញបំផុត”។

យោងតាមលោក Trinh Quang Tung អគ្គនាយកក្រុមហ៊ុនភាពយន្តឯកសារនិង វិទ្យាសាស្ត្រមជ្ឈិមថា អ្នកដឹកនាំរឿងនៃក្រុមហ៊ុនភាពយន្តឯកសារនិងវិទ្យាសាស្ត្រ មជ្ឈិម បានរៀនសូត្រជាច្រើនពីស្នាដៃភាពយន្តពីអឺរ៉ុប។ លោកបន្តថា៖ “នៅពេលដែល យើងបានទាក់ទងជាមួយភាពយន្តឯកសារបស់ប្រទេសមិត្តនានា យើងនឹងរំលឹកខ្លួនថាគួរផ្លាស់ប្តូរ។ ពោលគឺ  ផ្លាស់ប្តូរវិធីសាស្រ្តអភិក្រមនិងវិធី សាស្ត្ររបៀបប្រាប់ពីរឿងនោះផង។ ខ្សែភាពយន្តឯកសាររបស់វៀតណាមទាំងអស់ ដែលចូលរួមក្នុងមហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី១០នេះ  សុទ្ធតែជាខ្សែភាពយន្តដែលមានគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ មានខ្សែភាព យន្តខ្លះ មានរបៀបដំណាលថ្មីថ្មោងនិងគួរឲ្យចាប់អារម្មណ៍ ដូចជារឿង សូមចងចាំថា អ្នកកំពុងនៅរស់ អញ្ជឹង”។

មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ បានរួមចំណែកក្នុងការ បញ្ជាក់ពីទីតាំងនៃភាពយន្តឯកសារ ដែលជាប្រភេទភាពយន្តមានបច្ចេកទេស ដោយឡែក ហើយអ្នកដឹកនាំក៏ដោយឡែកផងដែរ។ មហោស្រពខ្សែភាពយន្តនេះ បានក្លាយជាកន្លែងជួបជុំប្រចាំឆ្នាំ សម្រាប់ទស្សនិកជនវៀតណាមនិងអន្តរជាតិ ដែលស្រឡាញ់ខ្សែភាពយន្តឯកសារ។ តាមរយៈខ្សែភាពយន្តដែលបានបង្ហាញនៅ មហោ ស្រពលើកនេះ ទស្សនិកជនមានឱកាសស្វែងយល់ ពីវប្បធ៌ម មនុស្សនិង សង្គមរបស់វៀតណាមក៏ដូចជាបណ្តាប្រទេសផ្សេងទៀតជាច្រើនទៀតផងដែរ៕

ប្រតិកម្មទៅវិញ