សិប្បករ Hoang Hoa មានចំណងចំណូលចិត្តជាមួយនឹងវប្បធម៌ Tay Nung

Chia sẻ

(VOVWORLD) -  សិប្បករ Hoang Hoa ជាមនុស្សដំបូងគេនៅខេត្ត Bac Kan (ភាគខាងជើងវៀតណាម) ដែលត្រូវទទួលបានកិត្តនាមជាសិប្បករប្រជាជន។ លោកមានស្នាដៃស្រាវជ្រាវជាច្រើននិងអត្ថបទរាប់រយដែលសរសេរអំពីវប្ប ធម៌និងជំនឿរបស់ជនរួមជាតិនៃជនជាតិភាគតិច Tay និង Nung ផងដែរ។ ទោះបីជាលោកមានអាយុច្រើនក៏ដោយ ប៉ុន្តែលោកនៅតែព្យាយាមរួមចំណែកក្នុងការថែរក្សានិងពង្រីកនូវវប្បធម៌ដែលជីដូនជីតាបន្សល់ទុក មក។

សិប្បករ Hoang Hoa មានចំណងចំណូលចិត្តជាមួយនឹងវប្បធម៌ Tay Nung - ảnh 1 សិប្បករ Hoang Hoa ទទួលកិត្តនាមជាសិប្បករប្រជាជន

ផ្ទះតូចមួយរបស់សិប្បករ Hoang Hoa មានទីតាំងស្ថិតនៅតាមផ្លូវតូចមួយ នៃទីរួមស្រុក Phu Thong ស្រុក Bach Thong  ខេត្ត Bac Kan។ ក្នុងវ័យអាយុ ៨៩ ឆ្នាំ ប៉ុន្តែ លោកនៅតែរហ័សរហួលណាស់។ ថ្វីត្បិតតែ លោក Hoang Hoa ជាជនជាតិ Tay កើត មកតាមតំបន់ព្រៃភ្នំ ប៉ុន្តែសេចក្តីស្រឡាញ់ចំពោះវប្បធម៌  Tay Nung នៅដិតជាប់ក្នុងអារម្មណ៍របស់លោកជានិច្ច។ លោកបានសំណេះសំណាលថា៖ “ជនជាតិ Tay Nung នៅវៀតណាមមានលក្ខណៈសម្បូរបែបណាស់។ ខ្ញុំត្រឹមតែស្រាវជ្រាវជនជាតិតែពីរប៉ុណ្ណោះក៏ហាក់ដូចជាសប្បាយខ្លាំងហើយ។ នៅពេលដែលខ្ញុំបានបកប្រែឯកសារស្តីពីពិធីសែនរបស់ជនជាតិ Tay Nung ខ្ញុំតែងតែគិតថា ធ្វើយ៉ាងម៉េចអាចណែនាំឲ្យគេស្គាល់ផងដែរ។ បំណងប្រាថ្នារបស់ខ្ញុំគឺចង់ណែនាំពីប្រភពដើមរបស់ជនជាតិខ្លួនឲ្យជនជាតិដទៃគេបានស្គាល់ផង”។

សិប្បករប្រជាជន Hoang Hoa បានចាប់ផ្តើមប្រកបការងារស្រាវជ្រាវវប្បធម៍ប្រជា ប្រិយ Tay Nung ពី ៦០ ឆ្នាំមុន ហើយកាលនោះ លោកកំពុងជាកម្មាភិបាលគ្រប់គ្រងក្រុមសិល្បៈ Bac Kan។  រហូតមកដល់ពេលនេះ លោកបានប្រមូលផ្តុំស្រាវជ្រាវ និងចងក្រងសៀវភៅជាច្រើន អំពីវប្បធម៍ អំពីពិធីបុណ្យទាននិងបទសម្រៀងរបស់ជនជាតិ Tay -Nung ។       

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បាននិពន្ធនូវស្នាដៃជារឿងនិងកំណាព្យជាភាសា Tay ខ្លះបានទទួលរង្វាន់មាសនៅមហោស្រពទូរទស្សន៍ទូទាំងប្រទេស។ ស្នាដៃសឹងតែទាំងអស់របស់លោកត្រូវបានលោកចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ពីសោធនតិច តួចរបស់ខ្លួន។ ការសិក្សាអំពីកំណាព្យអាពាហ៍ពិពាហ៍ នាប៉ុន្មានឆ្នាំ ៩០ នៃសតវត្ស ត្រូវបានលោកស្វែងរកនិងចងក្រងបានអស់រយៈពេល ២ ឆ្នាំហើយ។ សិប្បករ Hoang Hoa បានឲ្យដឹងថា៖ “ពេលនិពន្ធស្នាដៃ ខ្ញុំតែងតែគិតថា នេះជាជីវិតរបស់ខ្លួន ដែលហាក់ដូចជាមិនអាចខ្វះបាន។ ឥឡូវនេះមានការបាត់បង់ច្រើនណាស់ បើខ្ញុំមិនរក្សាវាទុកគឺមិនបានទេ ធ្វើម៉េចកុំឲ្យវាបាត់បង់ទៅវិញ។ អាស្រ័យដោយហេតុនេះ ខ្ញុំក៏ខិតខំស្រាវជ្រាវផង និងអភិរក្សផង ដើម្បីអាចរក្សាបាននូវវប្បធម៌ Tay Nung ឲ្យនៅគងវង្សជាមួយពេលវេលា”។

កវី Duong Khau Luong ប្រធានសមាគមសិល្បៈនិងអក្សរសាស្រ្ត ខេត្ត Bac Kan បាននិយាយថា ការស្រាវជ្រាវរបស់សិប្បករប្រជាជន Hoang Hoa មានតម្លៃខ្ពស់ ដែលបានរួមចំណែកទៅក្នុងឃ្លាំងរតនសម្បត្តិដ៏មានតម្លៃនៃវប្បធម៌ជនជាតិ Tay Nung ក្នុងតំបន់។ លោក Duong Khau Luong បានឲ្យដឹងថា៖ “យើងបានដឹងពីស្ថានភាពបច្ចុប្បន្ន ប្រពៃណីវប្បធម៌ក៏ដូចជាអត្តសញ្ញាណវប្បធ៌មជនជាតិ Tay Nung ត្រូវបាត់ បង់ទៅជាបណ្តើរៗ។ ហេតុដូច្នេះ ការងារដែលលោក Hoa កំពុងធ្វើគឺមានសារៈសំខាន់ណាស់ ក្នុងការរក្សាទុកអត្តសញ្ញាណវប្បធម៌ជនជាតិ។  ទន្ទឹមនឹងនេះដែរវាក៏មានអត្ថន័យនៃការអប់រំ និងការផ្ទេរប្រគល់មនសិការក្នុងការរក្សា វប្បធម៌ប្រពៃណីរបស់ជនជាតិសម្រាប់មនុស្សជំនាន់ក្រោយ”។

កាលពីពេលថ្មីៗនេះ សិប្បករ Hoang Hoa ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់សិប្បករប្រជាជន ដែលជាពានរង្វាន់ដ៏ឧត្ដុង្គឧត្ដមរបស់រដ្ឋ ដោយបានទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់លោកចំពោះវប្បធម៌ជាតិ ជាពិសេសរួមចំណែកក្នុងការរក្សានិងអភិរក្សលក្ខណៈវប្បធម៌ជនជាតិភាគតិច Tay - Nung នៅតំបន់ភ្នំវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ