អនុវត្តន៍ប្រាក់អេឡិចត្រូនិកតាមរយៈទូរស័ព្ទចល័តសំដៅជំរុញហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនៅវៀតណាម

Chia sẻ
(VOVWORLD) -លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍បានឲ្យដឹងថា៖ប្រសិនបើទទួលបានការអនុញាត្តិឲ្យសាកពិសោធន៍ ប្រាក់អេឡិចត្រូនិកតាមរយៈលេខទូរស័ពចល័ត (Mobile Money) ក្នុងឆ្នាំ ២០១៩ នោះវៀតណាមនឹងជាប្រទេសទី ៩១ ដែលមានមូលដ្ឋានទូទាត់ Mobile Money។
អនុវត្តន៍ប្រាក់អេឡិចត្រូនិកតាមរយៈទូរស័ព្ទចល័តសំដៅជំរុញហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនៅវៀតណាម - ảnh 1 -លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍

នាថ្ងៃទី ២៣ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបាន

រៀបចំសិក្ខាសាលាអន្តរជាតិស្ដីពី  "ប្រាក់អេឡិចត្រូនិក តាមរយៈ ទូរស័ព្ទចល័តសំដៅជំរុញហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនៅវៀតណាម"។សិក្ខាសាលានេះ សំដៅ ផ្តល់នូវទិដ្ឋភាពទូទៅអំពីប្រាក់លើទូរស័ព្ទ បទពិសោធអនុវត្តន៍ មេរៀនអំពីការផ្ដល់សេវាកម្មប្រាក់លើទូរស័ព្ទរបស់ប្រទេសមួយចំនួនលើពិភពលោក និងអនុសាសន៍មួយចំនួន សម្រាប់វៀតណាម ក្នុងការសិក្សារៀនសូត្រ អនុវត្តសំដៅជំរុញហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ និងជួយឧបត្ថម្ភដំណើរការផ្លាស់ប្ដូរឌីជីថល។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍បានឲ្យដឹងថា៖ប្រសិនបើទទួលបានការអនុញាត្តិឲ្យសាកពិសោធន៍ ប្រាក់អេឡិចត្រូនិកតាមរយៈលេខទូរស័ពចល័ត (Mobile Money) ក្នុងឆ្នាំ ២០១៩ នោះវៀតណាមនឹងជាប្រទេសទី ៩១ ដែលមានមូលដ្ឋានទូទាត់ Mobile Money។ លោកបន្តថា Mobile Money នឹងជាដំណោះស្រាយដ៏ខ្លាំងក្លា ដើម្បីជំរុញការទូទាត់ ដែលមិនប្រើប្រាស់សាច់ប្រាក់ ក៏ដូចជាជួយប្រជាជនក្រីក្រនៅជនបទ តំបន់ឆ្ងាយដាច់ស្រយាលអាចទាក់ទងផ្ទាល់ជាមួយសេវាកម្ម (បង់ប្រាក់) ដែលមានលក្ខណៈផ្លាស់ប្ដូរនៅលើប្រព័ន្ធអ៊ីនធើណែតដូចជាសុខភាពការអប់រំ ហិរញ្ញវត្ថុ ការងារ និងសុខុមាលភាពសង្គម៕

ប្រតិកម្មទៅវិញ