ពូនជ្រុំទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ១៩ ខែមីនានៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong សមាជិកការិយា ល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម។

ពូនជ្រុំទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន បានអញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ទោ Thongloi Silivong  អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ លោក Thongloi Silivong បានអះអាងថា ក្រសួងការពារប្រទេសឡាវនឹងធ្វើការជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ។

ចំណែកខ្លួនវិញ លោក Tran Quoc Vuong បានអះអាងថា វៀតណាមនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមជាមួយឡាវ ថែរក្សានិងពូនជ្រុំនូវទំនាក់ទំនងពិសេសដែលកំពុងតែរីកចម្រើនរវាងវៀតណាមនិងឡាវ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពថែមទៀតក្នុងគ្រប់វិស័យ ដែលរួមចំណែកដល់ការថែរក្សាសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

លោក Tran Quoc Vuong ក៏មានបំណង ចង់ឲ្យក្រសួងការពារប្រទេសទាំងពីរ បន្តជំរុញប្រពៃណី ទំនៀមទម្លាប់និងការយកចិត្តទុកដាក់ដើម្បីអនុវត្តភារកិច្ចនយោ បាយ; សម្របសម្រួលយ៉ាងជិតស្និទ្ធនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងផែន ការសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ដែលក្នុងនោះតម្រូវឱ្យផ្តោតលើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានាស្ថិរភាព សន្តិសុខនយោ បាយសណ្ដាប់ ធ្នាប់សង្គមនិងសុវត្ថិភាពនៅក្នុងប្រទេសនីមួយ។ ទន្ទឹមជាមួយគ្នានោះ ទប់ស្កាត់នូវសកម្មភាពប្រឆាំងនឹងការបំផ្លិចបំផ្លាញរបស់កងកម្លាំងអមិត្ត ជាពិសេស ជំរុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងទូទាំងកងទ័ព អំពីសារៈសំខាន់ នៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវផងដែរ៕

ប្រតិកម្មទៅវិញ